រដ្ឋបាលក្រុងអរិយក្សត្របញ្ជាក់អំពីប្រវត្តិដីរបស់លោកឈាន ម៉ាណ្ណារី និងក្រុមគ្រួសារនៅសង្កាត់សារិកាកែវ
បន្ទាប់ពីមានគេហទំព័រមួយចំនួនផ្សព្វផ្សាយអំពីករណីលំនៅឋាននរបស់លោក ឈាន ម៉ាណ្ណារី អនុប្រធានភូមិបាលស្រុកល្វាឯមសង់សំណង់រឹងមាំរំលោភយកដីមាត់ព្រែកនិងដីចំណីស្ពានដូនកឹមនោះរួចមក លោក ឈាន ម៉ាណ្ណារី ឆ្លើយតបថា ដីនិងលំនៅឋាននោះត្រូវបានអតីតរដ្ឋអំណាចតាំងពីក្រោយថ្ងៃរំដោះឆ្នាំ១៩៧៩ ប្រគល់ឲ្យក្រុមគ្រួសារ២គ្រប់គ្រងនិងរស់នៅ។ ប្រភពខាងលើបាននិយាយថា ការកាន់កាប់គឺស្របច្បាប់តាំងពីឆ្នាំ 1980 រហូតដល់បច្ចុប្បន្ន។ យ៉ាងណាក៏ដោយប្រសិនបើមានតម្រូវការចាំបាច់យ៉ាងណានោះក្រុមគ្រួសារលោកមិនប្រឆាំងនោះឡើយ។ ហើយបើតាមមន្ត្រីជំនាញធនធានទឹកបញ្ជាក់ថាលំនៅដ្ឋាននេះមិនបង្កហានិភ័យដល់ប្រព័ន្ធទឹកនោះឡើយ។ ប្រភពខាងលើនិយាយថា ក្នុងអំឡុងឆ្នាំ1980-1981 រដ្ឋអំណាចបានចែកដីនេះមកឲ្យ២គ្រួសារ ក្នុង នោះមានគ្រួសារ លោក ឱ វ៉ាន និងលោកស្រី វ៉ាត វាន្នី (ម្តាយរបស់លោកស្រី វ៉ាន ណារ៉ា)…