(ព្រះសីហនុ)៖នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១៦ និង៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអូរបាក់រទេះបានទទួលពត៌មាន ករណីប្រជាពលរដ្ឋប្រទះឃើញសាកសព ក្នុងអូរក្នុងចំការស្វាយនៅពីខាង ក្រោយមានចម្ងាយប្រហែលជា១០០ម៉ែត្រពី អគារស្នាក់ នៅកម្មកររោងចក្រវេចខ្ចប់ផ្លែស្វាយ ស្ថិតក្នុងភូមស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្ដព្រះសីហនុ។

សាកសព្ទជនរងគ្រោះឈ្មោះ ស៊ន សំណាង ភេទស្រី ជនជាតិខ្មែរ អាយុ ២១ឆ្នាំ ជាកម្មកររោងចក្រវេចខ្ចប់ផ្លែស្វាយ មានស្រុកកំណើត ភូមិអណ្ដូងកន្លែង ឃុំស្តុកប្រវឹក ស្រុករុក្ខគីរី ខេត្តបាត់ដំបង បច្ចុប្បន្នស្នាក់នៅអគារបុគ្គលិករោងចក្រវេចខ្ចប់ផ្លែស្វាយ។

ក្រោយទទួលបានព័ត៌មានភ្លាម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានដាក់បទបញ្ជាឲ្យលោកឧត្ដមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំកម្លាំងជំនាញ សហការជាមួយអធិការដ្ឋាននគរបាលស្រុកកំពង់សិលា ស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យ សម្របសម្រួលនីតិវិធីពី លោកព្រះរាជអាជ្ញារង ឆាយ សុត្រា តំណាងអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ។

ក្រោយចុះពិនិត្យកន្លែងកើតហេតុ និងការពិនិត្យសាក សពសមត្ថកិច្ចបានកំណត់មុខសញ្ញាប្រព្រឹត្ដបទល្មើស
រហូតដល់ម៉ោង២១ និង៣០នាទី ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចបានឈានទៅចាប់និងឃាត់ខ្លួនជនសង្ស័យ ម្នាក់ឈ្មោះ ម៉ៃ សាន់ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិឬស្សី២ ឃុំមោងឫស្សី ស្រុកមោងឫស្សី ខេត្តបាត់ដំបង មុខរបរកម្មករចិត្តផ្លែ ស្វាយ ស្នាក់នៅភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

ក្រោយធ្វើការសាកសួរជនសង្ស័.យបានឆ្លើយសារភាពថា៖ ខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោភស្រី្ដ ឈ្មោះ ស៊ុន សំណាង ប្រាកដមែន។

រឿងហេតុនេះកើតឡើងនៅម៉ោងប្រហែល២យប់ ឈានចូលថ្ងៃទី១៩ ខែ កក្កដា ឆ្នាំ២០២៤ ជនសង្ស័យបានធ្វើសកម្មភាពចាប់យកនាងចុះពីលើអាគារស្នាក់នៅ ដាក់ចូលទៅក្នុងបន្ទប់ទឹក និងចាប់ខ្ទប់មាត់ស្ដ្រីរងគ្រោះ រួចអូសទៅខាងក្រោយអាគារប្រហែល១៥ម៉ែត្រ រួចធ្វើ សកម្មភាពរំលោភ។ ក្រោយរំលោភបានសម្រេច ជន សង្ស័យបានយកខ្សែនីឡុងពណ៌ស ពីអាវស្ដ្រីរងគ្រោះមករឹតក រហូតដល់ស្លាប់ ។ ក្រោយសម្លាប់រួច ជន សង្ស័យបានលើកសពបញ្ឈ និងឱបសពយកទៅទម្លាក់ចោលនៅក្នុងអូរក្នុងចំការស្វាយ ស្ថិតនៅក្រោយអាគារស្នាក់នៅប្រហែល១០០ម៉ែត្រ រួចកាយស្លឹកឈើកប់ចោលតែម្តង។

ជនសង្សយ័រូបនេះ នគរបាលនឹងបញ្ជូនទៅផ្តន្ទាទោសតាមច្បាប់៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed