Category: Business

មន្ទីរគ្រឿងញៀនបង្ក្រាបបានគ្រឿងញៀនជាង២០០គីឡូ ប្រុងលោតឆ័ត្រឆ្លងដែនកាត់ប្រទេសកម្ពុជា

ភ្នំពេញ ៖ អនុវត្តតាមបញ្ជារបស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំការងារជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និងឯកឧត្តម ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរង ទទួលសហការដឹកនាំការងារប្រឆាំងគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀ បានបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ និងថ្នាំញៀនជាង២០០គីឡូ លោតឆ័ត្រឆ្លងដែនចូលមកកម្ពុជា ប្រុងនាំចេញទៅក្រៅប្រទេស…

ត្រឹម១សប្តាហ៍ដើមខែកក្កដានេះសាលាដំបូងរាជធានី ខេត្តបានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងគ្រឿងញៀនសរុបចំនួន ១១៤ ករណី ឃាត់ខ្លួនមនុស្ស២២៨ នាក់

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ នាព្រឹកថ្ងៃទី៨ខែកក្កដានេះ ប្រកាសថា ៖ ក្នុងរយៈពេល ១សប្ដាហ៍ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងគ្រឿងញៀនសរុបចំនួន ១១៤ ករណី ដែលក្នុងនោះ មានជនសង្ស័យចំនួន ២៩១ នាក់ និងត្រូវបានឃាត់ខ្លួនចំនួន ២២៨ នាក់។ ក្នុងឱកាសនោះអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត ដែលបានចាត់វិធានការក្នុងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ក្នុងសំណុំរឿងពាក់ព័ន្ធនឹងករណីគ្រឿងញៀន…

ថ្ងៃនេះខួប៧ឆ្នាំ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

(ភ្នំពេញ)៖ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ នេះ ជាខួប៧ឆ្នាំនៃការដាក់បញ្ចូលតំបន់ប្រា សាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧-៨ កក្កដា ២០២៤)។ ប្រាសាទសំបូរព្រៃគុក ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅក្នុងកិច្ចប្រជុំកំពូលលើកទី៤១ នៃគណៈកម្មាធិការបេតិក ភណ្ឌពិភពលោក ដែលប្រារព្ធឡើង នៅពីថ្ងៃទី ០២-១២ ខែកក្កដា ឆ្នាំ២០១៧ ដែលមាន១៩ ៣ប្រទេសជាសមាជិក និង ២១ប្រទេសជាគណៈកម្មាធិការអចិន្ត្រៃយ៍។ នៅក្នុងកិច្ចប្រជុំនោះ បានសម្រេចអនុម័តបញ្ចូល «ប្រាសាទសំបូរព្រៃគុក» ជាសម្បត្តិបេតិកភណ្ឌពិភពលោក…

កុមារកម្ពុជា ជិត៧០០នាក់ កើតជំងឺទឹកនោមផ្អែម ប្រភេទ១

លោកសាស្ត្រាចារ្យ ឃុន លាងឈុន អនុប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានឲ្យដឹងថា បច្ចុប្បន្នមានកុមារកម្ពុជា ប្រមាណជិត៧០០នាក់ បានកើតជំងឺទឹកនោមផ្អែមប្រភេទ១។ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះមានការកើនឡើងដែលក្នុងមួយឆ្នាំមានរហូតដល់២០ករណី។ ជំងឺប្រភេទនេះមាននៅមន្ទីពេទ្យគន្ធបុប្ផា ទាំងនៅភ្នំពេញ និងសៀមរាបមានការកើនឡើងចំនួន៦៩៨នាក់ ក្នុងនោះនៅមន្ទីពេទ្យគន្ធបុប្ផាខេត្តសៀមរាប មានចំនួន៣០៩នាក់។ ក្មេងកើតជំងឺនេះ ភាគច្រើនមានអាយុពី ៤-១៤ ឆ្នាំ។ ជំងឺទឹកនោមផ្អែម គឺជាជំងឺដែលបណ្តាលមកពីការខ្វះខាតអាំងស៊ុយលីន ឬលំពែងមិនផលិតអាំងស៊ុយលីនគ្រប់គ្រាន់។ គេមិនទាន់បានដឹងច្បាស់នៅឡើយទេពីមូលហេតុនៃជំងឺនេះ។ បើតាមលោកសាស្ត្រាចារ្យបានបញ្ជាក់ថា ជំងឺទឹកនោមផ្អែមប្រភេទទី១ គឺលេចចេញជារោគសញ្ញាក្រោយពីនៅពេលអាំងស៊ុយលីន បំប្លែងទៅក្នុងខ្លួនអស់លេចចេញរោគសញ្ញាភ្លាមៗ ហើយលឿនបំផុតនៅពេលចេញរោគសញ្ញាហើយ ឪពុកម្តាយមិនបាននាំមកពេទ្យ ឬទៅព្យាបាលភ្លាមៗនោះទេ កូនក្មេងវិវត្តិទៅជាសន្លប់…

ប្រជាពលរដ្ឋ​បានឃើញ​ក៏​នាំ​គ្នា​ព​ទ្ធ័​វាយ​បាន​ពិនិត្យ​ទៅ​មិន​ស្គាល់​ថា ជា​សត្វ​អ្វី គ្រាន់តែ​ថា​ដូច​សត្វ​ឆ្កែ​ដែរ តាម​ពិតវា​ជា​សត្វកញ្ជ្រោង​

ខេត្តព្រៃវែង ៖ សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ចេញ​ល្បាត​បាន​ប្រទះ​ឃើញ​សត្វ​ចម្លែក​មួយ​ក្បាល បាន​លោត​ចូល​ក្នុង​របង​ផ្ទះ​ប្រជាពលរដ្ឋ​បម្រុង​ចាប់​សត្វ​ឆ្កែ​អ្នកស្រុក​ស៊ី ក៏​ត្រូវ​ម្ចាស់ផ្ទះ​ទាន់​ស្រែក​ធ្វើ​ឲ្យ​សត្វ​នេះ​ផ្អើល​លោត​ចេញ​មក​ក្រៅ ស្រប​ពេល​នោះ​កម្លាំង​សមត្ថកិច្ច​ចេញ​ល្បាត និង​ប្រជាពលរដ្ឋ​បានឃើញ​ក៏​នាំ​គ្នា​ព​ទ្ធ័​វាយ​បាន​ពិនិត្យ​ទៅ​មិន​ស្គាល់​ថា ជា​សត្វ​អ្វី គ្រាន់តែ​ថា​ដូច​សត្វ​ឆ្កែ​ដែរ តាម​ពិពិវា​ជា​សត្វកញ្ជ្រោង​។ ករណី​សមត្ថកិច្ច​វាយ​បាន​សត្វ​ចម្លែក​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង០០និង​៣៥​នាទី​យប់​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២៨ មិថុនា ២០២៤ នេះ ស្ថិត​នៅ​ភូមិ​អូ​រកន្ទុយ ឃុំ​ស្មោង​ខាងត្បូង ស្រុក​កំចាយមារ ខេត្តព្រៃវែង​។ បើ​តាម​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាស្មោង​ខាងត្បូង​បាន​ប្រាប់​អ្នក​សារព័ត៌មាថា ដោយ​មាន​សត្វ​ចម្លែក ធ្វើ​សកម្មភាព​ចាប់​សត្វ​ឆ្កែ​អ្នកស្រុក​ជា​បន្តបន្ទាប់ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ព្រួយ បារម្ភ​ពី​សុវត្ថិភាព​ទ្រព្យសម្បត្តិ សត្វ​របស់​ពួក​គាត់ លោកស្នងការ​ខេត្តព្រៃវែង​បាន​ដាក់​បទបញ្ជា​ឲ្យ​កងកម្លាំង​ប៉ុ​ស្ត៍​រដ្ឋបាល សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ និង​ប្រជាពលរដ្ឋ​នាំ​គ្នា​ធ្វើ​ប្រតិបត្តិការ​ចុះ​ល្បាត​តាម​ភូមិ និង​រុករក​តាមគ​ម្ពោ​ធ​ព្រៃ…

You missed