(ខេត្តតាកែវ ) ÷ មាន់ជល់អនឡាញរបស់មេភ័ក្រ្តកំពុងដំណើរការនៅក្នុងសង្កាត់រការក្រៅ យ៉ាងគគ្រឹកគគ្រេងក្រោមក្រសែភ្នែករបស់លោកឥន មណ្ឌល អធិការនគរបាលក្រុងដូនកែវ។ ប្រភពថា មាន់ជល់អនឡាញ
របស់មេភ័ក្រ្តនៃក្រុមហ៊ុនSB24 កំពុងដំណើរការច្រើនកន្លែងនៅក្នុងភូមិសាស្ត្រខេត្តតាកែវជាពិសេសនៅក្នុងក្រុងដូនកែវនោះតែម្ដង។
ប្រជាពលរដ្ឋនៅភូមិតុំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ បាននិងកំពុងបង្កឲ្យមានបញ្ហាជាច្រើន ក្នុងសហគមន៍ ស្របពេលដែលអាជ្ញាធរមូលដ្ឋាន ប៉ុស្តិ៍រកាក្រៅ ធ្វើដូចជាមិនដឹង មិនឮមិនខ្វល់ពីល្បែងសុីសងទោះក្នុងមូលដ្ឋានមានច្រើនក៍ដោយ។ ប្រភពប្រាប់ថា ទីតាំងល្បែងស៊ីសងមាន់ជល់របស់មេភក្ត័នៃក្រុមហ៊ុន SB24 ខុសច្បាប់តាមប្រព័ន្ធអនឡាញជាច្រើនកន្លែង នៅភូមិតុំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ដែលមេការឈ្មោះភក្រ័្ក កំពុងបើកដំណើរការដោយអនុញ្ញាតឱ្យក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង។ អាជ្ញាធរក្រុងដូនកែវធ្វើដូចជាមិន ដឹងមិនឮចំពោះអ្វីដែលកំពុងកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន។
ប្រជាពលរដ្ឋថា ទីតាំងជាច្រើនកន្លែងនេះទំនងជាមានខ្នងបង្អែករឹងមាំទើបដំណើរការបានជាចំហដោយមិនញញើតច្បាប់ទម្លាប់។ គេអាចមើលឃើញទីតាំងល្បែងជល់មាន់តាមអ៊ីនធឺណិតនេះប្រជាពលរដ្ឋក្មេង- ចាស់, ប្រុស-ស្រី ដោយភ្នែកទទេ ប៉ុន្តែមិនដឹងថា តើអាជ្ញាធរមូលដ្ឋានសង្កាត់រកាក្រៅ ពោលគឺប៉ុស្តិ៍រកាក្រៅ មើលដោយភ្នែកទទេ ឃើញដែរឬយ៉ាងណានោះទេ?សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំងល្បែង ស៊ីសងមាន់ជល់តាមប្រព័ន្ធអនឡាញជាច្រើនកន្លែង ស្ថិតនៅភូមិតុំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ កំពុងបើកលេងចាក់ភ្នាល់យ៉ាងគគ្រឹកគគ្រេង ក្នុងមួយថ្ងៃៗ រាប់សិបគូរ ហើយក្នុងមួយគូរៗចាក់ភ្នាល់រាប់រយដុល្លារឯណោះ ដោយមិនខ្លាចញញើតនឹងច្បាប់ទាល់តែ សោះ ។
អ្នកភូមិខ្សិបថា គេឃើញសមត្ថកិច្ចនគរបាលប៉ុស្តិ៍ និងនគរបាលអធិការដ្ឋាននគបាលក្រុងដូនកែវចុះ ទៅមើលដែរ ប៉ុន្តែមិនមែនទៅបង្ក្រាបនោះឡើយ។ អស់ លោកនគរបាលទាំងនោះត្រូវប្រជាពលរដ្ឋសង្ស័យថា ទំនងជាអ្នកសម្របសម្រួលដើម្បីឲ្យ ទីកន្លែងល្បែងស៊ី សងមាន់ជល់នេះ ដំណើរការដោយសុវត្ថិភាពតែប៉ុណ្ណោះ
ប្រជាពលរដ្ឋបានដាក់ការសង្ស័យថា ទំនងជាមានការបើកភ្លើងខៀវពីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានហើយមើលទៅ ទើមម្ចាស់ទីតាំងជល់មាន់អនឡាញនេះ អាចបើកដំណើរការចាក់ភ្នាល់មាន់ជល់បានយ៉ាងរលូនបែប នេះ ។ ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់រកាក្រៅ បានលើក ឡើងថា ទីតាំងល្បែងស៊ីសងមាន់ជល់ ខាងលើនេះ កំពុងធ្វើឲ្យពួកគាត់មានការព្រួយបារម្ភពីការកើន ឡើងនៃអំពើហិង្សាក្នុងគ្រួសារ អំពើចោរកម្ម និងការបែកបាក់គ្រួសារនៅក្នងមូលដ្ឋានផងដែរ ។ ដូច្នេះទាមទារឱ្យអធិការនគរបាលក្រុងដូនកែវបង្ក្រាបល្បែងខុសច្បាប់នេះផង៕