សាលាដំបូងខេត្តកណ្ដាលសម្រេចឃុំខ្លួនស្រ្តីហ្វីលីពីន ១២នាក់ និងស្ត្រីខ្មែរម្នាក់ ក្នុងសំណុំរឿងពពោះជំនួស
ខេត្តកណ្តាល÷តុលាការខេត្តកណ្ដាលសម្រេចឃុំខ្លួនស្រ្តីហ្វីលីពីន១២នាក់ និងស្ត្រីខ្មែរម្នាក់ ក្នុងសំណុំរឿងពពោះជំនួស។ ការសម្រេចឃុំខ្លួនស្រ្តីហ្វីលីពីនចំនួន១២នាក់ និងស្រ្តីខ្មែរម្នាក់នេះធ្វើឡើង បន្ទាប់ពីតុលាការខេត្តកណ្ដាលបើកសវនាការជាអសាធារណ: រយៈពេល២ថ្ងៃ ពីថ្ងៃ២៨ _២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤។ តាមសេចក្ដីប្រកាសព័ត៌មានដដែល, ស្ត្រីហ្វីលីពីនចំនួន១២នាក់ ត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារ៤ឆ្នាំ ក្នុងម្នាក់ៗ តែអនុវត្តទោសក្នុងពន្ធនាគាររយ:ពេល២ឆ្នាំ ដោយទោសដែលនៅសល់ត្រូវព្យួរធម្មតាពីបទ «ប៉ុនប៉ងក្នុងអំពើលក់-ដូរមនុស្សសម្រាប់ឆ្លងដែន និងបទសម គំនិតក្នុងបទប៉ុនប៉ងក្នុងអំពើលក់-ដូរមនុស្សឆ្លងដែន»។ ចំណែកស្ត្រីខ្មែរម្នាក់ ត្រូវប្ដូរបទចោទពីការ សមគំនិតក្នុងបទ ប៉ុនប៉ងក្នុងអំពើលក់-ដូរមនុស្សឆ្លងដែន មកបទ «មិនប្ដឹងបរិហាបទឧក្រិដ្ឋ»…