រថយន្តដឹកជនបរទេសបែកកង់ក្រោយជ្រុលបុករនាំងទ្រូងផ្លូវលើល្បឿនលឿនបណ្ដាលឲ្យស្លាប់ម្នាក់
ខេត្តព្រះសីហនុ÷ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តធុនស្រាលបង្កដោយខ្លួន(ផ្ទុះកង់ក្រោយ រេចង្កូតទៅបុករនាំងដែកខាងស្តាំដៃ)បណ្តាលឱ្យស្លាប់មនុស្ស១នាក់ភេទប្រុសជនជាតិមីយ៉ាន់ម៉ា,រងរបួសធ្ងន់១នាក់ភេទ ប្រុស ជនជាតិមីយ៉ាន់ម៉ា និងរងរបួសស្រាល៤នាក់ ប្រុសជនជាតិមីយ៉ាន់ម៉ា៣នាក់ ជនជាតិខ្មែ០១នាក់។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១៨ និង០៥នាទី នៅចំណុចលេីផ្លូវល្បឿនលឿន ចន្លោះបង្គោលគីឡូម៉ែត្រលេខ១២៨- ១២៩ ស្ថិតក្នុងភូមិគីរីវ័ន្ត ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍កេីតឡេីង១ ករណី បង្កដោយខ្លួនឯង ផ្ទុះកង់ក្រោយហេីយរេចង្កូតទៅខាងស្តាំដៃជ្រុលទៅបុករនាំងដែកសុវត្តិភាព លេីផ្លូវល្បឿនលឿន។ ហេតុការណ៍នេះកេីតឡេីងដោយរថយន្តធុនស្រាល១ គ្រឿងម៉ាកALPHARD ពណ៌ខ្មៅ ពាក់ផ្លាកលេខ…