(ព្រះសីហនុ)៖យុវជនម្នាក់បានបាត់ បង់ជីវិតក្រោយបញ្ជូនទៅជួយ សង្គ្រោះនៅមន្ទីរពេទ្យ និងរួមដំណើររងរបួស ដោយសារតែរថយន្ត ធន់ធំ ១គ្រឿងម៉ាក់ SCANNA បើកបរមិនប្រកាន់ស្តាំនិងបត់ត្រឡប់ក្រោយ កាលពីវេលាម៉ោង ១៩:០០នាទីយប់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៤នៅលើ កំណាត់ផ្លូវជាតិ លេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៩៣ -១៩៤ស្ថិតនៅភូមិអូរចំណារឃុំអូរឧកញ៉ា ហេង ស្រុកព្រៃនប់ខេត្តព្រះសីហនុ ។

ប្រភពនៅជិតកន្លែងកើតហេតុបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ នេះបង្កឡើងដោយរថយន្ដ០១ គ្រឿងម៉ាក SCANNA ពណ៌ខៀវ ពាក់ផ្លាកលេខ ព្រះសីហនុ 3A-9292 និង សឺមីរ៉ឺម៉ក់ ពាក់ផ្លាកលេខ ព្រះសីហនុ 4A-4142 ដែលមានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ រាជធានីភ្នំពេញ (មិនប្រកាន់ស្ដាំ) និងអ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) ។

លុះមកដល់ចំណុចកើតហេតុខាងលេី រថយន្តបានបត់ស្ដាំត្រលប់ក្រោយ ខណៈពេលមានម៉ូតូ ០១ គ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រះសី ហនុ 1H-7919 ដែលមានទិសដៅពីខេត្តព្រះសីហនុ ទៅរាជធានីភ្នំពេញ (ស្របទិសគ្នាជាមួយរថយន្ត) បើក បរដោយឈ្មោះ ទី មករា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរជាងជួសជុលរថយន្ដ មានទីលំនៅភូមិទួលទទឹង ៣ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កំពុងបើកបរនៅលើចំណីផ្លូវខាងស្ដាំរបស់ខ្លួន បានបុករថយន្ដចំពីចំហៀងផ្នែកខាងស្ដាំពេញទំហឹងតែម្ដង ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្ដាលឲ្យមានមនុស្សរងរបួសចំនួន០១ នាក់៖ -ឈ្មោះ ទី មករា ភេទប្រុស អ្នកបើកបរម៉ូតូ HONDA DREAM (រងរបួសធ្ងន់) ក្រោយមកបានស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យ។

បច្ចុប្បន្ន វត្ថុតាង (រថយន្ដនិងម៉ូតូ) បានយកមករក្សាទុកជាបណ្ដោះ អាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ។ ដោយឡែកអ្នក បើកបររថយន្ដបានចុះពីរថយន្ដរត់គេចខ្លួនបាត់មុនពេលសមត្ថកិច្ចចុះទៅដល់ទីតាំងកន្លែងកើតហេតុ ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed