Author: n6lyt

សម្តេចតេជោ៖ បទពិសោធន៍របស់កម្ពុជា គឺការរកសន្តិភាព និងរក្សាសន្តិភាព គឺស្ថិតលើកម្ពុជាខ្លួនឯង ព្រោះបរទេសមិនអាចមកសម្រេចជំនួសខ្លួនបានឡើយ

ភ្នំពេញ÷សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា៖ «ក្រោយលោកត្រាំឈ្នះឆ្នោត និងមុនពេលលោកត្រាំចូលកាន់សេតវិមានថ្ងៃ២០ មករា ២០២៥ខាងមុខនេះ មានការលើកឡើងនូវយោបល់ជាច្រើនទាក់ទងជាមួយជាមួយសង្គ្រាមនៅអ៊ុយក្រែន ដែលលោកត្រាំ គាំទ្រឲ្យមានចរចាសន្តិភាព។ ថ្មីៗនេះប្រមុខណាតូ បាននិយាយថា (អ៊ុយក្រែនមិនទាន់រឹងមាំគ្រប់គ្រាន់ដើម្បីចរចាសន្តិភាពជាមួយរុស្ស៊ីទេ)។ ចំណុចនេះខ្ញុំប្រាកដជាយល់ច្បាស់ថា ប្រមុខ NATO ចង់សំដៅលើសភាពការលើសមរភូមិយោធា ដែលអ៊ុយក្រែនកំពុងចាញ់ប្រៀប។ តើត្រូវរង់ចាំឲ្យអ៊ុយក្រែន មានប្រៀបលើសមរភូមិយោធាសិនចាំចរចា ឬត្រូវចាប់ផ្តើមចរចាក្នុងស្ថានភាពវាយផងចរចាផង? សម្រាប់ខ្ញុំប្រសិនរង់ចាំយកប្រៀបលើសមរភូមិទើបចរចា ត្រូវរង់ចាំរាប់សឹបឆ្នាំទៀត ដែលជាការអូសបន្លាយការស្លាប់ និងការឈឺចាប់របស់ប្រជាជនតែប៉ុណ្ណោះ។ គ្មានពេលដែលអ៊ុយក្រែន យកប្រៀបលើសមរភូមិយោធាបានទេកុំថាឡើយអ៊ុយក្រែននៅម្នាក់ឯង ទោះអ៊ុយក្រែនចូលជាសមាជិក…

ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងពិភាក្សាលើការអភិវឌ្ឍន៍នូវកម្មវិធីទូរស័ព្ទដៃ

ភ្នំពេញ÷នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ត្រូវនឹងថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ វេលាម៉ោង ១០ ព្រឹក នៅទីស្នាក់ការកណ្តាលរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងពិភាក្សាលើការអភិវឌ្ឍន៍នូវកម្មវិធីទូរស័ព្ទដៃ (Agricultural Technical Support Mobile App) ដែលជាកម្មវិធីសម្រាប់ផ្តល់ការគាំទ្របច្ចេកទេសកសិកម្ម និងព័ត៌មានពីតម្លៃកសិផលដល់កសិករ។…

លោកទូចសុឃៈអ្នកនាំពាក្យរងក្រសួងមហាផ្ទៃបញ្ជាក់ថាអតីតឧកញ៉ា ហេង សិទ្ធី នឹងមកដល់កម្ពុជាវិញឆាប់ៗនេះ

(ភ្នំពេញ ) ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតអតីតឧកញ៉ា ហេង សិទ្ធីនឹងមកដល់ស្រុកខ្មែរវិញ ក្រោយពីការបំពេញបែបបទរួចរាល់។ ការលើកឡើងរបស់ លោក ទូច សុឃៈអ្នកនាំពាក្យរងក្រសួងមហាផ្ទៃបន្ទាប់ពីអតីតឧកញ៉ា ហេង សិទ្ធី ត្រូវបានចាប់ខ្លួន នៅព្រំដែនប្រទេសរុស្សី ខណៈថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជា បានធ្វើមោឃភាពលិខិតឆ្លងដែនរបស់លោក ។ លោកទូច សុឃៈ បានមានប្រសាសន៍នាថ្ងៃ១៥ ខែមករា ថា ការចាប់ខ្លួនអតីតឧកញ៉ារូបនេះ បានធ្វើឡើងអស់រយៈពេលប៉ុន្មានថ្ងៃមកហើយ ប៉ុន្តែមុននឹងបញ្ជូនមកខ្មែរវិញគឺត្រូវបំពេញបែបបទឱ្យបានត្រឹមត្រូវតាមផ្លូវច្បាប់រវាងរដ្ឋនិងរដ្ឋ ជាពិសេសជាមួយរដ្ឋសាមីដែលបានចាប់ខ្លួនអតីតឧកញ៉ារូបនេះ។ លោកអ្នកនាំពាក្យរងមានប្រសាសន៍ថា…

រដ្ឋមន្ត្រីក្រសួងព័ត៌មានលើកទឹកចិត្តឱ្យអ្នកសារព័ត៌មាន បង្កើតមុំសរសេរទាក់ទាញអ្នកទេសចរ ឱ្យទៅកម្សាន្តតំបន់ទេសចរណ៍នានាទូទាំងប្រទេស

(ភ្នំពេញ) ÷ដើម្បីជំរុញការបង្កើតជម្រើសឱ្យប្រជាពលរដ្ឋដើរកម្សាន្តពីតំបន់ទេសចរណ៍ក្នុងខេត្តមួយទៅខេត្តមួយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកទឹកចិត្តឱ្យអ្នកសារព័ត៌មានបង្កើតមុំសរសេរទាក់ទាញអ្នកទេសចរឱ្យទៅកម្សាន្តតំបន់ទេសចរណ៍នានាទូទាំងប្រទេស ដើម្បីគាំទ្រដល់គោលនយោបាយលើកកម្ពស់វិស័យទេសចរណ៍ និងចូលរួមលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក្នុងតំបន់ទេសចរណ៍។ ក្នុងពិធីផ្សព្វផ្សាយ«ការលើកកម្ពស់វិស័យទេសចរណ៍ និង ប្រឆាំងព័ត៌មានក្លែងក្លាយ» នាព្រឹកថ្ងៃទី១៥ខែមករាឆ្នាំ២០២៥ នៅសាលចតុម្មុខមង្គលនៃក្រសួងព័ត៌មាន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានកោតសរសើរចំពោះអ្នកសារព័ត៌មាន និងអ្នកមានឥទ្ធិពលក្នុងបណ្ដាញសង្គមដែលបានផលិតមាតិកាផ្សព្វផ្សាយកន្លងមក និងបានផ្ដល់គំនិតក្នុងការផលិតខ្លឹមសារផ្សព្វផ្សាយបន្ថែមទៀត។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា«នៅក្នុងក្របខណ្ឌអ្នកផ្សព្វផ្សាយនិងឃោសនានេះ យើងត្រូវមើលវត្ថុអ្វី កុំឱ្យយកចិត្តយើងថា អាហ្នឹងឃើញអត់ផ្សព្វផ្សាយ អត់ទេ គឺទម្រង់ប្រធានបទដដែល កន្លែងដដែល ទីតាំងដដែល…

ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol និយាយថា បានសម្រេចចិត្តប្រគល់ខ្លួនឱ្យក្រុមអ្នកស៊ើបអង្កេតដើម្បីសួរចម្លើយ

ក្រុមទីភ្នាក់ងារប្រឆាំងអំពើពុករលួយក្នុងប្រទេសកូរ៉េខាងត្បូងនិងមន្រ្តីប៉ូលិសជាង៣០០០ នាក់សម្រុកចូលគេហដ្ឋានលោកប្រធានាធិបតី Yoon Suk Yeol ទាំងព្រឹកព្រលឹមថ្ងៃពុធនេះ ដោយខ្លះដាក់ជណ្តើរឡើង ខ្លះកាត់បន្លាលួសដែក និងបង្ខាំងឆ្មាំសន្តិសុខគេហដ្ឋានដើម្បីចាប់ឃុំខ្លូនលោក Yoon តាមដីការបស់តុលាការធម្មនុញ្ញ។ ប្រធានាធិបតីកូរ៉េខាងត្បូងដែលត្រូវបានព្យួរតំណែង លោក Yoon Suk Yeol និយាយនៅថ្ងៃពុធ ទី១៥ ខែ មករាថា លោកបានសម្រេចចិត្តប្រគល់ខ្លួនឱ្យក្រុមអ្នក ស៊ើបអង្កេត ដើម្បី សួរចម្លើយជុំវិញការប៉ុនប៉ងប្រើច្បាប់អាជ្ញាសឹកមិនបានសម្រេចរបស់លោក កាលពីខែធ្នូកន្លងទៅ ក្នុងគោលបំណងបញ្ចៀសការបង្ហូរឈាមដាក់គ្នា បើទោះជាលោកយល់ថាការស៊ើបអង្កេតលើរូបលោកជា ទង្វើខុសច្បាប់ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។…

ក្រុមហ៊ុន រ៉ូយាល់រេលវេ របស់អ្នកឧកញ៉ា គិត ម៉េង ទិញបានរថភ្លើងដឹកទំនិញថ្មី៤៤គ្រឿងទៀត ពីប្រទេសចិន

រថភ្លើងដឹកទំនិញថ្មីចំនួន៤៤គ្រឿងទៀត ដែលក្រុមហ៊ុន រ៉ូយាល់រេលវេ របស់អ្នកឧកញ៉ា គិត ម៉េង ទិញពីប្រទេសចិន បានដឹកមកដល់កម្ពុជាហើយ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ដើម្បីឆ្លើយតបល្អប្រសើរទៅនឹងតម្រូវការដឹកជញ្ជូនតាមរយៈផ្លូវដែកក្នុងប្រទេសកម្ពុជា។ បើតាមក្រុមហ៊ុន រ៉ូយាល់រេលវេ គិតត្រឹមថ្ងៃនេះរថភ្លើងដឹកទំនិញថ្មីដែលបានបញ្ជាទិញពីប្រទេសចិនមកដល់ដោយសុវត្ថិភាព និងកំពុងដាក់ដំណើរការអាជីវកម្មសរុប១៤០គ្រឿង ហើយទូបន្តបន្ទាប់ទៀតនឹងគ្រោងមកដល់កម្ពុជាឆាប់ៗនេះ។ សូមជម្រាបជូនផងដែរថា រយៈពេលចុងក្រោយនេះ ក្រុមហ៊ុន រ៉ូយាល់រេលវេ ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង បាននាំចូលរថភ្លើងជាច្រើនពីបរទេស ទាំងរថភ្លើងដឹកអ្នកដំណើរ និងរថភ្លើងដឹកទំនិញ៕

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានចាប់ខ្លួនហើយ

(សេអ៊ូល)៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅក្នុងប្រទេសកូរ៉េខាងត្បូងបានឱ្យដឹងនៅថ្ងៃពុធ ទី១៥ ខែមករានេះថាប្រធានាធិបតីដែលត្រូវបានព្យួរតំណែង លោក Yoon Suk Yeol ត្រូវបានចាប់ខ្លួនហើយ ក្រោមដីកាឃាត់ខ្លួនចេញដោយតុលាការ។ អាជ្ញាធរមានសមត្ថកិច្ចកំពុងដឹកនាំការស៊ើបអង្កេតលើលោក Yoon Suk Yeol ជុំវិញការចោទប្រកាន់ពីការ ដឹកនាំសកម្មភាពបះបោរពាក់ព័ន្ធនឹងការប្រកាសប្រើច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ ខែធ្នូ កន្លងទៅដោយបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍មួយថា «ក្រុមអ្នកស៊ើបអង្កេតបានអនុវត្តដីកាចាប់ខ្លួនលោកប្រធានាធិបតី Yoon Suk Yeol នៅថ្ងៃនេះ (ថ្ងៃទី១៥ ខែមករា) នៅវេលាម៉ោង ១០៖៣៣នាទី (ម៉ោងនៅសេអ៊ូល)»។…

ឯកឧត្ដមបណ្ឌិត កៅ ថាច និងសហការី អនុញ្ញាតឱ្យគណៈគ្រប់គ្រងជាន់ខ្ពស់នៃធនាគារ MUFG Bank, Ltd. និងធនាគារ ហត្ថា ម.ក ចូលជួបពិភាក្សាការងារលើគម្រោង Export Credit Agency (ECA) និង គម្រោងផ្សេងៗទៀត

ភ្នំពេញ÷ នាព្រឹកថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ ២០២៥ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) រួមទាំងសហការី បានអនុញ្ញាតឱ្យគណៈគ្រប់គ្រងជាន់ខ្ពស់នៃធនាគារ Mitsubishi UFJ Financial Group Bank Ltd. (MUFG Bank), Ltd. និងធនាគារ…

បុរសជនជាតិព្នងម្នាក់ត្រូវដំរីជាន់ស្លាប់នៅឃុំស្រែព្រះស្រុកកែវសីមា

ខេត្តមណ្ឌលគិរី៖ បុរសជនជាតិព្នងម្នាក់បានស្លាប់ដោយ សារដំរីជាន់ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ នៅចំណុចអូរច្រា ស្ថិតនៅភូមិពូចា ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ សពមានឈ្មោះ ព្លឹង គោញ ភេទប្រុស ៥២ឆ្នាំជនជាតិព្នង សញ្ជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិពូចា ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ តាមការបំភ្លឺកូនរបស់សព ឈ្មោះ គញ អនតូ ភេទប្រុស ដែលបានទៅរកឃើញសព ឪពុកនៅចំណុចអូរច្រា បានបំភ្លឺប្រាប់សមត្ថកិច្ចថា…

អតីតឧកញ៉ា ហេង សិទ្ធី ត្រូវបានចាប់ខ្លួន បញ្ជូនតាមយន្តហោះ ត្រឡប់ទៅប្រទេសកម្ពុជាវិញនៅថ្ងៃនេះ

អតីតឧកញ៉ា ហេង សិទ្ធី ត្រូវបានចាប់ខ្លួន នៅព្រំដែនប្រទេសរុស្សី ដោយចារកម្មរុស្សី និងត្រូវបានបញ្ជូនខ្លួនតាមយន្តហោះ ត្រឡប់ទៅប្រទេសកម្ពុជាវិញ នៅថ្ងៃទី១៥ ខែមករា​ ឆ្នាំ២០២៥ នេះ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានធ្វើមោឃភាពលិខិតឆ្លងដែនរបស់លោក កាលពីពេលថ្មីៗនេះ។ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញលិខិតទៅកាន់ស្ថានទូតខ្មែរប្រចាំនៅក្រៅប្រទេសទាំងអស់ ដោយបញ្ជាក់ថា ក្រសួងមហាផ្ទៃបានប្រកាសមោឃភាពលិខិតឆ្លងដែនធម្មតារបស់អតីតឧកញ៉ា ហេង សិទ្ធី ខណៈ សាលាដំបូងរាជធានីភ្នំពេញក៏បានចេញដីកាឱ្យចាប់ខ្លួនដែរ។ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃ…

You missed