ភ្នំពេញ÷បុរសញៀនថ្នាំម្នាក់បាមដុតខ្លួនធ្វើអត្តឃាតនៅពហុកីឡដ្ឋានបណ្ដាលឲ្យរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចទំនាក់រថយន្តសង្រ្គោះដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត កាលពីវេលាម៉ោង០៧និង២០នាទីព្រឹក ថ្ងៃទី០២ កុម្ភៈ ឆ្នាំ២០២៥នៅចំណុចពហុកីឡដ្ឋានជាតិអូឡាំពិក (ដំបូលបី) សង្កាត់ វាលវង់ ខណ្ឌ៧មករា ។

បុរសម្នាក់ឈ្មោះ កែវ សុខពៅ ភេទ ប្រុសអាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅបច្ចុប្បន្ន ផ្លូវលេខ ១៦១ ភូមិ០៣ សង្កាត់វាលវង់ ខណ្ឌ៧មករា ត្រូវបានប្រជាពលរដ្ឋដើរហាត់ប្រាណប្រទះឃើញបានធ្វើ សកម្មភាពដុតខ្លួនឯង ខណៈនោះប្រជាពលរដ្ឋក៏បាននាំគ្នាជួយសង្រ្គោះនិងបានទំនាក់ទំនងសមត្ថកិច្ចហៅរថយន្តពេទ្យដើម្បីសង្រ្គោះ។

បើយោងតាមការបំភ្លឺរបស់ឈ្មោះ កែវ ស្រីតូច ភេទស្រី អាយុ៤៦ឆ្នាំ ត្រូវជាបងស្រីបុរសនោះបានបញ្ជាក់ប្រាប់សមត្ថកិច្ចថាប្អូនប្រុសរបស់គាត់ មានជំងឺផ្លូវចិត្ត និងធ្លាប់ប្រើប្រាស់គ្រឿងញៀន ហើយបានចេញបាត់ពីផ្ទះ២ថ្ងៃកន្លងមកហើយ ។

បច្ចុប្បន្នបុរសនោះកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។បើតាមការបញ្ជាក់ពីគ្រូពេទ្យឲ្យដឹងថាបុរសខាងលើក៏ធ្លាប់ធ្វើសកម្មភាពដុតខ្លួនឯង ម្តងរួចមកហើយ នៅម្តុំវិមានឯករាជ្យ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed