(ភ្នំពេញ) ៖នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម Prabowo Subianto រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានាធិបតីជាប់ឆ្នោតនៃសាធារណរដ្ឋឥណ្ឌូណេស៊ី អញ្ជើញមកបំពេញទស្សនកិច្ចការងារនៅព្រះរាជា ណាចក្រកម្ពុជា ។

ដំណើរទស្សនកិច្ចនេះគូសបញ្ជាក់ពីទំនាក់ទំនងដ៏កក់ក្តៅរវាងកម្ពុជា និងឥណ្ឌូណេស៊ី ព្រមទាំងរក្សាបាននូវសន្ទុះដ៏ល្អនៃការផ្លាស់ប្តូរទំនាក់ទំនងកម្រិតខ្ពស់របស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។

ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម Prabowo Subianto នឹងមានជំនួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed