Author: n6lyt

ទីភ្នាក់ងារបរិស្ថានទីក្រុងបាងកក ព្រមាននៅព្រឹកថ្ងៃទី (១០ វិច្ឆិកា) អំពីធូលី PM 2.5 កើនឡើង លើសពីស្តង់ដារនៅក្នុងតំបន់ចំនួន 35

កាសែត thairath របស់ថៃបានចុះផ្សាយថា មជ្ឈមណ្ឌលព័ត៌មានគុណភាពខ្យល់ទីក្រុងបាងកកឲ្យដឹងថា ភាគល្អិតនៃធូលី (PM 2.5) នៅម៉ោង 7:00 ព្រឹកថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៤ ជាមធ្យម 24 ម៉ោង វាស់នៅកម្រិត 26.5 -53.4 μg/m3 លើសពីស្តង់ដារអង្គការសុខភាពពិភពលោក ធ្វើឲ្យប៉ះពាល់ដល់សុខភាពមនុស្សនៅ ៣៥ តំបន់ក្នុងទីក្រុងបាងកក (ស្តង់ដារមិនលើសពី 37.5 μg/m3) ។ អាជ្ញាធរបានណែនាំឲ្យពលរដ្ឋ…

សម្តេចធិបតីមានប្រសាសន៍សំខាន់ៗក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ «វិថីតេជោសន្តិភាពឆ្នេរអង្កោល» សមិទ្ធផលលើដីខេត្តកែប

(ខេត្តកែប)៖ ម្លប់សុខសន្តិភាពបានរុញច្រានឱ្យកម្ពុជាមានឱកាសអភិវឌ្ឍន៍ និងសម្រេចបានការ​កសាង​សមិទ្ធផលជាឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជនជាបន្តបន្ទាប់។ នៅព្រឹកថ្ងៃចន្ទ ១១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សមិទ្ធផលថ្មីមួយ​ទៀត​លើទឹកដីខេត្តកែប គឺ «វិថីតេជោសន្តិភាព​ឆ្នេរអង្កោល» តម្លៃជាង១០លានដុល្លារ ត្រូវបានរៀប​ចំ​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវដ៏មានសារៈសំខាន់មួយខ្សែនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្អង់​ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងមានការអញ្ជើញ​ចូល​រួមសាទរពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។ «វិថីតេជោសន្តិភាពឆ្នេរអង្កោល» ជាសមិទ្ធផលឆ្លងសម័យកាល ពោល​ត្រូវបានសាង​សង់​ឡើង​ក្នុងពេលសម្តេច​តេជោជានាយករដ្ឋមន្ត្រី ហើយសម្រេចក្នុងពេលសម្តេចមហាបវរធិបតីជានាយក​រដ្ឋមន្ត្រី។…

សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ “ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ គឺមានសារៈសំខាន់ ដើម្បីបញ្ចៀសផលប៉ៈពាល់នានានៅក្នុងសង្គម។ប្រទេសណាក៏មានវិធានការផ្លូវច្បាប់ចំពោះអ្នកដែលមានចេតនាបង្កចលាចល និងផ្សព្វផ្សាយព័ត៌មានមិនពិតដែរ ឧទាហរណ៍ដូចជានៅចក្រភពអង់គ្លេសជាដើម”។ (ខេត្តកែប ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤)

សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ “ការរីកចម្រើន និងការអភិវឌ្ឍនៅកម្ពុជាជាបន្តបន្ទាប់មកនេះ គឺកើតចេញពីកត្តាចម្បងទី១ គឺសុខសន្តិភាព និងស្ថិរភាព ហេតុនេះយើងត្រូវតែការពារសុខសន្តិភាពឱ្យខាងតែបាន ដើម្បីយើងសុបិន្តល្អទាំងអស់គ្នា”។ (ខេត្តកែប ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤)

សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ “ខ្ញុំស្វាគមន៍តា ជេម សុខ មកលេងស្រុកខ្មែរ ហើយខ្ញុំជូនទៅមើលគ្រប់កន្លែងទាំងអស់ ហើយជូនទៅជួបរដ្ឋ មន្ត្រី និងមន្ត្រីជំនាញរបស់យើងគ្រប់ស្ថាប័នដែលតាថា មិនបានធ្វើអ្វីនៅក្នុងរយៈពេល ១៥ខែមកនេះ។ មានសំណួរអ្វីត្រូវសួរចុះ? ប៉ុន្តែសុំមកជាក់ស្ដែងព្រោះរាជរដ្ឋាភិបាលមិនមានអ្វីដែលលាក់លៀមនោះទេ។ ពួកយើងមិនអាចថាយើងធ្វើបានទាំងអស់ក្នុងរយៈពេល ១៥ខែនោះទេ ការអភិវឌ្ឍប្រទេសជាតិគឺត្រូវការពេលវេលា”។ (ខេត្តកែប ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤)

សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ “នៅក្នុងរយៈពេលជិត ១៥ខែ នៃការគ្រប់គ្រងរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ រាជរដ្ឋាភិបាលសម្រេចបាននូវសមិទ្ធផលជាច្រើន ក្នុងនោះមានដូចជា ការសម្ពោធផ្លូវថ្មីៗ ស្ពាន ព្រែកជីកហ្វូណនតេជោ ពង្រីក និងរៀបចំប្រព័ន្ធភ័ស្តុភារកម្មនៅកំពង់ផែព្រះសីហនុ និងសមិទ្ធផលជាច្រើនទៀត”។ (ខេត្តកែប ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤)

សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ “ខ្ញុំសូមផ្តាំទៅ តា ជេម សុខ ថា បើរាជរដ្ឋាភិបាលមិនធ្វើអ្វីសោះ ហេតុអ្វីក៏រាជរដ្ឋាភិបាលដើរសម្ពោធសមិទ្ធផល? សូមកុំវិភាគបែបស៊ីអារម្មណ៍ សុំវិភាគបែបវិទ្យាសាស្រ្ត ដោយមិនសន្និដ្ឋានមុននោះទេ”។ (ខេត្តកែប ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤)

ឆេះរោងចក្រកាត់ដេរ១កន្លែងបណ្ដាលឲ្យខូចខាតម៉ាស៊ីនដេរ៦០គ្រឿង

(ភ្នំពេញ) ÷អគ្គិភ័យមួយករណីបានឆេះរោងចក្រមួយកន្លែង ទំហំ៥០ម៉ែត្រ X ៧០ម៉ែត្របណ្ដាលឱ្យ ខូចខាតម៉ាស៊ីនដេ ចំនួន៦០គ្រឿង ក្នុងរោងចក្រទំហំ ០៥ម៉ែត្រ×២៥ម៉ែត្រ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥:១៥នាទីល្ងាច ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ មានករណីអគ្គិភ័យមួយកន្លែងកើតឡើងនៅចំណុចរោងចក្រកាត់ដេរ ជេដសាន់ ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ។ អគ្គិភ័យនេះធ្វើឱ្យឆេះរោងចក្រ ទំហំ៥០ម៉ែត្រ X ៧០ម៉ែត្រ ក្នុងនោះខូខខាតម៉ាស៊ីនដេ ចំនួន៦០គ្រឿង ក្នុងរោងចក្រទំហំ ០៥ម៉ែត្រ×២៥ម៉ែត្រ នឹងពុំបណ្ដាលឱ្យឆេះរាលដាលដល់អ្នកក្បែរខាងឡើយ។…

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា

នៅព្រឹកថ្ងៃចន្ទ ១១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភានីតិកាលទី៥ ដែលមានរបៀបវារៈដូចខាងក្រោម៖ ១- ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ។ ២- ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាភាគីនៃកិច្ចព្រមព្រៀងស្តីពី ការទទួលយកបទប្បញ្ញត្តិបច្ចេកទេសរួមនៃអង្គការសហប្រជាជាតិ…

កំណើននៃបរិមាណនាំចេញផលិតផលកាត់ដេររបស់កម្ពុជាបានស្ទុះងើបឡើងវិញដល់២៤ភាគរយ

(ភ្នំពេញ) ÷យោងតាមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបាន ឱ្យដឹងថាការនាំចេញផលិតផលកាត់ដេររបស់កម្ពុជាចាប់ពីឆ្នាំ ២០១៧មក មានបរិមាណ ៩,១ភាគរយហើយនៅឆ្នាំ ២០១៨បរិមាណនេះបានកើនឡើងដល់ ១៥ ភាគរយ។ ប៉ុន្តែនៅឆ្នាំ ២០១៩បានធ្លាក់ចុះបន្តិចមកនៅត្រឹម ១៣ភាគរយ ដោយជំងឺកូវីដ១៩ បានចាប់ផ្តើមរាតត្បាត។ នៅឆ្នាំ២០២០វិស័យកាត់ដេរនៅកម្ពុជាបានទទួលការរងគ្រោះយ៉ាងខ្លាំង។ យ៉ាងណាក៏ដោយ នៅឆ្នាំ២០២១ បរិមាណនៃការនាំចេញបានស្ទុះងើបឡើងវិញក្នុងទំហំ១៤,៦ភាគរយ។ ហើយនៅឆ្នាំ២០២២ បរិមាណនៃការនាំចេញបានរក្សាឲ្យនៅដដែរ។ ដោយឡែកនៅឆ្នាំ២០២៣ ការនាំទិញបានជួបបញ្ហាម្តងទៀតដោយសារបាត់បង់ទីផ្សារនៅអឺរ៉ុប និងអាមេរិក។ យ៉ាងណាក៏ដោយ ក្នុងរយៈពេល៩ខែដើមឆ្នាំ២០២៤ នេះ បរិមាណនៃការនាំចេញបានស្ទុះងើបឡើងវិញដល់២៤ភាគរយ៕

You missed