Category: Business

កំណាត់ផ្លូវជាតិលេខ៧៨ ត្រង់ចំណុចស្រុកសេសាន ខេត្តស្ទឹងត្រែង និងស្រុកកូនមុំ ខេត្តរតនគិរី

ផ្លូវជាតិលេខ៧៨ គឺជាផ្លូវយុទ្ធសាស្ត្រក្នុងការតភ្ជាប់ភូមិភាគឦសាន ពីខេត្តស្ទឹងត្រែង ទៅកាន់ខេត្តរតនគិរី ដោយបន្តរហូតដល់តំបន់កន្ទុយនាគ នៃព្រះរាជាណាចក្រកម្ពុជា ។ ផ្លូវនេះ មានប្រវែងជាង ១៩១គីឡូម៉ែត្រ ដោយបានសាងសង់ជាប្រភេទផ្លូវកម្រាលកៅស៊ូ DBST និង AC ។ នាកន្លងមក ផ្លូវនេះ ក៏ត្រូវបានប្រើប្រាស់សម្រាប់បម្រើដល់យុទ្ធសាស្ត្រយោធាផងដែរ គឺតាំងតែពីផ្លូវនៅដីក្រហមមកម្ល៉េះ ។ សម្រាប់នាពេលបច្ចុប្បន្ន ផ្លូវជាតិលេខ៧៨ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងវិស័យដឹកជញ្ជូន និងទេសចរណ៍ ដែលបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ពលរដ្ឋ ក្នុងការកសាងមូលដ្ឋានសេដ្ឋកិច្ចនៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងរីកចម្រើន ។ បន្ថែមពីនេះ…

កម្ពុជា-​ឥណ្ឌូណេស៊ី​ ប្ដេជ្ញាបន្តពង្រឹង​ និងពង្រីកទំនាក់ទំនងឱ្យកាន់តែរឹងមាំថែមទៀត

(ភ្នំពេញ) ៖ក្នុងឱកាសនៃជំនួប ឯកឧត្តម​ Prabowo Subianto រដ្ឋមន្ត្រីការពារជាតិ និងជាប្រធានាធិបតីជាប់ឆ្នោត នៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនដ៏ឆាប់រហ័ស​ និងរឹងមាំលើគ្រប់វិស័យនៅកម្ពុជា។ ឯកឧត្តម​រដ្ឋមន្ត្រីការពារជាតិ​ និងជាប្រធានាធិបតីជាប់ឆ្នោត​ក៏បានគូសបញ្ជាក់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​ដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ព្រមទាំងប្ដេជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងឥណ្ឌូណេស៊ី-កម្ពុជាឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំថែមទៀត។ សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏យូរលង់ និង​កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងឥណ្ឌូណេស៊ី និងបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមរដ្ឋមន្ត្រីការពារជាតិ​ និងជាប្រធានាធិបតីជាប់ឆ្នោត​ នាពេលនេះ នឹងចូលរួមពូនជ្រំទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌូណេស៊ីថែមទៀត ស្របពេលប្រទេសទាំងពីរប្រារព្ធខួបលើកទី៦៥ នៃការបង្កេីតទំនាក់ទំនងការទូត ក្នុងឆ្នាំនេះ។ សម្តេចធិបតីបានអបអរសារទរឯកឧត្តមរដ្ឋមន្ត្រីការពារជាតិ…

មហោស្រពទម្រង់សម្លៀកបំពាក់ក្នុងពិធីរៀបអាពាហ៍ពិពាហ៍

ខេត្តកំពង់ស្ពឺ៖ កាលពីព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤នេះ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ បានរៀបចំកម្មវិធី មហោស្រពទម្រង់សម្លៀកបំពាក់ក្នុងពិធីអាពាហ៍ពិពាហ៍ខ្មែរ ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក សុន ជា សមាជិកក្រុមប្រឹក្សាខេត្ត លោក សុខ សុទ្ធី អភិបាលរងខេត្ត ព្រមទាំងមានការអញ្ជើញចូលពី លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត សិល្បករ សិល្បការិនី សិស្សានុសិស្ស និងម្ចាស់សំអាងការ ជាច្រើននាក់ ពិធីនេះប្រារព្ធធ្វើនៅ សាលមហោស្រព បណ្តាល័យកំពង់ស្ពឺ។ លោក…

លោកជំទាវ ជា សុផាកន្នី ភរិយាឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចុះសួរសុខទុក្ខ និងផ្សព្វផ្សាយស្ដីពីវិធានការការពារ បង្ការទប់ស្កាត់ ជំងឺគ្រុនឈាម គ្រុនចាញ់មន្ត្រីឧទ្យានុរក្សនិងប្រជាសហគមន៍

ខេត្តមណ្ឌលគិរី÷នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ ជា សុផាកន្នី ភរិយាឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន បានដឹកនាំប្រតិភូស្រ្តីក្រសួង បរិស្ថានចុះសំណេះសំណាល សួរសុខទុក្ខ និងផ្សព្វ ផ្សាយស្ដីពីវិធានការការពារ បង្ការទប់ស្កាត់ ជំងឺគ្រុន ឈាម គ្រុនចាញ់ និងគ្រុនឈីក ការថែទាំសុខភាព និងចែកជូនមុងជ្រលក់ថ្នាំ ដល់ប្រជាសហគមន៍ និងមន្រ្តីឧទ្យានុរក្ស នៅស្នាក់ការដែនជម្រកសត្វព្រៃកែវសីមា ស្ថិតឃុំស្រែខ្ទុម ស្រុកកែវសីមា…

សកម្មភាពផ្សព្វផ្សាយវប្បធម៌ប្រពៃណីចិន “HI, CHINA” ធ្វើឡើងនៅប្រទេសកម្ពុជា

នាថ្ងៃទី២១ ខែសីហា សកម្មភាពផ្សព្វផ្សាយវប្បធម៌ប្រពៃណីចិន “HI, CHINA” ដែលរៀបចំឡើងមជ្ឈមណ្ឌលភាសាអាស៊ី និង អាហ្វ្រិក នៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន បានធ្វើឡើងនៅទីក្រុងសៀមរាប ប្រទេសកម្ពុជា។ កញ្ញា ចំរើន ពិធីការិនីនៃវិទ្យុមិត្តភាពកម្ពុជាចិន បានអញ្ជើញតារាអិនធឺណែតល្បីឈ្មោះ នៅប្រទេសកម្ពុជា មកជួបលេងកម្សាន្តជាមួយប្រជាជនក្នុងស្រុក និង ភ្ញៀវទេសចរអន្តរជាតិ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។ ក្នុងសកម្មភាពនេះ មានរៀបចំយ៉ាងផ្ចិតផ្ចង់នូវ វគ្គផ្សេងៗដូចជា ការប្រកួតធ្វើកាយវិការរបាំអប្សរារបស់កម្ពុជា ការធ្វើផ្លិតបុរាណចិនដែលជាសម្បត្តិបេតិកភណ្ឌអរូបី និង ការទទួលបទពិសោធន៍ស្លៀកសម្លៀកបំពាក់ជនជាតិហានរបស់ប្រទេសចិន។ ទស្សនិកជននៅទីតាំងផ្ទាល់…

លោកជំទាវ ជា សុផាកន្នី អ៊ាងសុផល្លែត អញ្ជើញដឹកនាំប្រតិភូសមាគមចុះសួរសុខទុក្ខប្រជាសហគមន៍ នៅភូមិអណ្តូងក្រឡឹង

ខេត្តមណ្ឌលគិរី៖ ថ្ងៃទី០៦ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវជា សុផាកន្នី អ៊ាងសុផល្លែត ប្រធានកិត្តិយសគណៈកម្មការសាខាសមាគមនារីដើម្បីសន្តិភាពនិងអភិវឌ្ឍន៍នៃក្រសួងបរិស្ថាន បានអញ្ជើញដឹកនាំប្រតិភូសមាគមចុះសួរសុខទុក្ខបងប្អូនប្រជាសហគមន៍នៅភូមិអណ្តូងក្រឡឹង។ លោកជំទាវ ជា សុផាកន្នី ដឹកនាំប្រតិភូធ្វើទស្សនកិច្ចនៅសហគមន៍ទេសចរ(ចាហ៊ូ)អណ្តូងក្រឡឹង និងបង្គោល ព្រំដែនកម្ពុជា-វៀតណាម និងចូលរួមចែកគ្រឿងឧប ភោគ,បរិភោគនិងមុងជ្រលក់ថ្នាំ ជូនមន្រ្តីឧទ្យានុរក្ស ប្រជាសហគមន៍ភូមិអូរណា ,ភូមិអូរអាម និងភូមិអណ្តូងក្រឡឹង និងចូលរួមដាំដើមឈើ បង្កើនគម្របបៃតង៕

សម្តេចតេជោ ប្រមុខរដ្ឋស្តីទី ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានាធិបតីជាប់ឆ្នោតឥណ្ឌូនេស៊ី នៅវិមានព្រឹទ្ធសភា

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Prabowo Subianto ប្រធានាធិបតីជាប់ឆ្នោត និងជារដ្ឋមន្ត្រីក្រសួងការពារជាតិនៃសាធារណរដ្ឋឥណ្ឌូនេស៊ី នារសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ រូបថត៖ ហ៊ុន យុទ្ធគុណ និង កុក គី

ប្រធានាធិបតីជាប់ឆ្នោតនៃសាធារណរដ្ឋឥណ្ឌូណេស៊ី អញ្ជើញមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា

(ភ្នំពេញ) ៖នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម Prabowo Subianto រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានាធិបតីជាប់ឆ្នោតនៃសាធារណរដ្ឋឥណ្ឌូណេស៊ី អញ្ជើញមកបំពេញទស្សនកិច្ចការងារនៅព្រះរាជា ណាចក្រកម្ពុជា ។ ដំណើរទស្សនកិច្ចនេះគូសបញ្ជាក់ពីទំនាក់ទំនងដ៏កក់ក្តៅរវាងកម្ពុជា និងឥណ្ឌូណេស៊ី ព្រមទាំងរក្សាបាននូវសន្ទុះដ៏ល្អនៃការផ្លាស់ប្តូរទំនាក់ទំនងកម្រិតខ្ពស់របស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។ ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម Prabowo Subianto នឹងមានជំនួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

នគរបាលខេត្តកំពង់ចាមស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ៦នាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន

(ខេត្តកំពង់ចាម) ៖ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ ពីទទួលបានព័ត៌មានពីកម្លាំងភ្នាក់ងារ និងពលរដ្ឋល្អ រាយការណ៍ថា មានមុខសញ្ញាកំពុងជួញដូរថ្នាំញៀនភ្លាម ឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងមានការឯកភាពពីលោកសេង រិទ្ធី ព្រះរាជ អាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាមបាន ចាត់កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃឈរ និងស្រុកចំការលើ ដឹកនាំដោយលោក ឧត្តម សេនីយ៍ត្រី ជីវ សេងរស់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានបេីកកិច្ចប្រតិបត្តិការចុះបង្ក្រាបករណី ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន២…

មន្រ្តី-បុគ្គលិកសណ្ដាប់ធ្នាប់ និងទេសចរណ៍៨០រូបចូលរួមវគ្គសិក្ខាសាលាស្តីពី ការពង្រឹងសមត្ថភាពផ្នែកបដិសណ្ឋារកិច្ច

មន្រ្តី-បុគ្គលិកសណ្ដាប់ធ្នាប់ និងទេសចរណ៍៨០រូបចូលរួមវគ្គសិក្ខាសាលាស្តីពី ការពង្រឹងសមត្ថភាពផ្នែកបដិសណ្ឋារកិច្ច ខេត្តសៀមរាប÷នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ បានរៀបចំសិក្ខាសាលាស្ដីពី ការពង្រឹងសមត្ថភាពបដិសណ្ឋារកិច្ចភ្ញៀវទេសចររបស់ ភ្នាក់ងារទេសចរ ក្រោយសម័យកូវីដ-១៩។ វគ្គសិក្សានេះអ្នកចូលរួមសរុប៨០រូប ដែលជាមន្រ្តី-បុគ្គលិក ជាភ្នាក់ងារសណ្ដាប់ធ្នាប់ និងភ្នាក់ងារទេសចរ ដែលប្រចាំការនៅតាមប្រាសាទនានា​ក្នុងរមណីយដ្ឋានអង្គរ។ លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ បានលើកឡើងថា សិក្ខាសាលានេះមានសារសំខាន់ណាស់ ដើម្បីឱ្យមន្រ្តី-បុគ្គលិកនៅតាមគោលដៅទាំងអស់ ពង្រឹងចំណេះដឹងទាក់ទងនឹងផ្នែកបដិសណ្ឋារកិច្ចភ្ញៀវទេសចរ។ ជាធម្មតា ភ្នាក់ងារទេសចរ និងសណ្ដាប់ធ្នាប់ ជាអ្នកដែលប្រាស្រ័យផ្ទាល់ជាមួយភ្ញៀវទេសចរ ដូច្នេះការមានចំណេះដឹងគ្រប់គ្រាន់ លើផ្នែកបដិសណ្ឋារកិច្ច ការទទួលស្វាគមន៍…

You missed