ខេត្តស្ទឹងត្រែង ៖ នាព្រលប់​ ថ្ងៃសុក្រ​ ទី៦​ ខែកញ្ញា​ ឆ្នាំ ២០២៤ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹង ត្រែង​ លោក សរ​ សុពុត្រា​ អភិបាលនៃគណៈអភិបាល ខេត្ត​ និងជាប្រធានគណៈបញ្ជាការឯកកភាពរដ្ឋបាលខេត្ត​ បានប្រគល់ម៉ូតូចំនួន២គ្រឿង ដែលបានបាត់កាលពីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ និងរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ ត្រូវបានប្រគល់ជូនទៅម្ចាស់ដើមវិញ នៅព្រលប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤។

រីឯជនសង្ស័យពាក់ព័ន្ធករណីកាច់កម៉ូតូ ៤គ្រឿងត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តស្ទឹងត្រែងដើម្បីចាត់ការតាមនីតិវិធីនៅថ្ងៃទី៨ខែកញ្ញា ឆ្នាំ២០២៤។

លោក សរ​ សុពុត្រា​ បានថ្លែងថា ក្រោយទទួលបាននូវព័ត៌មានស្តីពីករណីកាច់ក ម៉ូតូ នៅក្នុងភូមិសាស្ត្រក្រុងស្ទឹងត្រែង លោកបានបញ្ជាផ្ទាល់ទៅសមត្ថកិច្ចជំនាញនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង ដើម្បីមានវិធានការបន្ទាន់លើករណីនេះ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមការសម្របសម្រួលនីតិវិធីពីព្រះរាជ អាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត កម្លាំងកងរាជ អាវុធហត្ថខេត្ត បានកំណត់មុខសញ្ញា ឈានទៅឃាត់ ខ្លួន និងពន្លាតករណី រហូតរំដោះយកម៉ូតូមកវិញពីទីតាំងលាក់ទុកនៅខេត្តត្បូងឃ្មុំ។ បច្ចុប្បន្ន ជនសង្ស័យ និងអ្នកពាក់ព័ន្ធ ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តស្ទឹងត្រែង ដើម្បីបន្តនីតិវិធី។

ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទី បំផុតជូនចំពោះ លោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត និងសូមថ្លែងនូវការកោតសរសើរអស់ ពីដួងចិត្តជូនចំពោះមេបញ្ជាការ មេបញ្ជាការរង នាយ ទាហាន នាយទាហានរង នៃបញ្ជាការដ្ឋានកងរាជអាវុធ ហត្ថខេត្ត ដែលបានអនុវត្តបទបញ្ជា សហការ សម្រប សម្រួល និងពន្លាតនីតិវិធី ឈានដល់ការបង្ក្រាបករណីនេះបាន៕

Oplus_131072
Oplus_131072
Oplus_131072
Oplus_131072
Oplus_131072

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *