(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានទម្លាយសំឡេងទាំងស្រុង នៃកិច្ចសន្ទនាតាមទូរស័ព្ទរបស់សម្តេចជាមួយ សមាជិកក្រុមប្រឆាំងម្នាក់មកពីទូរទស្សន៍មនសិកានៅក្រៅប្រទេស ដែលបានប្រើប្រាស់ពាក្យសម្តីមិនសមរម្យចំពោះសម្តេច និងបានហៅសម្តេចដាច់ៗសាច់ថា «ហ៊ុនសែន»។ សមាជិកក្រុមប្រឆាំងរូបនេះ បានដាក់រហ័សនាមខ្លួនឯងថា «Beysach Prosecutor»។

តាមរយៈការទម្លាយសំឡេងលើបណ្តាញសង្គម Facebook សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ទោះបីថ្ងៃនេះជាថ្ងៃខ្ញុំកាន់ទុក្ខនៃការស្លាប់កូនប្រុសច្បរបស់ខ្ញុំ១០វិច្ឆិកា១៩៧៦ក៏ដោយតែខ្ញុំត្រូវបង្ហោះសំឡេងទាំងស្រុងទាំងសំឡេងខ្ញុំទាំងសំឡេងអាក្មេងពាលដែលហៅចូលមកទាំងព្រឹកនិងយកទៅផ្សាយដោយកាត់ចោលពាក្យមួយចំនួន។គ្រាន់តែប៉ុណ្ណេះវាគ្រប់គ្រាន់ដើម្បីបង្ហាញថាពួកក្មេងពាលដែលបម្រើឲ្យនយោបាយពាលរបស់មេក្លោងពាលវាកំសាកប៉ុណ្ណាបើគ្រាន់តែសំឡេងទាំងស្រុងវាមិនហ៊ានចាក់ផ្សាយផង»។

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed