សម្តេចតេជោ ហ៊ុន សែន៖ «សូមកុំរពឹស! មាន Facebook មួយឈ្មោះអរគុណសន្តិភាព ដែលមាន profile ជារូបខ្ញុំ បានយកសារដែលខ្ញុំបង្ហោះកាលពីឆ្នាំ២០១៩ ពេលដែលខ្ញុំរបួសស្មា និងត្រូវទៅព្យាបាលនៅសិង្ហបុរី មកបង្ហោះឡើងវិញ។
ការបង្ហោះបែបនេះដោយ Facebook ក្លែងក្លាយ បង្កឲ្យមានការភ័ន្តច្រឡំក្នុងចំណោម
ប្រជាជនថាខ្ញុំកំពុងត្រូវរបួស និងចាកចេញពីប្រទេស។
ខ្ញុំស្នើឲ្យសមត្ថកិច្ចស្រាវជ្រាវជាបន្ទាន់លើករណីនេះដើម្បីឈានទៅបំបាត់ Facebook
ក្លែងក្លាយ និងព័ត៌មានក្លាយ»៕