Author: n6lyt

សម្តេចធិបតី នាយករដ្ឋមន្រ្តី និងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា អញ្ជើញជាអធិបតីពិធីអបអរសាទរសមិទ្ធផលនានាក្រោមគម្រោងជំនួយរបស់ចិន សម្រាប់កែលម្អបរិស្ថានសាលារៀន និងផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំនៅកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតីពិធីអបអរសាទរសមិទ្ធផលនានាក្រោមគម្រោងជំនួយរបស់ចិនសម្រាប់កែលម្អបរិស្ថានសាលារៀន និងផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំនៅកម្ពុជា ដែលពិធីនេះប្រារព្ធធ្វើនៅវិទ្យាល័យសម្តេច ហ៊ុន សែន ពាមជីកង ស្ថិតក្នុងស្រុកកងមាស ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ៕

កិច្ចព្រមព្រៀងគម្រោងស្តីពី «មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ជំនាញបដិសណ្ឋារកិច្ច និងឯកទេសធ្វើនំ»

(ភ្នំពេញ)៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី ចាន់ សុទ្ធា នាយិកាប្រចាំប្រទេសកម្ពុជា នៃអង្គការប៊្លូម អេស៊ា (Bloom Asia) បានអញ្ជើញចុះហត្ថលេខា លើកិច្ចព្រមព្រៀងគម្រោងស្តីពី «មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ជំនាញបដិសណ្ឋារកិច្ច និងឯកទេសធ្វើនំ» ។ កិច្ចព្រមព្រៀងរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយអង្គការ ប៊្លូម អេស៊ា (Bloom Asia) ដែលត្រូវបានចុះហត្ថលេខា នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី២៥…

លោកហេង សួរ អញ្ជើញជាអធិបតី ប្រគល់មេដាយជូនដល់ជ័យលាភី «កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ ឆ្នាំ២០២៤»

(ភ្នំពេញ ) ៖ លោកហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីបិទ «កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ ឆ្នាំ ២០២៤» និងប្រគល់មេដាយជូនដល់ជ័យលាភី នៅក្នុងបរិវេណសួនអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរាជធានីភ្នំពេញ (TVET Park Phnom Penh)។ ថ្លែងក្នុងពិធីនេះលោករដ្ឋមន្រ្តី បានកត់សំគាល់ថា ដំណើរការប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ ឆ្នាំ២០២៤នេះ បេក្ខជនទាំងអស់បានបង្ហាញពីសមត្ថភាព ទេពកោសល្យ…

យុវជនម្នាក់បានបាត់បង់ជីវិត បង្ក ឡើងដោយ រថយន្តម៉ាក SCAN NAបត់ត្រឡប់ក្រោយលើកំណាត់ ផ្លូវជាតិលេខ៤ បង្គោលគីឡូម៉ែត្រ ១៩៣-១៩៤

(ព្រះសីហនុ)៖យុវជនម្នាក់បានបាត់ បង់ជីវិតក្រោយបញ្ជូនទៅជួយ សង្គ្រោះនៅមន្ទីរពេទ្យ និងរួមដំណើររងរបួស ដោយសារតែរថយន្តធន់ធំ ១គ្រឿងម៉ាក់ SCANNA បើកបរមិនប្រកាន់ស្តាំនិងបត់ត្រឡប់ក្រោយ កាលពីវេលាម៉ោង ១៩:០០នាទីយប់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៤នៅលើ កំណាត់ផ្លូវជាតិ លេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៩៣ -១៩៤ ស្ថិតនៅភូមិអូរចំណារ ឃុំអូរឧកញ៉ា ហេង ស្រុកព្រៃនប់ខេត្តព្រះសីហនុ ។ ប្រភពនៅជិតកន្លែងកើតហេតុបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ នេះបង្កឡើងដោយរថយន្ដ០១ គ្រឿងម៉ាក SCANNA ពណ៌ខៀវ ពាក់ផ្លាកលេខ…

យុវជនម្នាក់បានបាត់បង់ជីវិត បង្ក ឡើងដោយ រថយន្តម៉ាក SCAN NAបត់ត្រឡប់ក្រោយលើកំណាត់ ផ្លូវជាតិលេខ៤ បង្គោលគីឡូម៉ែត្រ ១៩៣-១៩៤

(ព្រះសីហនុ)៖យុវជនម្នាក់បានបាត់ បង់ជីវិតក្រោយបញ្ជូនទៅជួយ សង្គ្រោះនៅមន្ទីរពេទ្យ និងរួមដំណើររងរបួស ដោយសារតែរថយន្ត ធន់ធំ ១គ្រឿងម៉ាក់ SCANNA បើកបរមិនប្រកាន់ស្តាំនិងបត់ត្រឡប់ក្រោយ កាលពីវេលាម៉ោង ១៩:០០នាទីយប់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៤នៅលើ កំណាត់ផ្លូវជាតិ លេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៩៣ -១៩៤ស្ថិតនៅភូមិអូរចំណារឃុំអូរឧកញ៉ា ហេង ស្រុកព្រៃនប់ខេត្តព្រះសីហនុ ។ ប្រភពនៅជិតកន្លែងកើតហេតុបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ នេះបង្កឡើងដោយរថយន្ដ០១ គ្រឿងម៉ាក SCANNA ពណ៌ខៀវ ពាក់ផ្លាកលេខ ព្រះសីហនុ…

សាឡង់បូមខ្សាច់២គ្រឿង,កាណូតដឹកខ្សាច់ ៦គ្រឿង និងជនសង្ស័យ ត្រូវមន្ទីររ៉ែ និងថាមពល ដោះលែងដោយសំអាងថាជនសង្ស័យមិនដឹងអំពីច្បាប់

ខេត្តកំពង់ឆ្នាំង៖ លោក ពៅ ស៊ីម ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២៤នេះឱ្យដឹងថា សាឡង់បូមខ្សាច់ខុសច្បាប់ ២​គ្រឿង,កាណូតដឹកខ្សាច់៦គ្រឿង និងជនសង្ស័យ ដែលបានធ្វើសកម្មភាពល្មើសច្បាប់នៅតាមស្ទឹងបរិបូណ៌ ក្នុងភូមិដំបូកក្រហម ឃុំផ្សារ ស្រុកបរិបូណ៌ លោកបានដោះ លែងទៅវិញហើយ ។ ការដោះលែងទៅវិញនេះ ដោយ សារតែជនសង្ស័យទើបធ្វើ សកម្មភាពលើកទី១ និងមិនបានដឹងពីច្បាប់។ លោក ពៅ ស៊ីម បញ្ជាក់ទៀតថា លោកបានដោះលែងសាឡង់ដឹក​ខ្សាច់២គ្រឿង…

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បដិសេធយ៉ាងដាច់អហង្ការចំពោះការចុះផ្សាយប្រឌិត របស់ទូរទស្សន៍កូរ៉េ ថា ពលរដ្ឋខ្លួនត្រូវបានបង្ខាំងធ្វើការខុសច្បាប់ និងចាប់ជំរិតនៅកម្ពុជា

អ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រកាសបដិសេធយ៉ាងដាច់អហង្កាចំពោះការចុះផ្សាយរបស់ទូរទស្សន៍សាធារណរដ្ឋកូរ៉េមួយ ដែលបានចោទប្រកាន់ថា ពលរដ្ឋរបស់ខ្លួនរងគ្រោះដោយអំពើបង្ខាំងធ្វើការខុសច្បាប់ និងចាប់ជំរិតនៅកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់ ទំព័រហ្វេសប៊ុកផ្លូវការ របស់អគ្គស្នងការនគរបាលជាតិ នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤។ បន្ទាប់ពីបានឃើញការផ្សាយរបស់សារព័ត៌មានកូរ៉េ និងដោយអនុវត្តតាមបទបញ្ជារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ ស…

អុចធូបទៀនទុកចោលបង្កជាអគ្គិភ័យបង្កការភ្ញាក់ផ្អើលទាំងព្រឹកនៅខណ្ឌច្បារអំពៅ

ភ្នំពេញ÷នៅវេលាម៉ោង០៩និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ មានករណីអគ្គិភ័យមួយ​កន្លែងកើតឡើងនៅចំណុចផ្ទះលេខ ០១អិល ផ្លូវបេតុង ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ហេតុការណ៍​អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីអុជធូបទៀនទុកចោលបង្កជាអគ្គិភ័យ។ អគ្គិភ័យនេះធ្វើឱ្យឆេះផ្ទះទំហំ ០៤ម៉ែត្រ x១៥ម៉ែត្រ និងខូតខាតឆេះបន្ទប់ ចំនួន០១បន្ទប់ រួមមានម៉ាស៊ីនត្រជាក់ ចំនួន០១គ្រឿង, កុំព្យូរទ័រ ចំនួន ០២គ្រឿង និងសម្ភារប្រើប្រាស់មួយចំនួនទៀត ហើយពុំបណ្តាលឲ្យឆេះរាលដល់អ្នកក្បែរខាងឡើយ។ នៅវេលាម៉ោង១០ព្រឹក ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន…

លោក ជា ចាន់តូ ទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា ​និងតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ ទទួលមរណភាព ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ

ភ្នំពេញ ៖ លោក ជា ចាន់តូ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ និងជាទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា បានទទួលមរណភាពនៅថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១០:៣៥ នាទីព្រឹក ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។ សពរបស់លោក ជា ចាន់តូ កំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅផ្ទះលេខ ១៣៥ ផ្លូវម៉ាស៊ីនទឹក សង្កាត់ជ្រោយចង្វារ…

បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញកើន ឡើងជាង ២៦% នៅត្រីមាសទី៣ ឆ្នាំ២០២៤នេះ

ភ្នំពេញ៖ របាយការណ៍កំពង់ផែស្វយ័តភ្នំពេញ បានឲ្យ ដឹងថា បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ មានចំនួនជាង ១៦ម៉ឺនTEUs (ធីអ៊ីយូ) នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៤នេះ ដោយបានកើនចំនួន ២៦,១៣% បើប្រៀបធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៣។ បើតាមមន្ត្រីជាន់ខ្ពស់កំពង់ផែស្វយ័តភ្នំពេញ បានឲ្យដឹងថា ការកើនឡើងនៃសកម្មភាពដឹកទំនិញឆ្លងកាត់កំពង់នផែស្វយ័តភ្នំពេញនាពេលនេះ គឺដោយសារតែការនាំ ចេញនូវកសិផលកម្ពុជា មានការកើនឡើង ព្រមជាមួយ នឹងការនាំចេញផលិតផលវាយភណ្ឌកាត់ដេរទៅទីផ្សារបរទេស ក៏មានការកើនឡើង ដែលបានធ្វើឲ្យកំណើននាំចេញផលិត​ផលពីកម្ពុជា។ មន្ត្រីកំពង់ផែស្វយ័តភ្នំពេញឲ្យដឹងបន្ថែមថា កំពង់ផែនេះ នឹងខិតខំបន្តផ្តោតការយកចិត្តទុកដាក់លើការធ្វើទំនើបកម្មប្រតិបត្តិការឲ្យស្របតាមស្តង់ដារ និងប្រព័ន្ធបច្ចេកវិទ្យា បង្កើនឧត្តមភាពប្រកួតប្រជែងដោយស្មោះត្រង់ ជាមួយកំពង់ផែក្នុង និងក្រៅប្រទេស…