Author: n6lyt

អង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនលោក មួង ឃីម និងលោកឧកញ៉ា អ៊ុត ធី

(ភ្នំពេញ) ÷ប្រភពព័ត៌មានបានឲ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចឃាត់ខ្លួនលោក មួង ឃីម អតីតមន្ត្រីនគរបាលនិងលោកឧកញ៉ា អ៊ុត ធី ជាឈ្មួញរកស៊ីវាយថ្ម និងធ្វើផ្លូវ។ នេះបើតាមសេចក្តីរាយការណ៍ពីសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន នៅព្រលប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ សេចក្តីរាយការណ៍ មិនទាន់បានបញ្ជាក់ពីបទល្មើសដែលនាំឲ្យអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនបុគ្គលទាំង២នាក់នេះទេ តែការឃាត់ខ្លួននេះ បានធ្វើឡើងក្រោយមានការបែកធ្លាយលិខិតមួយដែលបង្ហាញពីការជាប់ពាក់ព័ន្ធនឹងលោក លី សាម៉េត ហៅគ្រូមា, លោក ដួង ដារ៉ា និងលោក ឡាច សំរោង…

សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេនបច្ច័យសាងសង់ឧបដ្ឋានសាលា ដល់វត្តគិរីសាគរ (ហៅវត្តជីធាង)

(ខេត្តត្បូងឃ្មុំ)៖ នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ក្រុមជំនួយការ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និង ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បាននាំយកបច្ច័យចំនួន ១០០ លានរៀល ដែលជាអណផយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រគេនដល់វត្តគិរីសាគរ (ហៅវត្តជីធាង) ស្ថិតក្នុងភូមិជីធាង ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ សម្រាប់បង្ហើយការសាងសង់ឧបដ្ឋានសាលាចំនួន…

សម្តេចតេជោ ហ៊ុន សែន ទម្លាយសំឡេងទាំងស្រុង នៃកិច្ចសន្ទនាតាមទូរស័ព្ទរបស់សម្តេច និងសមាជិកក្រុមប្រឆាំងម្នាក់ ដែលសម្តេចហៅថា «ក្មេងពាល» ដោយសារប្រើប្រាស់ពាក្យសម្តីមិនសមរម្យចំពោះសម្តេច

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានទម្លាយសំឡេងទាំងស្រុង នៃកិច្ចសន្ទនាតាមទូរស័ព្ទរបស់សម្តេចជាមួយ សមាជិកក្រុមប្រឆាំងម្នាក់មកពីទូរទស្សន៍មនសិកានៅក្រៅប្រទេស ដែលបានប្រើប្រាស់ពាក្យសម្តីមិនសមរម្យចំពោះសម្តេច និងបានហៅសម្តេចដាច់ៗសាច់ថា «ហ៊ុនសែន»។ សមាជិកក្រុមប្រឆាំងរូបនេះ បានដាក់រហ័សនាមខ្លួនឯងថា «Beysach Prosecutor»។ តាមរយៈការទម្លាយសំឡេងលើបណ្តាញសង្គម Facebook សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ទោះបីថ្ងៃនេះជាថ្ងៃខ្ញុំកាន់ទុក្ខនៃការស្លាប់កូនប្រុសច្បរបស់ខ្ញុំ១០វិច្ឆិកា១៩៧៦ក៏ដោយតែខ្ញុំត្រូវបង្ហោះសំឡេងទាំងស្រុងទាំងសំឡេងខ្ញុំទាំងសំឡេងអាក្មេងពាលដែលហៅចូលមកទាំងព្រឹកនិងយកទៅផ្សាយដោយកាត់ចោលពាក្យមួយចំនួន។គ្រាន់តែប៉ុណ្ណេះវាគ្រប់គ្រាន់ដើម្បីបង្ហាញថាពួកក្មេងពាលដែលបម្រើឲ្យនយោបាយពាលរបស់មេក្លោងពាលវាកំសាកប៉ុណ្ណាបើគ្រាន់តែសំឡេងទាំងស្រុងវាមិនហ៊ានចាក់ផ្សាយផង»។

ដើមពោធិព្រឹក្សចំនួន៣អារាធនាពីប្រទេសស្រីលង្កាត្រូវបានដាំនៅក្នុងមណ្ឌលវិបស្សនាធម្មអង្គុលខេត្តសៀមរាប

(ខេត្តសៀមរាប) ៖កាលពីរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមទាំងប្រតិភូអមដំណើរជាច្រើនរូបទៀត បានអញ្ជើញដាំដើមពោធិព្រឹក្សចំនួន៣ដើម នៅមណ្ឌលវិបស្សនា ធម្មអង្គុល ស្ថិតក្នុង ភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ មានប្រសាសន៍នៅក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឱ្យដឹងថា ដើមពោធិព្រឹក្សនេះ…

សម្តេចតេជោ ហ៊ុន សែន ទម្លាយសំឡេងទាំងស្រុង នៃកិច្ចសន្ទនាតាមទូរស័ព្ទរបស់សម្តេច និងសមាជិកក្រុមប្រឆាំងម្នាក់ ដែលសម្តេចហៅថា «ក្មេងពាល» ដោយសារប្រើប្រាស់ពាក្យសម្តីមិនសមរម្យចំពោះសម្តេច

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានទម្លាយសំឡេងទាំងស្រុង នៃកិច្ចសន្ទនាតាមទូរស័ព្ទរបស់សម្តេចជាមួយ សមាជិកក្រុមប្រឆាំងម្នាក់មកពីទូរទស្សន៍មនសិកានៅក្រៅប្រទេស ដែលបានប្រើប្រាស់ពាក្យសម្តីមិនសមរម្យចំពោះសម្តេច និងបានហៅសម្តេចដាច់ៗសាច់ថា «ហ៊ុនសែន»។ សមាជិកក្រុមប្រឆាំងរូបនេះ បានដាក់រហ័សនាមខ្លួនឯងថា «Beysach Prosecutor»។ តាមរយៈការទម្លាយសំឡេងលើបណ្តាញសង្គម Facebook សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ទោះបីថ្ងៃនេះជាថ្ងៃខ្ញុំកាន់ទុក្ខនៃការស្លាប់កូនប្រុសច្បរបស់ខ្ញុំ១០វិច្ឆិកា១៩៧៦ក៏ដោយតែខ្ញុំត្រូវបង្ហោះសំឡេងទាំងស្រុងទាំងសំឡេងខ្ញុំទាំងសំឡេងអាក្មេងពាលដែលហៅចូលមកទាំងព្រឹកនិងយកទៅផ្សាយដោយកាត់ចោលពាក្យមួយចំនួន។គ្រាន់តែប៉ុណ្ណេះវាគ្រប់គ្រាន់ដើម្បីបង្ហាញថាពួកក្មេងពាលដែលបម្រើឲ្យនយោបាយពាលរបស់មេក្លោងពាលវាកំសាកប៉ុណ្ណាបើគ្រាន់តែសំឡេងទាំងស្រុងវាមិនហ៊ានចាក់ផ្សាយផង»។

មន្ទីរបរិស្ថានខេត្តព្រៃវែង សូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់សាធារណៈជនឱ្យបានជ្រាបថា លទ្ធផលរង្វាស់គុណភាពខ្យល់ ១) មានទីតាំងស្ថិតនៅមន្ទីរបរិស្ថានខេត្ត រយៈពេល២៤ ម៉ោង បានបង្ហាញពី កម្រិតភាគល្អិតនិចល PM2.5 នៅក្នុងខ្យល់ជាមធ្យម ១២.៤ បើធៀបនឹងកម្រិតស្តង់ដារ PM2.5 គឺ 50 និង ២) មានទីតាំងស្ថិតនៅការិយាល័យស្រុកបាភ្នំមាន PM2.5 នៅក្នុងខ្យល់ជាមធ្យម ១១.៩ បើធៀបទៅនឹងកម្រិតស្តង់ដារ PM2.5 គឺ50 ដូចនេះ ស្ថានភាពគុណភាពខ្យល់ខេត្តព្រៃវែង ដែលមាននៅទីតាំងទាំង២ មានភាពល្អប្រសើរ

តំបន់វាលទំនាប អាចនឹងមានភ្លៀងធ្លាក់ ១០ ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី១០ ខែវិច្ឆិកា នេះ

(ភ្នំពេញ)÷តាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ១០% ។តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃ ដី១៥%។ ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយ ព្យុះទី២២ ឈ្មោះឃីនស៊ីងបានវិវត្តទៅជាព្យុះសង្ឃរាជាមួយព្យុះទី២៣ ឈ្មោះ​ តូរ៉ាជី ដែលកើតនៅសមុទ្រចិនខាងត្បូង និងមានឥទ្ធិពលខ្លាំង លើរបបខ្យល់មូសុងឦសាន ខណៈសម្ពាធទាបគ្របដណ្តប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ និងគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤។ទន្ទឹមនេះទៀត កម្ពុជាត្រូវបានគេព្យាករណ៍ថា ទទួលរងការប្រែប្រួលអាកាសធាតុ ដែលតំបន់វាលទំនាប…

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបូជាទៀនធូបនៅវត្តរាជបូណ៌ និងព្រះអង្គចេក ព្រំអង្គចម

កាលព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អមដំណើរដោយឯកឧត្តម ប្រាក់ សោភ័ណ្ឌ អភិបាលខេត្តសៀមបានអញ្ជើញបូជាទៀនធូប ផ្កាភ្ញី ទេយ្យទាន ដល់វត្តរាជបូណ៌ស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ បន្ទាប់ពីបូជាព្រះរតនត្រ័យ នៅវត្តរាជបូណ៌រួច សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងក្រុមការងារបានបន្តទៅ បូជាទៀនធូបផ្កាភ្ញីនៅព្រះអង្គចេក ព្រះអង្គចម ដើម្បីឧទ្ទិសបួងសួងទសបារមីព្រះអង្គចេក ព្រះអង្គចម…

ឱកាសការងារ និងលើកកម្ពស់ជីវភាពពលរដ្ឋប្រមាណជិត៦ម៉ឺននាក់ នៅក្នុងខេត្តកំពង់ស្ពឺ

(ខេត្តកំពង់ស្ពឺ) ៖ ក្រុមហ៊ុនសួនឧស្សាហកម្មវាយនភណ្ឌ នៅក្នុងខេត្តកំពង់ស្ពឺជាការសម្រេចយុទ្ធសាស្ត្រមួយក្នុងការវិនិយោគលើគម្រោងឧស្សាហកម្មដោយផ្តោតលើបង្កើតឱ្យបានសួនឧស្សាហកម្មវាយនភណ្ឌលំដាប់ជាតិ និងការអភិវឌ្ឍ ដែលផ្តល់ឱកាសឱ្យកម្ពុជាក្លាយជាមូលដ្ឋានផលិតកម្ម និងទីតាំងផ្គត់ផ្គង់ដ៏សំខាន់ក្នុងតំបន់អាស៊ាន។ សួនឧស្សាហកម្មនេះ នឹងបង្កើតឱកាសការងារ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងប្រមាណពី ៥ម៉ឺនទៅ ៦ម៉ឺននាក់។ នេះបើយោងតាមការលើកឡើងដោយ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ បណ្តុះបណ្តាល និងវិជ្ជាជីវៈ ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់សួនឧស្សាហកម្មវាយនភណ្ឌបៃតងកម្ពុជា ស្ថិតក្នុងភូមិឈើនាងខ្ពស់ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤។ រដ្ឋមន្ត្រីក្រសួងការងារ លោក ហេង…

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងខួប៧១ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា​​

នៅព្រឹក ថ្ងៃសៅរ៍ ៩កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញដង្ហែព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងខួបអនុស្សាវរីយ៍ខួប៧១ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា​​ នៅវិមានឯករាជ្យ។ ព្រះរាជពិធីផ្លូវការនៃទិវាបុណ្យឯករាជ្យជាតិលើកទី៧១ នេះ ក៏មានការយាង និងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ…

You missed