Post navigation សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ “ខ្ញុំស្វាគមន៍តា ជេម សុខ មកលេងស្រុកខ្មែរ ហើយខ្ញុំជូនទៅមើលគ្រប់កន្លែងទាំងអស់ ហើយជូនទៅជួបរដ្ឋ មន្ត្រី និងមន្ត្រីជំនាញរបស់យើងគ្រប់ស្ថាប័នដែលតាថា មិនបានធ្វើអ្វីនៅក្នុងរយៈពេល ១៥ខែមកនេះ។ មានសំណួរអ្វីត្រូវសួរចុះ? ប៉ុន្តែសុំមកជាក់ស្ដែងព្រោះរាជរដ្ឋាភិបាលមិនមានអ្វីដែលលាក់លៀមនោះទេ។ ពួកយើងមិនអាចថាយើងធ្វើបានទាំងអស់ក្នុងរយៈពេល ១៥ខែនោះទេ ការអភិវឌ្ឍប្រទេសជាតិគឺត្រូវការពេលវេលា”។ (ខេត្តកែប ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤) សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ “ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ គឺមានសារៈសំខាន់ ដើម្បីបញ្ចៀសផលប៉ៈពាល់នានានៅក្នុងសង្គម។ប្រទេសណាក៏មានវិធានការផ្លូវច្បាប់ចំពោះអ្នកដែលមានចេតនាបង្កចលាចល និងផ្សព្វផ្សាយព័ត៌មានមិនពិតដែរ ឧទាហរណ៍ដូចជានៅចក្រភពអង់គ្លេសជាដើម”។ (ខេត្តកែប ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤)