Category: ព័ត៌មានសង្គម

ប្រជានេសាទ៣នាក់ត្រូវបានជួយសង្គ្រោះពីក្នុងសមុទ្រ បន្ទាប់ពីលិចទូកដោយសារតែជួបនឹងភ្លៀងខ្យល់កន្រ្តាក់និងរលកខ្លាំង

( ខេត្តព្រះសីហនុ) ៖សមត្ថកិច្ចនគរបាលការពារព្រំដែនទឹក បានឲ្យដឹងថា នៅវេលាម៉ោងជាង៣រសៀលថ្ងៃទី០៣ ខែកក្តដា ឆ្នាំ២០២៤ មានទូកនេសាទមួយគ្រឿងបានលិចក្នុងសមុទ្រចន្លោះកោះថ្មីនិងកោះសេះ ដោយសារជួបខ្យល់កន្ត្រាក់បក់បោក និងរលកខ្លាំង ដោយទូកនោះ ជាប្រភេទទូកអូស ពណ៌ត្រួយចេកចាស់ ប្រវែងបណ្តោយ ១២ម៉ែត្រ ប្រវែងទទឹង ២.៨ម៉ែត្រហើយនៅលើទូកនេសាទមានមនុស្សចំនួន ៣នាក់។ ជនរងគ្រោះ ទី១ ឈ្មោះ ពេជ វី ភេទប្រុស អាយុ ៤៥ឆ្នាំ ទី២ ឈ្មោះ យ៉ិន ណិត…

ស្រ្តីបុគ្គលិកឆ្មបម្នាក់នៅមន្ទីរពេទ្យបង្អែកហ៊ុនសែនស្ទឹងត្រង់ ខេត្តកំពង់ចាម ត្រូវបានអនុវត្តវិន័យ ក្រោយយកលុយ៣០ ម៉ឺនរៀល ពីអ្នកជំងឺម្នាក់ ដែលមានប័ណ្ណមូលនីធិសមធម៌សុខាភិបាល

៦ខែឆ្នាំ២០២៤នេះមានមនុស្សស្លាប់និងរបួស៤៩នាក់ និងផ្ទះជាង៦០ ខ្នង ត្រូវខូចខាតដោយសារអគ្គីភ័យដែលបានកើតឡើងជាង៥០០ដង

ភ្នំពេញ÷អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក សុទ្ធ គឹមកុលមុនី បានថ្លែងនៅថ្ងៃទី៤ ខែកក្តដា ឆ្នាំ២០២៤នេះថា ក្នុងរយៈពេល៦ខែឆ្នាំ២០២៤នេះ គ្រោះអគ្គីភ័យបានកើតឡើងចំនួន ៥១០ លើកបណ្តាលឲ្យខូចខាតផ្ទះ៥២៧ខ្នង,ឆេះតូបផ្សារ ១០៥ តូប,ឃ្លាំងទំនិញ១២,រោងចក្រសិប្បកម្ម ១៩ កន្លែង , អគាររដ្ឋបាល១១កន្លែង និងបណ្តាលឱ្យមានមនុស្សស្លាប់១៣នាក់ របួស៣៦នាក់ ។ អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ត រាយ បានបញ្ជាក់ថា តួលេខនេះមានការកើនឡើងជាង ១០០ករណី បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣ ។ លោកបានបន្តថា នៅក្នុងឆ្នាំរយៈពេល៦ខែឆ្នាំ២០២៣…

លោក សំអាង ផានី អធិការក្រុងច្បារមនវ័យក្មេងកាន់តំណែងបាន៦ខែ ត្រូវបានដកតំណែង

ខេត្តកំពង់ស្ពឺ) ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកអភិសន្តិបណ្ឌិត ស សុខា បានសម្រេចអនុវត្តវិន័យតាម រូបភាព ដកហូតមុខតំណែង ចំពោះលោកវរសេនីយ៍ទោ សំអាង ផានី អត្តលេខ ៧៥៦៨៧ ពីអធិការ នៃអធិការដ្ឋាននគរបាលក្រុងច្បារមន ចំណុះស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ឱ្យមកជាមន្ត្រី និងបន្ថយឋានន្តរស័ក្តិចំនួន ១ថ្នាក់ ឱ្យមកនៅត្រឹមថ្នាក់វរសេនីយ៍ត្រី ដោយ មូលហេតុ ល្មើសបទវិន័យនគរបាល ជាតិកម្ពុជា។ នេះបើយោងតាមប្រកាសរបស់ក្រសួង មហាផ្ទៃចុះថ្ងៃទី៦ខែឧសភាឆ្នាំ២០២៤។ លោកបណ្ឌិត ទូច សុឃៈ(សុខៈ) អ្នកនាំ…

មន្ត្រីយោធាម្នាក់ជិះម៉ូតូលឿនជ្រុលបុក រថយន្តបណ្ដាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ

(ខេត្តកំពត) ៖ កាលពីល្ងាចថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ រថយន្តចំណុះ ១តោនកន្លះ១គ្រឿងបានបុកម៉ូតូចំពីមុខ បណ្តាលឱ្យមន្ត្រីយោធាម្នាក់បាត់បង់ជីវិតនៅនឹងកន្លែង នៅលើដងផ្លូវជាតិលេខ៣ ក្នុងភូមិបឹង ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត ។ មន្ត្រីយោធាដែលបានស្លាប់ក្នុងករណីខាងលើឈ្មោះ ប៉ែន ភក្តិ អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិក្រាំងលាវ ឃុំមានរិទ្ធ ស្រុកដងទង់ ខេត្តកំពត។ ករណីគ្រោះថ្នាក់នេះកើតឡើងកាលពីវេលាម៉ោង ៦និង២០នាទីល្ងាច ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ ដែលគ្រោះថ្នាក់ចរាចរបង្កដោយរថយន្តចំណុះ១តោនកន្លះបានបុកម៉ូតូហុងដាឌ្រីមពេលបើកបរច្រាសទិសគ្នា បណ្តាលឱ្យបុរសម្នាក់បាត់បង់ជីវិតនៅនឹងកន្លែង។…

លោកអភិបាលខេត្តបន្ទាយមានជ័យដឹកនាំកម្លាំចុះបង្រ្កាបទីតាំងផលិតកែឆ្នៃស្លឹក(កាធុម)បីទីតាំងនៅក្រុងប៉ោយប៉ែត

(ប៉ោយប៉ែត) ៖ទីតាំងផលិតកែឆ្នៃទឹកស្លឹក(កាធុម)ចំនួនបីទីតាំងនៅក្រុងប៉ោយប៉ែតត្រូវបានអាជ្ញាធរខេត្តបន្ទាយមានជ័យដឹកនាំដោយលោក អុំ រាត្រី អភិបាលេខតចុះបង្រ្កាបទាំងបីទីតាំងកាលពីព្រឹកថ្ងៃទី០២ ខែកក្តដា ២០២៤នេះ។ កិច្ចប្រតិបត្តិការបង្រ្លាបខាងលើនេះធ្វើ ឡើងលើទីតាំងបីកន្លែងស្ថិតនៅក្នុងក្រុងប៉ោយប៉ែតតែមួយរួមមាន៖១.នៅចំណុចបុរីដួងច័ន្ទ ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ២.នៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ៣.នៅភូមិប៉ាលិឡៃពី សង្កាត់ប៉ោយប៉ែត។ ការចុះបង្រ្កាបនេះផងដែរក៏មានការដឹកនាំកម្លាំងនគរបាលពីសំណាក់លោកឧត្តម សេនីយ៍ទោ សិទ្ធ ឡោះ ស្នងការខេត្តបន្ទាយមានជ័យ និង លោកគាត ហ៊ុលអភិបាលក្រុងប៉ោយប៉ែតនិងមានការចូលរួមពីព្រះរាជអាជ្ញានៃសាលាដំបូងខេត្តបន្ទាយមានជ័យផងដែរ។ តាមលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការក្រុងប៉ោយប៉ែតបានឲ្យដឹងថាប្រតិបត្តិការបង្រ្កាបនេះនៅមិនទាន់ចប់នៅឡើយទេមកដល់ម៉ោង១២ថ្ងៃត្រង់នៃថ្ងៃទី២កក្តដា២០២៤ដោយខាងព្រះរាជ អាជ្ញាកំពុងតែធ្វើការ។ តែទោះយ៉ាងណាក៍ដោយទីតាំងទាំងបីនឹងត្រូវបិទជាបណ្តោះ អាសន្ន។…

លោកស្នងការក្រុងបញ្ជាឱ្យកោះហៅ មន្រ្តីនគរបាលចរាចរណ៍និងមន្រ្តីជាប់កិច្ចសន្យាបំពេញភារកិច្ចនៅផ្លូវ២០០៤មកសួរនាំ

ភ្នំពេញ ៖ ក្រោយមានការរិះគន់ព្រោងព្រាតទៅលើមន្រ្តីចរាចរណ៍ (ជាប់កិច្ចសន្យា) មួយរូប ដែលឈរជើងនៅគោលដៅ ត្រង់ចំណុចស្តុបណតប្រ៊ីដ ឬស្តុប ២០០៤ ដែលបានទៅចាប់ទាញដងកញ្ចក់ម៉ូតូ របស់ក្មេងស្រីម្នាក់ បណ្តាលឲ្យដួល ហើយបែរជានាំគ្នា ឈរមើល ក្នុងនោះក៏ឃើញមាន មន្រ្តីប៉ូលិសចរាចរណ៍មួយរូប ក៏ឈរមើល ដូចគ្នាផងដែរនោះ ទើបលោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យកោះហៅ មន្រ្តីនគរបាលរចរាចរណ៍និងមន្រ្តីជាប់កិច្ចសន្យា ២នាក់ មកសួរនាំ នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក…

សាច់មាន់បង្កកខូចគុណភាព និងគ្មានឯកសារនាំចូល ចំនួន១,៥០៩គីឡូក្រាម ត្រូវបានសមត្ថិច្ចដុតកម្ទេចចោលនៅក្រុងស្វាយរៀង

(ខេត្តស្វាយរៀង) ៖សាខាគយនិងរដ្ឋាករខេត្តស្វាយរៀង បានសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន បានដុតកម្ទេចចោល សាច់មាន់បង្កកខូចគុណភាព និងគ្មានឯកសារនាំចូល ចំនួន១,៥០៩គីឡូក្រាម នៅទីលានចាក់សម្រាមអូស្មាច់ ស្ថិតនៅក្នុងភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។ មន្ត្រីសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង បានឲ្យដឹងថា ដោយមានការអនុញ្ញាតពីលោកប្រធានសាខា មន្រ្តីនៃសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង បានដុតកម្ទេចចោល សាច់មាន់បង្កកខូចគុណភាព និងគ្មានឯកសារនាំចូល ចំនួន ១៥០៩ គីឡូក្រាម នៅទីលានចាក់សម្រាមអូស្មាច់ ស្ថិតនៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ដោយមានការចូលរួមពី មន្រ្តីនៃសាលាក្រុងស្វាយរៀង និងមន្ត្រីអាវុធហត្ថខេត្តស្វាយរៀងផងដែរ។…

មន្ត្រីជំនាញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ​១រូប​​ជាអ្នកត្រួតពិនិត្យ​ រងរបួសដាច់ដៃទាំង២

ខេត្តត្បូងឃ្មុំ ៖ មន្ត្រីជំនាញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ​មួយរូប​​ជជាអ្នកត្រួតពិនិត្យ រងរបួសដាច់ដៃទាំង២ក្នុង ករណីគ្រោះថ្នាក់ដោយសារផ្ទុះសំបកគ្រាប់មិនទាន់ផ្ទុះនៃគ្រាប់កាំភ្លើងធំ៧៦មម​ ​ចំនួន១គ្រាប់​ ។ តាមរយៈបណ្តាញសង្គម នាថ្ងៃទី២ខែកក្កដានេះ លោកហេង រតនា អគ្គនាយកស៊ីម៉ាក បានមានប្រសាសន៍ថា “ខ្ញុំពិតជាការសោកស្តាយបំផុតចំពោះករណីគ្រោះថ្នាក់ដោយសារផ្ទុះសំបកគ្រាប់មិនទាន់ផ្ទុះនៃគ្រាប់កាំភ្លើងធំ៧៦មម​ ​ចំនួនមួយគ្រាប់​ បណ្តាលឱ្យមន្ត្រីជំនាញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ​មួយរូប​ ឈ្មោះលឹម​ ទូច​ ជាអ្នកត្រួតពិនិត្យ​ បានរងរបួសជាទម្ងន់ដោយត្រូវពិការដៃទាំង២​”។ គ្រោះថ្នាក់នេះកើតឡើងនៅថ្ងៃសៅរ៍ទី២៩​ ខែមិថុនា​ ឆ្នាំ ២០២៤​ នៅឃ្លាំងសុវត្ថិភាពនៃទីបញ្ជាការដ្ឋានអង្គភាពស៊ីម៉ាក់ស្ថិតនៅខេត្តត្បូងឃ្មុំ។ គិតត្រឹមថ្ងៃទី២​ ខែកក្កដា​ ឆ្នាំ​២០២៤នេះ​ លោកលឹម​ ទូច​…

បុគ្គលបង្ហោះព័ត៌មានមិនពិត ករណីសមត្ថកិច្ចបង្ក្រាបគ្រឿងញៀនក្នុងក្លិបកំសាន្ត ថាំងហ៊ួយ KTV ចេញសារភាពទោសកំហុស និងសុំការអភ័យទោសដែលធ្វើប៉ះពាល់កិត្តិយសដល់កងកម្លាំងនគរបាលជាតិ

You missed