(ខេត្តបាត់ដំបង)៖ ជនសង័្សយចំនួន០៣នាក់ត្រូវបានសមត្ថកិច្ចនគរបាលធ្វើការឃាត់ខ្លួនបន្ទាប់ពីពួកគេធ្វេីសកម្មភាពវាយនិងកាប់ទៅលេីជនរងគ្រោះឈ្មោះ មុំ អេង ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅចំណុចបាសឹង្ហ ស្ថិតក្នុងភូមិថ្មី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង បបណ្ដាលឱ្យស្លាប់នៅលើទូកស្មាច់ត្រង់ចំណុចតាព្រាប (ក្នុងបឹងព្រៃរនាមក្រោម) ស្តិងក្នុងភូមិរំចេក ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ជនសង្ស័យត្រូវបានឃាត់ខ្លួនទី១-ឈ្មោះសែ សាន ភេទប្រុស អាយុ ២៦ឆ្នាំ (ជនដៃដល់) ២-ឈ្មោះ សែ រតនា ហៅវ័ត ភេទប្រុស អាយុ២៤ឆ្នាំ (ជនដៃដល់) ៣-ឈ្មោះ សែ សុង ភេទប្រុស អាយុ៣០ ឆ្នាំ (សមគំនិត)អ្នកទាំងបី រស់នៅភូមិទួលព្រុំ២ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
ក្រោយពីឃាត់ខ្លួន នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង០៣នាក់ បានឆ្លើយសារភាពថាពួកគេពិតជារួមគ្នាវាយនិងកាប់ទៅលើជនរងគ្រោះបណ្ដាលឱ្យស្លាប់ពិតប្រាកដមែន ដោយមូលហេតុគឺ មានទំនាស់ក្នុងមុខរបរ(នេសាទសត្វខ្យង)យកទៅលក់ដូចគ្នា ៕