Author: n6lyt

លោកព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែតបណ្ដោយឲ្យល្បែងស៊ីសង,ជល់មាន់អនឡាញ ដំណើរ ការជាចំហនៅភូមិក្បាលស្ពាន១សង្កាត់-ក្រុងប៉ោយប៉ែត

ពេលគេធ្វើដំណើរដល់ក្រុងប៉ោយប៉ែត ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការរីកចម្រើន នៃការដាក់ប៉ាយផ្សាយពាណិជ្ជកម្មពាក់ព័ន្ធនិងល្បែងស៊ីសងអនឡាញដ៏គគ្រឹកគគ្រេង ជាពិសេសនៅតាមលំនៅដ្ឋាននីមួយៗភាគច្រើនមានល្បែងស៊ីសងបង្កប់ជាមួយ។ ជាក់ ស្ដែងទីតាំង១កន្លែងស្ថិតនៅ ភូមិក្បាលស្ពាន១ សង្កាត់ -ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យកំពុងដំណើរការ លេងល្បែងសុីសង ជល់មាន់អនឡាញ បៀរការ៉ាត់ ចាក់បាល់ ជាចំហដោយមិនខ្លាចច្បាប់ទម្លាប់នោះឡើយ។ ប្រភពព័ត៌មានបានឲ្យដឹងថា ទីតាំងខាងលើនេះបង្កប់ទៅដោយល្បែងស៊ីសងច្រើនប្រភេទ ហើយអាជ្ញាធរមានសមត្ថកិច្ចនគរបាលប៉ុស្តិ៍និងក្រុងប៉ោយប៉ែត មិន ដែលខ្វល់អំពីបញ្ហានេះទេ បើទោះបីជាប្រមុខដឹកនាំក្រសួងមហាផ្ទៃ ក៏ដូចជាប្រមុខរាជរដ្ឋាភិបាលស្នើរចាត់ វិធានការបង្ក្រាបល្បែងស៊ីសងឲ្យអស់ នៅតាមមូលដ្ឋានយ៉ាងណាក៏ដោយ។ មានន័យថា អធិការនគរបាលក្រុងប៉ោយប៉ែតមិនខ្វល់ នឹងត្រូវអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលក៏ដូចជាក្រសួងមហាផ្ទៃនោះទេ។ ហេតុដូច្នេះហើយ បានជាល្បែងស៊ីសងតាមអ៊ីនធឺណិតជាច្រើនកន្លែងនៅក្នុងក្រុងប៉ោយប៉ែត ដំណើរការដោយ…

រដ្ឋបាលជលផល អំពាវនាវដល់ប្រជាពលរដ្ឋដែលមានបំណងធ្វើ ប្រហុក ត្រីឆ្អើរ ឬទឹកត្រៅ រួសរ៉ាន់មកទិញត្រីចាពីថ្ងៃទី៨ ដល់ ថ្ងទី១៣ធ្នូ

សេចក្តីជូនដំណឹងរ ដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានកិត្តិយសសូមជូនដំណឹងដល់ សាធារណជនឱ្យបានជ្រាបថា ក្នុងរដូវនេសាទឆ្នាំ២០២៤-២០២៥ តាមការសង្កេត ត្រីចាប់ផ្តើមបន្លាស់ទី ចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផល ដល់ការធ្វើនេសាទបានត្រីច្រើន ជាពិសេសគន្លងដោយត្រីតាមដងទន្លេសាប នៅក្នុងភូមិសាស្ត្រខេត្តកណ្តាលនិង រាជធានីភ្នំពេញ ចាប់ពីថ្ងៃអាទិត្យ ៨កើត ដល់ថ្ងៃសុក្រ ១៣កើត ខែមិគសិរ ត្រូវនឹងថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែធ្នូ…

ក្រសួងព័ត៌មានបដិសេធការប្រើប្រាស់រូបថតនិងឈ្មោះលោករដ្ឋមន្ត្រីបង្កើតគណនេយ្យតេឡេក្រាមនិងបណ្ដាញសង្គមផ្សេងៗក្នុងចេតនាទុច្ចរិត

ភ្នំពេញ÷ការិយាល័យអ្នកនាំពាក្យក្រសួងព័ត៌មាន​ ចេញសេចក្តីថ្លែងការណ៍បដិសេធ ខណៈដែលមានជនខិល ខូចបានប្រេីប្រាស់រូបថត​ និងឈ្មោះ​ លោក នេត្រ​ ភក្ត្រា​ រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ ទៅបង្កេីតជាគណនីតេឡេក្រាម​ និងបណ្តាញទំនាក់ទំនងសង្គមផ្សេងៗក្នុងចេតនាទុច្ចរិត។ ការិយាល័យអ្នកនាំពាក្យក្រសួងព័ត៌មាន សូមជម្រាបជូនដល់ក្រសួង ស្ថាប័ន អាជ្ញាធរមាន សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គភាពពាក់ព័ន្ធ និងសាធារណជន ជ្រាបថា ថ្មីៗនេះមានជនខិលខូចបានប្រើប្រាស់ រូបថត និងឈ្មោះរបស់ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទៅបង្កើតជាគណនីតេឡេក្រាម និងបណ្តាញទំនាក់ ទំនងសង្គម ផ្សេងៗក្នុងចេតនាទុច្ចរិត…

ចោរលួចលុបប្រឡាយសាធារណ ជាង១០០ម៉ែត្រ នៅជាប់របងរោងចក្របោកគក់ ផ្លូវជាតិលេខ៣ ខណៈចៅហ្វាយស្រុកគងពិសីឆ្លើយថា «អត់បានព័ត៌មាននឹងដែរ នឹងឲ្យក្រុមការងារជំនាញពិនិត្យ»

ខេត្តកំពង់ស្ពឺ៖ មានករណីភ្ញាក់ផ្អើលអំពីការលួចលុបប្រឡាយសាធារណៈរបស់រដ្ឋប្រវែងជាង១០០ម៉ែត្រ ដែលអ្នកលក់ដូរនៅជិតទីតាំងនោះហៅថា ប្រឡាយចូលបុរី ឡេង ណាវ៉ាត្រា នៅចំណុចផ្លូវជាតិលេខ៣ ជាប់របងរោងចក្របោកគក់ សុីង បាងផេរភីង អិនដាសស្រ្ទៀល (ខេមបូឌា) នៅភូមិក្រាំងទ្រា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ប្រភពពីពលរដ្ឋលក់ដូរជិតនោះបានឲ្យដឹងថា ប្រឡាយនេះ គេលុបយូរហើយ គេហៅថា ប្រឡាយចូលបុរី ឡេង ណាវ៉ាត្រា ហើយប្រឡាយនេះវែងណាស់ តដល់ស្ទឹងព្រែកត្នោតដោយភ្ជាប់ពីផ្លូវជាតិលេខ៣ ទៅភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ លោក…

វង់អាប៉ោងលោកតាត្នោតជ្រុំកំពុងអុកឡុកក្រុងបាត់ដំបង ដែលសមត្ថកិច្ចជំនាញមើលមិនឃើញ

ប្រជាពលរដ្ឋបានរាយការណ៍ថា ទីតាំងល្បែង អាប៉ោង ខុសច្បាប់មួយកន្លែង ស្ថិតនៅភូមិចំការសំរោង សង្កាត់ចំការសំរោង១ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កៀងគរក្រុមញៀនល្បែងឲ្យចូលលេងយ៉ាងអនាធិបតេយ្យ ធ្វើឲ្យប្រជាពលរដ្ឋរិះគន់អាជ្ញាធរសង្កាត់-ក្រុង យ៉ាងចាស់ដៃ។ បើតាមសេចក្តីរាយការណ៍ឲ្យដឹងថា ម្ចាស់ទីតាំងឈ្មោះតាត្នោតជ្រុំ ដែលបានបើកដំណើរការល្បែងច្រើនប្រភេទនាកន្លងមក ប៉ុន្តែសព្វថ្ងៃនៅមានវង់អាប៉ោង ដែលចាក់ភ្នាល់លុយច្រើនៗរាប់ពាន់ដុល្លារ។ រីឯ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានសង្កាត់ចំការសំរោង ១-ក្រុងបាត់ដំបងនៅសម្ងំស្ងៀម មិនឃើញចុះបង្រ្កាប បើទោះបីជាមានការរិះគន់ជាច្រើនយ៉ាងណាក៏ដោយ។ ភាពស្ងៀមស្ងាត់អាជ្ញាធរមានសមត្ថកិច្ចក្រុងបាត់ដំបងធ្វើឲ្យប្រជាពលរដ្ឋមានមន្ទិលសង្ស័យថា ទំនងត្រូវបានលាបសក្ការៈពីតាត្នោតជ្រុំ។ មិនតែប៉ុណ្ណោះវង់អាប៉ោង តាត្នោតជ្រុំនេះ ហ៊ានផ្គើននិងបទបញ្ជាដ៍ខ្ពង់ខ្ពស់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត…

គម្រោងមីជាតិ កាតាបខ្ញុំអនាគតខ្ញុំ ផ្តល់កម្លាំងចិត្តនៃការសិក្សាដល់កុមារ នៅស្រុកសេសាន ខេត្តស្ទឹងត្រែង

(ស្ទឹងត្រែង)៖ ដើម្បីជាថាមពល និងកម្លាំងចិត្តដល់កុមារដែលជួបការលំបាកក្នុងភូមិភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែងក្នុងការទទួលបានលទ្ធភាព និងមធ្យោបាយជាសម្ភារជំនួយដល់ការសិក្សាបានគ្រប់គ្រាន់ប្រកបដោយ ប្រសិទ្ធភាព និងមានគុណភាព។ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី បាននាំយកនូវសម្ភារសិក្សា និងសម្ភារប្រើប្រាស់ចាំបាច់មួយចំនួនធំ ជូនដល់សិស្សានុសិស្ស ដែលកំពុងសិក្សា នៅសាលាបឋមសិក្សាភ្លុក, សាលាបឋមសិក្សាបានប៊ុង និងអនុវិទ្យាល័យភ្លុក ស្ថិតក្នុងភូមិភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ នេះក្រោមគម្រោង “កាតាបខ្ញុំ អនាគតខ្ញុំ” ដែលជាគំនិតផ្តួចផ្តើមរបស់ មីជាតិ។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព…

សត្វព្រៃចំនួន ២៨ប្រភេទ រួមមានស្វាកន្ទុយស ជិតផុតពូជបំផុត និងពាហនៈព្រៃផ្សេងទៀត មានវត្តមាននៅដែនជម្រកសត្វព្រៃលំផាត់

(ខេត្តរតនគិរី) ៖សត្វព្រៃចំនួន ២៨ប្រភេទ រួមមានប្រភេទអំបូរសត្វស្វា ពាហនៈព្រៃ ក្តាន់ ខ្លាឃ្មុំ សំពោច សត្វស្លាប ឆ្មាព្រៃ និង អំបូរសត្វព្រៃជាច្រើនប្រភេទទៀតត្រូវបានថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិ និងកំណត់អត្តសញ្ញាណ។ តាមសេចក្ដីប្រកាសព័ត៌មានរួមស្តីពីការសិក្សាស្រាវជ្រាវតាមដានជីវៈចម្រុះដោយម៉ាស៊ីនថតស្វ័យប្រវត្តិ ដែលចេញផ្សាយបានបញ្ជាក់ថា ដែនជម្រក សត្វព្រៃលំផាត់នៅតែជា ជម្រកដ៏សំខាន់សម្រាប់សត្វព្រៃធំៗ និងប្រភេទសត្វកម្រ ដូចជាទន្សោង ខ្ទីង និងស្វាកន្ទុយស ជិតផុតពូជបំផុត ដែលពួកវាមានតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាលំនឹងប្រព័ន្ធអេកូឡូស៊ីនៅក្នុងព្រៃ។ ការសិក្សានេះ ត្រូវបានអនុវត្តដោយអង្គការជីវិតធម្មជាតិនៅកម្ពុជា និងក្រសួងបរិស្ថាន ក្រោមមូលនិធិរបស់ទី ភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)…

សម្តេចមហាបវរធបតីនាយករដ្ឋមន្ត្រី អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួនពីរ៖ ១-សេចក្តីព្រាងច្បាប់ស្តីពីជលផល។ ២-សេចក្តីព្រាងច្បាប់ស្តីពីការទទួលខុសត្រូវលើផលិតផលមានវិការៈ។ វិមានសន្តិភាព រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី៦ ធ្នូ ២០២៤។

ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤

ខ្យល់មូសុងឦសាន នៅតែមានឥទ្ធិពលខ្លាំង ខណៈសម្ពាធទាបដែលគ្របដណ្ដប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ ភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជាបានថយឥទ្ធិពល។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែធ្នូឆ្នាំ២០២៤។

អាវុធហត្ថរាជធានីភ្នំពេញ ឆ្មក់បង្ក្រាបទីតាំងគ្រឿងញៀន១កន្លែង ជ្រកក្រោមផ្លាក ភោជនីយដ្ឋានហាងតែ ឃាត់ខ្លួនមនុស្ស ៩៣នាក់ ព្រមជាមួយថ្នាំញៀនជាច្រើនរយកញ្ចប់!

ភ្នំពេញ៖ ដោយអនុវត្តតាមគំរូដឹកនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅយប់ថ្ងៃទី០៣ ឈានចូលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយមូលដ្ឋានអាវុធខណ្ឌជ្រោយចង្វារ ក្រោមការសម្របសម្រួលពីលេាក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឆ្មក់បង្ក្រាបទីតាំងប្រើប្រាស់ប្រាស់គ្រឿងញៀនមួយកន្លែង ដោយជ្រោកក្រោមផ្លាក ភោជនីយដ្ឋានហាងតែ…

You missed