រដ្ឋបាលរាជធានីភ្នំពេញរំពឹងថា ក្រោយបញ្ចប់គម្រោងរំដោះទឹកជំនន់ទឹកភ្លៀងទាំង១៣គម្រោងនេះរាជធានីភ្នំពេញនឹងលែងរងការជនលិច ហើយទទួលបានការសាទរពីប្រជាពលរដ្ឋ
(ភ្នំពេញ) ៖លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១១ កក្កដានេះបានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ពាក់ពន្ធ័ចុះទៅពិនិត្យមើលប្រឡាយ ស្ថានីយបូមទឹកបឹងទំពន់ ស្ថានីយ៍បមទឹកលូប្រាំ និងពិនិត្យវឌ្ឍនភាពនៃការដ្ឋានដាក់លូ បុកស៊ីផាយនិងការស្តារប្រឡាយមេ ដែលស្ថិតក្នុងគម្រោងរំដោះទឹកដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញចំនួន១៣គម្រោង ដែលបាន និងកំពុងអនុវត្ត ។ លោក ឃួង ស្រេង បានមានប្រសាសន៍ថា៖ គម្រោងនេះសំដៅបញ្ចប់ បញ្ហាទឹកជន់លិចរាជធានីភ្នំពេញ តាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាបរាជធានីភ្នំពេញមានចំនួន៥០គម្រោង ក្នុងនោះគម្រោងដែលកំពុងអនុវត្តមានចំនួន១៣គម្រោង…