(ប៉ោយប៉ែត) ៖ទីតាំងផលិតកែឆ្នៃទឹកស្លឹក(កាធុម)ចំនួនបីទីតាំងនៅក្រុងប៉ោយប៉ែតត្រូវបានអាជ្ញាធរខេត្តបន្ទាយមានជ័យដឹកនាំដោយលោក អុំ រាត្រី អភិបាលេខតចុះបង្រ្កាបទាំងបីទីតាំងកាលពីព្រឹកថ្ងៃទី០២ ខែកក្តដា ២០២៤នេះ។
កិច្ចប្រតិបត្តិការបង្រ្លាបខាងលើនេះធ្វើ ឡើងលើទីតាំងបីកន្លែងស្ថិតនៅក្នុងក្រុងប៉ោយប៉ែតតែមួយរួមមាន៖១.នៅចំណុចបុរីដួងច័ន្ទ ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ២.នៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ
៣.នៅភូមិប៉ាលិឡៃពី សង្កាត់ប៉ោយប៉ែត។
ការចុះបង្រ្កាបនេះផងដែរក៏មានការដឹកនាំកម្លាំងនគរបាលពីសំណាក់លោកឧត្តម សេនីយ៍ទោ សិទ្ធ ឡោះ ស្នងការខេត្តបន្ទាយមានជ័យ និង លោកគាត ហ៊ុលអភិបាលក្រុងប៉ោយប៉ែតនិងមានការចូលរួមពីព្រះរាជអាជ្ញានៃសាលាដំបូងខេត្តបន្ទាយមានជ័យផងដែរ។
តាមលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការក្រុងប៉ោយប៉ែតបានឲ្យដឹងថាប្រតិបត្តិការបង្រ្កាបនេះនៅមិនទាន់ចប់នៅឡើយទេមកដល់ម៉ោង១២ថ្ងៃត្រង់នៃថ្ងៃទី២កក្តដា២០២៤ដោយខាងព្រះរាជ អាជ្ញាកំពុងតែធ្វើការ។ តែទោះយ៉ាងណាក៍ដោយទីតាំងទាំងបីនឹងត្រូវបិទជាបណ្តោះ អាសន្ន។ ដោយឡែកចំពោះអ្នកពាក់ព័ន្ធរងចាំការសម្រេចពេលអនុវត្តរួច។
សូមបញ្ជក់ថា បច្ចុប្បន្នទឹកនេះកំពុងតែចរាចរនៅក្រុងប៉ោយប៉ែតដោយមានការពេញនិយមពីបរទេសដែលកំពុងស្នាក់នៅធ្វើការក្នុងក្រុងប៉ោយប៉ែត៕