(កំពង់ចាម)៖ កាលពីព្រឹក ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤កម្លាំងជំនាញខណ្ឌរដ្ឋបាលជលផលកំពង់ចាម ដឹកនាំដោយលោក លី ស្រ៊ី នាយខណ្ឌជលផលស្តីទី សហការជាមួយអាជ្ញាធរស្រុកព្រៃឈរ រួមជាមួយកម្លាំងអធិការដ្ឋាន នគរបាលស្រុក កម្លាំងអាវុធហត្ថស្រុក និងសហគមន៍នេសាទសាមគ្គី ឃុំមៀន និងមានការអនុញ្ញាតពី លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល កាលពីថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០២៤ ក្នុងភូមិសាស្ត្របឹងធំ ព្រមទាំងលែងកូនត្រី និងមេបាពូជពពួកមច្ឆជាតិ ដើម្បីការពារធនធានជលផល ។

ទន្ទឹមនឹងនេះ លោក លី ស្រ៊ី បានឱ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល មានចំនួន០២ករណី បានកសាងសំណុំរឿងតាមនីតិវិធីច្បាប់ស្តីពីជលផល និងរុះរើកាប់បំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផលនៅនឹងកន្លែងកើតហេតុតែម្តង។

ករណីទី០១នៅចំណុចបឹងធំ ក្នុងភូមិសាស្ត្រឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលជាកន្លែងលែងកូន និងមេបាពូជ ក្នុងទិវាមច្ឆជាតិ១ កក្កដា បង្ក្រាបបានឧបករណ៍លូស្បៃមុងសរុបចំនួន០៣មាត់ របាំងស្បៃមុងសរុបប្រវែង២១០ម៉ែត្រ បង្គោលសរុបចំនួន៨៥ដើម និងករណីទី០២ ក្នុងចំណុចបឹងធំ ក្នុងភូមិសាស្ត្រស្រុកកងមាស ខេត្តកំពង់ចាម ដោយបង្ក្រាបឧបករណ៍លបប្រឹស១០០ ចំនួន០៤ខ្សែ សរុបប្រវែង២១ម៉ែត្រ ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *