ប្រជាពលរដ្ឋបានឃើញលោក អនុប្រធានការិយាល័យ ភូមិបាលស្រុកល្វាឯមម្នាក់ សាងសង់សំណង់រឹងមាំរំលោភយកមិនត្រឹមតែដីមាត់ព្រែកនោះទេ ប៉ុន្តែរំលោភយកទាំងដីចំណីស្ពានទៀតផង។ អនុប្រធានភូមិបាលស្រុកល្វាឯមឈ្មោះ ឈាន ម៉ាណ្ណារី ដែលបានលួចសង់សំណង់រឹងមាំរំលោភយកដីមាត់ព្រែកនិងដីចំណីស្ពានធ្វើជាកម្មសិទ្ធិស្ថិតនៅចំណុចព្រែកដូនកឹម ភូមិតាស្គ សង្កាត់សារិកាកែវ ក្រុងអរិយក្សត្រ ខេត្តកណ្ថាល។

តាមប្រភពឲ្យដឹងថា ការសង់សំណង់រឹងមាំរំលោភយកដីមាត់ព្រែកនិងដីចំណីស្ពានធ្វើជាកម្មសិទ្ធិពី សំណាក់ឈ្មោះ ឈាន ម៉ាណ្ណារី គឺតាំងពីស្រុកល្វាឯម មិនទាន់បំបែកមកជាក្រុងអរិយក្សត្រចេញពីស្រុកល្វាឯមមកម៉្លេះ។ ប្រជាពលរដ្ឋបើទោះបីបានឃើញដោយផ្ទាល់ ក៏ពួកគាត់មិនហ៊ាននិយាយដែរ ដោយម្ចាស់សំណង់គេមានអំណាចណាស់ គេអាងមានលុយ ហើយគេធ្លាប់បោះពាក្យសម្ដីទៀតថា បើរដ្ឋត្រូវការគេវ៉ៃចោលភ្លាម។

ប្រភពបន្តថា ស្ពានដូនកឹមនេះ អាជ្ញាធរក្រុងអរិយក្សត្របានចុះទៅពិនិត្យមើលហើយដើម្បីសាងសង់ស្ពានថ្មីជូនប្រជាប្រជាពលរដ្ឋ ព្រោះទីតាំងនេះគឺទីតាំងស្ពានចាស់ដែលបានចាស់ទ្រុឌទ្រោមហើយបាក់កន្លង។ ប្រភពបន្ថែមថា ពួកគាត់ធ្លាប់ដឹងលឺថា អាចនឹងមានការសាង សង់ស្ពានថ្មីក្នុងកំឡុងខែ១១នេះទៀតផង។

ក្នុងនាមលោកឈាន ម៉ាណ្ណារី អនុប្រធានការិយាល័យ ភូមិបាលស្រុកល្វាឯមមួយរូប ហើយជាអ្នកចេះច្បាប់ យល់ច្បាស់ពីអនុក្រឹត្យស្ដីពីការគ្រប់គ្រងអាងទន្លេ ហេតុ អ្វីលោកធ្វើរំលោភច្បាប់? ដែលលោកដឹងថា សកម្មភាពនៃការសាងសង់រំលោភយកដីមាត់ព្រែកនិងដីចំណីស្ពានគឺវាផ្ទុយទៅនឹងអនុក្រឹត្យលេខ ៩៨ អនក្រ.បក ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការគ្រប់គ្រងអាង ទន្លេបាត់ទៅហើយ។ មានន័យថា អ្នកដឹងច្បាប់រំលោភលើច្បាប់យ៉ាងពិតប្រាកដ។

ទាក់ទិននឹងការសាងសង់រំលោភយកដីមាត់ព្រែកនិងដីចំណីស្ពានពីសំណាក់លោក ឈាន ម៉ាណ្ណារី អនុប្រធានការិយាល័យភូមិបាលស្រុកល្វាឯម នៅចំណុចខាងលើ ប្រជាពលរដ្ឋសំណីមពរលោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រ និងលោក គួច ចំរើន អភិបាលខេត្តកណ្ដាលចាត់មន្ត្រីជំនាញមានវិធានការចុះបង្ក្រាបករណីលួចសាង់សង់សំណង់បេតុងរឹងមាំដុះស្លែខាងលើនេះផង៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed