( ខេត្តពោធិ៍សាត់)៖ កងកម្លាំងចម្រុះមកពីបណ្តាអង្គភាពផ្សេងៗគ្នាចំនួន៨៧៦នាក់ត្រូវបានបញ្ជូនទៅកាន់ខេត្ត ពោធិ៍សាត់ដើម្បីចូលរួមក្នុងប្រតិបត្តិការរុករកឧទ្ធម្ភាគ ចក្រយោធា ដែលបានបាត់ដំណឹង នៅតំបន់ជួរភ្នំក្រវាញពេលកំពុងហោះហើរហ្វឹកហ្វឺន ។
កងម្លាំងដែលត្រូវបានបញ្ជូនឱ្យទៅចូលរួមក្នុងប្រតិបត្តិការនេះដំបូងមានចំនួន៣៨០នាក់ ដែលមកពីយោធ ភូមិភាគទី៥ ប៉ុន្តែដោយសារតែការរុករករយៈពេល៤ថ្ងៃកន្លងមកនេះនៅមិនទាន់បានតម្រុយអ្វីនៅឡើយ ហេតុ នេះកងកម្លាំងចម្រុះចំនួន៤៩៦បន្ថែមទៀតត្រូវបានបញ្ជូនឱ្យទៅចូលរួមក្នុងប្រតិបត្តិការរុករកនេះ ដែលគិតមកដល់ពេលនេះកម្លាំងទាំងអស់មានចំនួន៨៧៦ នាក់ កំពុងតែ បង្កើនសកម្មភាព និងពង្រីកវិសាលភាពប្រតិបត្តិការរុករកកាន់ធំជាងមុន ។
អ្នកនាំពាក្យក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាត នៅថ្ងៃទី១៦ ខែកក្តដា ឆ្នាំ២០២៤នេះ បានឱ្យដឹងថាក្នុងប្រតិបត្តិការរយៈពេល៤ថ្ងៃមកនេះ មិនទាន់មានតម្រុយណាមួយជាក់លាក់ ពាក់ព័ន្ធនឹងឧទ្ធម្ភាគ ចក្រ និងមនុស្ស២នាក់ដែលបាត់ខ្លួនជាមួយឧទ្ធម្ភាគ ចក្រនោះនៅឡើយទេ ដោយសារតែកត្តាភូមិសាស្ត្រនៅតំបន់នោះមានភាពស្មុគស្មាញ ដូចជាបញ្ហាអាកាសធាតុ ដែលភ្លៀងនៅតែបន្តធ្លាក់ព្រមទាំងមានការចុះអ័ព្ទថែមទៀត និងព្រៃក្រាស់ជាដើម។
នាយឧត្តមសេនីយ៍ ឈុំ សុជាត បានថ្លែងអំពាវនាវដល់អ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ «សូមមានការប្រុងប្រយ័ត្នក្នុងការចែកចាយដំណឹងណាមួយ ដែលគ្មានប្រភពច្បាស់លាស់ ពាក់ព័ន្ធនឹងឧត្ថម្ភាគចក្រនេះ » ខណៈដែលនាថ្មីៗនេះ មានក្រុមទុច្ចរិតមួយចំនួន បានយកករណីនេះ ទៅបំផ្លើស និងប្រឌិតខុសពីការពិតដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។
អ្នកនាំពាក្យក្រសួងការពារជាតិបញ្ជាក់ថា កងកម្លាំងចម្រុះកំពុងបន្តខិតខំ និងប្តេជ្ញាចិត្តយ៉ាងខ្លាំងក្នុងការរករុក ហើយនឹងមានការជូនដំណឹងដល់សាធារណជន នៅពេលទទួលបានលទ្ធផលណាមួយ ៕