Month: July 2024

មនុស្ស៦ស្លាប់នៅក្នុងសណ្ឋាគារមួយកណ្ដាលក្រុងបាងកក

(បាងកក)៖មានការភ្ញាក់ផ្អើលខ្លាំងមួយនៅកណ្ដាលក្រុងបាងកកដែលមានមនុស្ស ៦នាក់ ត្រូវបានគេប្រទះ ឃើញស្លាប់នៅក្នុងសណ្ឋាគារផ្កាយ ៥ Grand Hyatt Erawan ស្ថិតក្នុងទីក្រុងបាងកក ប្រទេសថៃ ដោយសង្ស័យថាបណ្តាលមកពីការពុល ហើយមិនមែនជាករណីបាញ់ប្រហារនោះទេ ។ សាកសពមនុស្សទាំង ៦នាក់នោះ រួមមានជនជាតិវៀតណាម ៤នាក់ និងជនជាតិកូនកាត់វៀតណាម-អាមេរិក ២នាក់ ។ នាយករដ្ឋមន្រ្តីលោក Thavisinបានអញ្ជើញទៅពិនិត្យដល់ផ្ទាល់និងបញ្ជាឲ្យបើកការស៊ើបអង្កេតលើករណីមួយនេះ ៕

យកម៉ូតូ​បញ្ចាំគ្មានប្រាក់លោះ ប្រឌិត​ព័ត៌មាន​ថាគេលួចម៉ូតូនឹង​comments​ចោទនគរបាលប៉ុស្ដិ៍ថាបណ្ដោ​យឲ្យស្រុកកេីតចោរ,រង់ចាំ​ចោរលក់ម៉ូតូបាត់ ទេីបតា​មរកមែន.?

ខេត្តកំពង់ស្ពឺ​ ៖​ តាមរយៈ​ព័តមានក្នុងខ្ទង់​comments​ តាមរយៈផេកផ្លូវការ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២៤វេលាម៉ោង១៥និង ៥៥នាទី ម្ចាស់​គណនី​ហ្វេសប៊ុក​ “រដ្ឋាមានផ្ទះជួលនៅកំពង់ស្ពឺ​”​ ឈ្មោះ ងិន រដ្ឋា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ នៅភូមិស្វាយក្រវ៉ាន់ សង្កា​ត់ស្វា​យក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺបានសរសេរថា ឈ្មោះ ផាន់ សិលា ភេទប្រុស អាយុ​៣០ឆ្នាំ រស់នៅភូមិទន្លាប់ឃុំស្គុស ស្រុកសំ​រោងទង ខេត្តកំព​ង់ស្ពឺ ជាចោរលួច​ម៉ូតូរបស់ខ្លួន​ ក្រោយប្រទះឃេីញ​ប្រទះឃេីញបានទៅប្ដឹងនគរបាល​មូលដ្ឋាន​ ប៉ុន្តែ​គេមិនចាត់ការ​…

ការបាត់ឧទ្ធម្ភាគចក្រពុំទាន់មានតម្រុយណាមួយកំណត់គោលដៅច្បាស់លាស់ ខណៈក្រុមរុករកនៅបន្តស្វែងរកកាន់តែខ្លាំង

រហូតដល់ព្រឹកថ្ងៃអង្គារនេះ គឺជាថ្ងៃទី៤ហើយ នៃ ប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រមួយគ្រឿង ដែលបានបាត់ដំណឹង នៅតំបន់ជួរភ្នំក្រវាញ ពេលហ្វឹកហ្វឺន ខណៈដែលកម្លាំងចម្រុះ កំពុងបង្កើនសកម្មភាពយ៉ាងស្វិតស្វាញ និងពង្រីកវិសាលភាពប្រតិបត្តិការរុករកកាន់ធំជាងមុន។

ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម ចុះបង្រ្កាបបទល្មើសទេសាទក្នុងភូមិសាស្រ្ដស្រុកព្រៃឈរ

(កំពង់ចាម)៖ កាលពីព្រឹក ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤កម្លាំងជំនាញខណ្ឌរដ្ឋបាលជលផលកំពង់ចាម ដឹកនាំដោយលោក លី ស្រ៊ី នាយខណ្ឌជលផលស្តីទី សហការជាមួយអាជ្ញាធរស្រុកព្រៃឈរ រួមជាមួយកម្លាំងអធិការដ្ឋាន នគរបាលស្រុក កម្លាំងអាវុធហត្ថស្រុក និងសហគមន៍នេសាទសាមគ្គី ឃុំមៀន និងមានការអនុញ្ញាតពី លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល កាលពីថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០២៤ ក្នុងភូមិសាស្ត្របឹងធំ ព្រមទាំងលែងកូនត្រី និងមេបាពូជពពួកមច្ឆជាតិ ដើម្បីការពារធនធានជលផល…

លោក Donald Trump រុំបង់ត្រចៀក ចូលរួមសមាជគណបក្សសាធារណរដ្ឋ

តាមការគ្រោងទុក អតីតប្រធានាធិបតីអាមេរិក លោក Donald Trump បានពាក់បង់ រុំត្រចៀក ទៅចូលរួមសន្និបាតជាតិ របស់គណបក្សសាធារណរដ្ឋ នៅក្នុងទីក្រុង Milwaukee ដែលជាការបង្ហាញខ្លួនលើកដំបូង ចាប់តាំងពីត្រូវបានរងរបួស អំឡុងការប៉ុនប៉ងធ្វើឃាត កា លពីថ្ងៃសៅរ៍មុន។ លោក Donald Trump បានទៅដល់វេទិនា នាព្រឹកថ្ងៃ អង្គារ ម៉ោងនៅកម្ពុជា ឬ យប់ថ្ងៃចន្ទ ម៉ោងនៅអាមេរិក។ លោក Trump ទទួលបានការអបអរសាទរពីអ្នកគាំទ្រ ជាខ្លាំងហើយសមាជនេះត្រូវគេរំពឹងថា…

រដ្ឋបាលខេត្តស្វាយរៀង សហការជាមួយ សហព័ន្ធកីឡា ទូកកានូ និងរ៉ូអ៊ីងកម្ពុជា បើកកិច្ចប្រជុំ រៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ជ្រើសរើសជើងឯកថ្នាក់ជាតិ “ពានរង្វាន់ លោកអភិសន្តិបណ្ឌិត ស សុខា លើកទី១

(ស្វាយរៀង) ៖ កាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ លោក សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលការងារដឹកនាំអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាអនុប្រធានទី២ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំ ជាមួយរដ្ឋបាលខេត្តស្វាយរៀង ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិទូកនាគ ទូកកានូ ទូកកាយ៉ាក់ និងទូករ៉ូអ៊ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ “ពានរង្វាន់ លោកអភិសន្តិបណ្ឌិត…

អាជ្ញាធរថាភ្លៀងធ្លាក់ទៅគ្រប់ទិសទី បណ្ដាលឲ្យជន់លិច ផ្ទះសម្បែងពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធចំនួន នៅក្នុងក្រុងព្រះវិហារ

អាជ្ញាធរខេត្តព្រះវិហារ បានឱ្យដឹងថា ចាប់ពីរសៀលថ្ងៃទី១៤ និងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ មានភ្លៀងធ្លាក់ទៅគ្រប់ទិសទី បណ្ដាលឲ្យជន់លិច ផ្ទះសម្បែងពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធចំនួន នៅក្នុងក្រុងព្រះវិហារនិងឃុំចំនួន ៣នៃស្រុកឆែប ប៉ុន្តែអាជ្ញាធរអាចគ្រប់គ្រងស្ថានការណ៍បាន។

កម្លាំង៨៧៦នាក់ត្រូវបានបញ្ជូនទៅកាន់ខេត្តពោធិ៍សាត់ដើម្បីចូលរួមក្នុងប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រយោធាមួយគ្រឿងដែលបាត់ដាន

( ខេត្តពោធិ៍សាត់)៖ កងកម្លាំងចម្រុះមកពីបណ្តាអង្គភាពផ្សេងៗគ្នាចំនួន៨៧៦នាក់ត្រូវបានបញ្ជូនទៅកាន់ខេត្ត ពោធិ៍សាត់ដើម្បីចូលរួមក្នុងប្រតិបត្តិការរុករកឧទ្ធម្ភាគ ចក្រយោធា ដែលបានបាត់ដំណឹង នៅតំបន់ជួរភ្នំក្រវាញពេលកំពុងហោះហើរហ្វឹកហ្វឺន ។ កងម្លាំងដែលត្រូវបានបញ្ជូនឱ្យទៅចូលរួមក្នុងប្រតិបត្តិការនេះដំបូងមានចំនួន៣៨០នាក់ ដែលមកពីយោធ ភូមិភាគទី៥ ប៉ុន្តែដោយសារតែការរុករករយៈពេល៤ថ្ងៃកន្លងមកនេះនៅមិនទាន់បានតម្រុយអ្វីនៅឡើយ ហេតុ នេះកងកម្លាំងចម្រុះចំនួន៤៩៦បន្ថែមទៀតត្រូវបានបញ្ជូនឱ្យទៅចូលរួមក្នុងប្រតិបត្តិការរុករកនេះ ដែលគិតមកដល់ពេលនេះកម្លាំងទាំងអស់មានចំនួន៨៧៦ នាក់ កំពុងតែ បង្កើនសកម្មភាព និងពង្រីកវិសាលភាពប្រតិបត្តិការរុករកកាន់ធំជាងមុន ។ អ្នកនាំពាក្យក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាត នៅថ្ងៃទី១៦ ខែកក្តដា ឆ្នាំ២០២៤នេះ បានឱ្យដឹងថាក្នុងប្រតិបត្តិការរយៈពេល៤ថ្ងៃមកនេះ មិនទាន់មានតម្រុយណាមួយជាក់លាក់ ពាក់ព័ន្ធនឹងឧទ្ធម្ភាគ…