(មណ្ឌលគិរី) ៖មិនថារដូវវស្សាឬរដូវប្រាំងនោះទេក្រុមមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគីរីតែងតែធ្វើសកម្មភាព ចុះល្បាតជាប្រចាំដើម្បីទប់ស្កាត់បទ ល្មើសនៃការកាត់បំផ្លាញព្រៃឈើ,ជាពិសេសការទប់ ស្កាត់ឬដោះដ៊អន្ទាក់យកសត្វព្រៃ។

ជាក់ស្ដែង មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពក ណាមលៀនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានសហការជាមួយបុគ្គលិកអង្គការWWF និង សហគមន៍ត្រពាំងក្អើមបានចុះល្បាតទទួលបានលទ្ធផលដូចខាងក្រោម៖

១-ក្រុមការងារបានរើជំរុំអាឈើមួយកន្លែងនិងដកហូតរណាយន្តម៉ាកស្ទីល០៧០ មួយគឿងនៅចំណុចដៃអូរតុងស្ថិតក្នុងភូមិពូជ្រៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្ត មណ្ឌលគិរី។រណាយន្តនោះត្រូវបានយកមករក្សាទុកនៅស្នាក់ការណាំរ៉ាម។

២-បានធ្វើការដោះអន្ទាក់ខ្សែគោបានចំនួន៤៨ ខ្សែនៅផ្លូវបំបែកត្រាំអាក់ ស្ថិតក្នុងភូមិពូជ្រៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

៣-បានដោះអន្ទាក់ខ្សែគោបានចំនួន៦៩ ខ្សែនៅចំណុចផ្លូវត្រពាំងថ្មស្ថិតក្នុងភូមិពូជ្រៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ អន្ទាក់សរុប១១៧ខ្សែយកមករក្សាទុកនៅស្នាក់ការណាំរ៉ាម។

មន្ត្រីឧទ្យានុរក្សអំពាវនាវចំពោះប្រជាពលរដ្ឋកុំដាក់ អន្ទាក់សត្វ។ ដូចទៅវិញត្រូវចូលរួមចំណែកការពារសត្វព្រៃទាំងអស់គ្នា៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed