តុលាការបានសម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ៣១ឆ្នាំ និងសងសំណងដល់ជនរងគ្រោះដែលស្លាប់ និងរងរបួសជាងពីរលានដុល្លារ
ការផ្តន្ទាទោសជនជាប់ចោទឈ្មោះ ស្រី ស៊ីណា ពាក់ព័ន្ធនឹងករណី ឃាតកម្ម, ប៉ុនប៉ងឃាតកម្ម, ប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត និងរំលោភលើលំនៅឋាន អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនជ្រាបថា កាលពី ថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០២៤ ក្រុមប្រឹក្សាជំនុំជម្រះនៃសាលា ដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះលើ សំណុំរឿងព្រហ្មទណ្ឌចំនួន ០៣ ពាក់ព័ន្ធនឹងជនជាប់ ចោទឈ្មោះ ស្រី ស៊ីណា គឺ៖ សំណុំរឿងទី១. ពីបទ ឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត, សំណុំរឿងទី២.…