ខេត្តមណ្ឌលគិរី៖ ថ្ងៃទី០៦ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវជា សុផាកន្នី អ៊ាងសុផល្លែត ប្រធានកិត្តិយសគណៈកម្មការសាខាសមាគមនារីដើម្បីសន្តិភាពនិងអភិវឌ្ឍន៍នៃក្រសួងបរិស្ថាន បានអញ្ជើញដឹកនាំប្រតិភូសមាគមចុះសួរសុខទុក្ខបងប្អូនប្រជាសហគមន៍នៅភូមិអណ្តូងក្រឡឹង។
លោកជំទាវ ជា សុផាកន្នី ដឹកនាំប្រតិភូធ្វើទស្សនកិច្ចនៅសហគមន៍ទេសចរ(ចាហ៊ូ)អណ្តូងក្រឡឹង និងបង្គោល ព្រំដែនកម្ពុជា-វៀតណាម និងចូលរួមចែកគ្រឿងឧប ភោគ,បរិភោគនិងមុងជ្រលក់ថ្នាំ ជូនមន្រ្តីឧទ្យានុរក្ស ប្រជាសហគមន៍ភូមិអូរណា ,ភូមិអូរអាម និងភូមិអណ្តូងក្រឡឹង និងចូលរួមដាំដើមឈើ បង្កើនគម្របបៃតង៕