ភ្នំពេញៈ មានករណីបាក់ច្រាំងទន្លេមេគង្គនៅវេលាម៉ោង ជិត២រសៀលថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២៥ បណ្ដាលឱ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ០៣គ្រួសារ នៅចំណុចផ្លូវទន្លេមេគង្គ ក្រុម ៦ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ខូចខាតផ្ទះ៣គ្រួសាររួមមាន :
១-គ្រួសារឈ្មោះ ឌី មីន ភេទប្រុស អាយុ ៧០ឆ្នាំ ខូច ខាតទាំងស្រុងផ្ទះទំហំ ២០ម៉ែត្រ x១៦ម៉ែត្រ សាងសង់ពីថ្មប្រក់ស័ង្កសី ក្នុងនោះមានបន្ទប់ជួលចំនួន ២៤ បន្ទប់ មិនមានរបួសឬគ្រោះថ្នាក់ដល់អាយុជីវិតទេ ។
២-គ្រួសារឈ្មោះ អ៊ុយ សម្បត្តិ ភេទប្រុស អាយុ ៥៣ឆ្នាំ ខូចខាតប្រេះជញ្ជាំងផ្ទះ មួយល្វែងសាងសង់ពីថ្មប្រក់ស័ង្កសី ទំហំ៧ ម៉ែត្រx១៦ម៉ែត្រ និង១ គ្រួសារឈ្មោះ ជា សុធា ភេទប្រុស អាយុ 32 ឆ្នាំ ប្រេះបាក់ដែកផ្ទះទំហំ១០ ម៉ែត្រ x១៦ម៉ែត្រ សាងសង់ពីដែកប្រក់ស័ង្កសី ។
សូមជម្រាប់ជូនថា បច្ចុប្បន្ន កំណាត់ផ្លូវករណីខាងលើបានបិទជាបណ្ដោះអាសន្ន ៕