ពលរដ្ឋម្នាក់នៅស្រុកព្រៃនប់ ខេត្ដព្រះសីហនុ រងរបួសដោយគ្រាប់កាំភ្លើងកែឆ្នៃរបស់ក្មេងទំនើងស៊ីឈ្នួលក្រុមហ៊ុនរតនៈសម្បត្តិ
ខេត្តព្រះសីហនុ÷ពលរដ្ឋម្នាក់ត្រូវបានសន្តិសុខរបស់ឧកញ៉ា រតនៈ សម្បត្តិ បាញ់ដោយកាំភ្លើងឆ្នៃឱ្យរងរបួសភ្លៅខាងស្ដាំបន្ទាប់ពីពួកគេព្យាយាម រារាំងក្រុមសន្តិសុខជាច្រើនក្រុម មានចំនួនជាង១០០នាក់មិនឱ្យចូលទៅបំផ្លាញទ្រព្យសម្បត្តិរបស់អ្នកភូមិ ក្នុងករណីទំនាស់ដីធ្លីកាលពីយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅចំនុចខាង លើអូរឈ្លើងស្ថិតក្នុងក្រុម២០ភូមិគគីរឃុំបិតត្រាង ស្រុក ព្រៃនប់ ខេត្ដព្រះសីហនុ។ ពលរដ្ឋរងគ្រោះលោក ឡុង ប៊ុណ្ណារ៉ា អាយុ៤៣ឆ្នាំ រស់ នៅភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ បានប្រាប់អ្នកកាសែតនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នេះថា នៅមុនកើតហេតុសន្តិសុខក្រុមហ៊ុនឧកញ៉ា រតនៈ សម្បត្តិ…