(ភ្នំពេញ) ÷យោងតាមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបាន ឱ្យដឹងថាការនាំចេញផលិតផលកាត់ដេររបស់កម្ពុជាចាប់ពីឆ្នាំ ២០១៧មក មានបរិមាណ ៩,១ភាគរយហើយនៅឆ្នាំ ២០១៨បរិមាណនេះបានកើនឡើងដល់ ១៥ ភាគរយ។
ប៉ុន្តែនៅឆ្នាំ ២០១៩បានធ្លាក់ចុះបន្តិចមកនៅត្រឹម ១៣ភាគរយ ដោយជំងឺកូវីដ១៩ បានចាប់ផ្តើមរាតត្បាត។
នៅឆ្នាំ២០២០វិស័យកាត់ដេរនៅកម្ពុជាបានទទួលការរងគ្រោះយ៉ាងខ្លាំង។ យ៉ាងណាក៏ដោយ នៅឆ្នាំ២០២១ បរិមាណនៃការនាំចេញបានស្ទុះងើបឡើងវិញក្នុងទំហំ១៤,៦ភាគរយ។ ហើយនៅឆ្នាំ២០២២ បរិមាណនៃការនាំចេញបានរក្សាឲ្យនៅដដែរ។
ដោយឡែកនៅឆ្នាំ២០២៣ ការនាំទិញបានជួបបញ្ហាម្តងទៀតដោយសារបាត់បង់ទីផ្សារនៅអឺរ៉ុប និងអាមេរិក។
យ៉ាងណាក៏ដោយ ក្នុងរយៈពេល៩ខែដើមឆ្នាំ២០២៤ នេះ បរិមាណនៃការនាំចេញបានស្ទុះងើបឡើងវិញដល់២៤ភាគរយ៕