លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានអញ្ជើញជាអធិបតីភាព ប្រកាសឱ្យចូលកាន់តំណែងប្រធានមន្ទីរព័ត៌មានថ្មី ខេត្តត្បូងឃ្មុំ
(ខេត្តត្បូងឃ្មុំ) ៖រដ្ឋមន្ត្រី នេត្រ ភក្ត្រា ណែនាំដល់ប្រធាន មន្ទីរដែលទើបតែងតាំងថ្មី ត្រូវបន្តខិតខំយកចិត្តទុកដាក់សហការជាមួយមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីរួមចំណែកក្នុងការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធទៅលើវិស័យព័ត៌មានឱ្យមានប្រសិទ្ធភាពខ្ពស់។ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាព ប្រកាសឱ្យចូូលកាន់តំណែងជាផ្លូវការ ប្រធានមន្ទីរព័ត៌មានថ្មី ខេត្តត្បូងឃ្មុំ លោក ធីន ស៉ីថាច ជំនួសលោក ស ស៉ីណា អតីតប្រធានមន្ទីរព័ត៌មាន…
ឯកឧត្តមបណ្ឌិត កៅ ថាច ប្តេជ្ញាបំពេញមុខងារដើម្បីគាំទ្រវិស័យកសិកម្ម លើកកម្ពស់ជីវភាពប្រជាកសិករ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម
(ភ្នំពេញ)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅក្នុងពិធីសម្ពោធធនាគារ ARDB សាខាខណ្ឌដូនពេញ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ នេះ បានថ្លែងពីការប្តេជ្ញាថានឹងបន្តបំពេញមុខងាររួមរបស់ខ្លួន ដើម្បីគាំទ្រវិស័យកសិកម្មលើកកម្ពស់ជីវភាពប្រជាកសិករ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ក្នុងពិធីសម្ពោធធនាគារ ARDBសាខាខណ្ឌដូនពេញ ឯកឧត្តមបណ្ឌិត កៅ ថាច ប្តេជ្ញានឹងបំពេញមុខងាររួមដើម្បីគាំទ្រវិស័យកសិកម្មលើកកម្ពស់ជីវភាពប្រជាកសិករនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋា ភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម នៅក្នុងពិធីសម្ពោធធនាគារ…
មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាលបែងចែកក្រុមការងារជា៥ក្រុមឲ្យថែទាំផ្លូវជាប្រចាំ
(កណ្ដាល)៖ លោក ប៉ែត សារ៉ាត់ បានឱ្យដឹងថា ដើម្បី ឲ្យផ្លូវថ្នល់ក្នុងភូមិសាស្ត្រខេត្តកណ្តាលទាំងមូលអាចប្រើ ប្រាស់បានយូរ បម្រើដល់វិស័យពាណិជ្ជកម្ម,ការធ្វើចរាចរណ៍ ការដឹកជញ្ជូនទំនិញ កសិផលរប្រជាពលរដ្ឋទូទៅ លោកបានបែងចែកក្រុមការងារជា៥ក្រុមឲ្យធ្វើការថែទាំជាប្រចាំ។ ការគូសបញ្ជាក់របស់លោក ប៉ែត សារ៉ាត់ អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាលនៅវេលាម៉ោង៨៖៣០នាទីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ ក្នងនាមតំណាងលោកប្រធានមន្ទីរ ដឹកនាំកិច្ចប្រជុំស្តី «ការដាក់ឱ្យដំណើរការ ក្រុមការងារថែទាំ ឆ្នំា ២០២៥ តាមបណ្តា ក្រុង ស្រុក ក្នុងភូមិសាស្ត្រខេត្តកណ្តាល» នៅសាលប្រជុំការិយាល័យសាធារណការ…
បន្លែស្ពៃក្តោប ក្លាយជាដំណាំសម្គាល់ភូមិសាស្ត្រខេត្តមណ្ឌលគិរី មានទីផ្សារល្អ និងតម្លៃសមរម្យ
ខេត្តមណ្ឌលគិរី ៖ ស្ពៃក្តោបជាដំណាំបន្លែមួយប្រភេទក្នុងចំណោមបន្លែល្បីៗប្រចាំខេត្តមណ្ឌលគិរីដទៃទៀត ដូចជាការ៉ុត ដំឡូងបារាំង ខ្ទឹមបារាំង ស្ពៃបូកគោ ខាត់ណា ដែលប្រជាកសិករក្នុងខេត្តមណ្ឌលគិរី និយមចូលចិត្តដាំ ដ្បិតមានទីផ្សារល្អនិងតម្លៃសមរម្យ អាចបង្កើនជីវភាពពួកគាត់ឱ្យបានល្អប្រសើរ ។ កត្តាដីមានជីវជាតិ អាកាសធាតុអំណោយផល ប្រភពទឹកគ្រប់គ្រាន់ និង ឮបច្ចេកទេសដាំដុះត្រឹមត្រូវ បន្លៃស្ពៃក្តោបក្នុងខេត្តមណ្ឌលគិរីហាក់បីដូចជាមានរសជាតិផ្អែម ស្រួយ ខុសពីតំបន់ដទៃៗទៀតក្នុងប្រទេសកម្ពុជា រហូត ដល់មហាជនលាន់មាត់ថា បើទៅលេងខេត្តមណ្ឌលគិរីហើយមិនបានសាកទទួលទានស្ពៃក្តោប ដែលដាំដុះផ្ទាល់នៅទីនោះ ហាក់ដូចមិនបានទៅលេងមណ្ឌលគិរី អីចឹង ។ ប្រជាកសិករលោក ភិន…
ពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការប្រតិបត្តិការអាជីវកម្ម របស់សាខាធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ខណ្ឌដូនពេញ – សង្កាត់ចតុមុខ”
ភ្នំពេញ÷ថ្ងៃព្រហស្បតិ៍ ៣ រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានរៀបចំពិធីសម្ពោធ “ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប្រតិបត្តិការអាជីវកម្មរបស់សាខាធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ខណ្ឌដូនពេញ-សង្កាត់ចតុមុខ” ស្ថិតនៅ អគារលេខ៩&១៣ ផ្លូវលេខ៧ ភូមិ៣ សង្កាត់ចតុមុខ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ឯកឧត្តម រស់ សីលវ៉ា…
អ្នកបោសសម្អាតមីន២នាក់បានពលីដោយផ្ទុះមីន ក្នុងពេលកំពុងបោសសម្អាតមីននៅភូមិត្រពាំងប្រិយ៍ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ
ខេត្តឧត្តរមានជ័យ÷ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ផ្ញើសារលិខិតរំលែកមរណទុក្ខជូនក្រុមគ្រួសារនៃសពលោក អឿន ចាន់ដារ៉ា និង លោក ពៅ នេពីន អ្នកបោសសម្អាតមីនពលីក្នុងប្រតិបត្តិការបោស សម្អាតមីននៅភូមិត្រពាំងប្រិយ៍ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នៅវេលាម៉ោង ៧និង៤៥ នាទីព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។ អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និង សង្គ្រោះជនពិការដោយសារមីន បានចេញសារលិខិតរំលែកមរណទុក្ខ ផ្ញើជូនក្រុមគ្រួសារនៃសពអ្នកបោស សម្អាតមីនពលីក្នុងប្រតិបត្តិការបោសសម្អាតមីន…
អភិបាលខេត្តកំពង់ស្ពឺ÷ សុខសន្តិភាព ផ្តល់ឱកាសឱ្យខេត្តដែលធ្លាប់ប្រទាញប្រទង់គ្នាដោយចុងអាវុធទទួលបានការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម
( ខេត្តកំពង់ស្ពឺ )៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ លើកឡើងថា÷ សុខសន្តិភាព បានធ្វើឱ្យខេត្តដែលធ្លាប់តែប្រទាញប្រទងគ្នាដោយចុងអាវុធ រងគ្រោះដោយភ្លើងសង្គ្រាមអូសបន្លាយយូរឆ្នាំ មានឱកាសក្នុងការអភិវឌ្ឍន៍លើផ្នែកសេដ្ឋកិច្ច-សង្គមប្រជាពលរដ្ឋអាចរស់នៅដោយគ្មានការភ័យខ្លាច មានអាហារទទួលទានគ្រប់គ្រាន់ មានជម្រកស្នាក់នៅសមរម្យ មានលទ្ធភាពចូលរួមរាល់សកម្មភាពសង្គមផ្សេងៗនិងអាចធ្វើដំណើរកម្សាន្តក្នុងឱកាសពិធីបុណ្យនានា ទាំងក្នុងនិងក្រៅប្រទេស។ការលើកឡើងដូច្នេះ គ្រាដែលដឹកនាំក្រុមការងារ ប្រធានមន្ទីរ អង្គភាព ចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនានិងចាក់បេតុងស្ពានពីរកន្លែងលើបណ្តោយផ្លូវជាតិ៤៦ តភ្ជាប់ពីផ្លូវជាតិលេខ៤ទៅកាន់ឧទ្យានជាតិគីរីរម្យ ស្ថិតនៅក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។ អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើង ថា…
រាជរដ្ឋាភិបាលទម្លាក់ថវិកាបន្ថែម៣០លានដុល្លារ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម(ARDB) ដើម្បីជួយរក្សាលំនឹងថ្លៃស្រូវរបស់ប្រជាកសិករ
(ភ្នំពេញ) ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិ បាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB ) បានឱ្យដឹងថា គិតមក ដល់ពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលតាមរយៈធនាគារ ARDB បានទម្លាក់ថវិកា ៥លើករួចមកហើយ ដើម្បីអភិវឌ្ឍន៍វិស័យស្រូវអង្ករ និងរក្សាស្ថេរភាពថ្លៃ ដែលមានទំហំទឹកប្រាក់ប្រមាណជាង២០០លានដុល្លារ ខណៈនៅថ្ងៃទី១៥ មករា ឆ្នាំ២០២៥នេះរាជរដ្ឋាភិបាលបានទម្លាក់ថវិកាប្រមាណ ៣០លានដុល្លារបន្ថែមទៀត ដើម្បីជួយដល់ការរក្សាលំនឹងថ្លៃស្រូវរបស់កសិករនាពេលនេះ។ ឯកឧត្តមបណ្ឌិត កៅ ថាច លើកឡើងបែបនេះ…