Author: n6lyt

ជនជាតិវៀតណាម៣៣នាក់ត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជា ពាក់ព័ន្ធនឹងការឆ្លងដែននិងស្នាក់នៅធ្វើការងារខុសច្បាប់

(ភ្នំពេញ) ៖អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឲ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ៣៣នាក់ ពាក់ព័ន្ធករណីលួចឆ្លងដែនខុសច្បាប់ និងលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន និងបទល្មើសគ្រឿងញៀនបានប្រព្រឹត្តនៅប្រទេសវៀតណាម ។ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឱ្យដឹងថា ក្រុមជនជាតិវៀតណាមដែលបណ្តេញចេញ គឺបានទទួលពីនាយកដ្ឋានចារកម្ម ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម -ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបានបណ្តេញចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិតខេត្តស្វាយរៀងដោយដឹកចេញតាមរថយន្ត ៕

សិក្ខា​កាម​យោធាកម្ពុជា​ បញ្ចប់​ការសិក្សា​នៅប្រទេសរុស្ស៊ី​🇰🇭 🇷🇺 រយះពេល៦ឆ្នាំ

សិក្ខា​កាម​យោធាកម្ពុជា​ បញ្ចប់​ការសិក្សា​នៅប្រទេសរុស្ស៊ី​🇰🇭 🇷🇺 រយះពេល៦ឆ្នាំ

សម្តេចធិបតី អញ្ជើញចូលរួមខួបលើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៤ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16

ខេត្តត្បូងឃ្មុំ÷រយៈពេល៤៧ ឆ្នាំនៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ដែលសម្តេចតេជោ ហ៊ុន សែន កាលនៅជាយុទ្ធជន ហ៊ុន សែន ក្នុងវ័យ ២៥ឆ្នាំ រួមនឹងយុទ្ធមិត្តដ៏ស្ម័គ្រស្មោះ ៤រូបទៀត បានសម្រេចចិត្តក្នុងស្ថានភាពដ៏តាន់តឹងបំផុតលាចាកទឹកដី លាចាកឧត្តមភរិយា និងកូនក្នុងផ្ទៃជាទីស្រឡាញ់ ឆ្លងកាត់ព្រំដែន ទាំងគ្រោះថ្នាក់បំផុតឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកគាំទ្រក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជា ពីរបបដ៏សែនឃោរឃៅប្រល័យពូជសាសន៍ ប៉ុល ពត ។ ទោះបីរយៈពេល ៤៧ឆ្នាំកន្លងទៅ ប្រវត្តិសាស្ត្រដ៏សំខាន់បំផុតនៅកម្ពុជា ពោលគឺថ្ងៃទី២០ ខែមិថុនា បានកំណត់ជាទិវានៃដំណើរឆ្ពោះទៅកាន់ការផ្តួលរលំរបបប្រល័យពូជសាសន៍ ប៉ុល…

សម្តេចតេជោ ស្វាគមន៍លោក សម វឌ្ឍនា ចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ÷សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២០មិថុនានេះ ប្រកាសស្វាគមន៍លោក សម វឌ្ឍនា ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ តាមរយៈតេឡេក្រាមសម្ដេចតេជោ បានសរសេរយ៉ាងដូច្នេះថា « តាងនាមឲ្យគណបក្សប្រជាជនកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក សម វឌ្ឍនា ដែលបានសម្រេចចិត្តដ៏ក្លាហានចាកចោលក្រុមប្រឆាំងទាំងនៅក្រៅប្រទេស ទាំងនៅក្នុងប្រទេសមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងគាំទ្ររាជរដ្ឋាភិបាលក្នុងការជីកព្រែកហ្វូណនតេជោ។ សូមជូនពរលោកនិងក្រុមគ្រួសារជួបតែសេចក្តីសុខសេចក្តីចម្រើន។»

ប្រធានគណបក្សនៃរដ្ឋធានីហាណូយរបស់វៀតណាមលាលែងពីតំណែង

ប្រធានគណបក្សនៃរដ្ឋធានីហាណូយរបស់វៀតណាមលាលែងពីតំណែង (ហាណូយ)៖ រដ្ឋាភិបាលវៀតណាមបាននិយាយនៅថ្ងៃពុធនេះថា លោក Dinh Tien Dung ប្រធានគណបក្សនៃរដ្ឋធានីហាណូយរបស់វៀតណាម បានលាលែងពីតំណែង ដែលជាមន្ត្រីជាន់ខ្ពស់ចុងក្រោយបង្អស់បានចាកចេញពីតំណែង ខណៈដែលគណបក្សកុម្មុយនិស្តវៀតណាម កំពុងធ្វើការផ្លាស់ប្តូរដ៏ធំមួយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែមិថុនា​ ឆ្នាំ២០២៤។

ម្ចាស់ផ្ទះ​អាល្លឺម៉ង់ជាក្រុមដំបូងបានឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោនៅយូរ៉ូ២០២៤

ក្រុមម្ចាស់ផ្ទះឥន្ទ្រីដែកអាឡឺម៉ង់បន្តការចាប់ផ្តើមឈ្នះ Euro 2024 ជាមួយនឹងជ័យជម្នះលើហុងគ្រី ២ទល់០ ដើម្បីក្លាយជាក្រុមដំបូងដែលឆ្លងទៅវគ្គ១៦ក្រុមចុងក្រោយ ដោយ Jamal Musiala និង Gundogan បានស៊ុតបាល់បញ្ចូលទីម្នាក់១គ្រាប់ជួយក្រុមម្ចាស់ផ្ទះ។ ខ្សែប្រយុទ្ធ Jamal Musiala បានស៊ុតបញ្ចូលទីនៅពាក់កណ្តាលតង់ទីមួយ ដោយបានព្យាយាមបញ្ជូនបាល់យ៉ាងល្អពី Gundogan នៅនាទីទី២២ ខណៈ Ilkay Gundogan ជួយអាឡឺម៉ង់បន្តការនាំមុខ១គ្រាប់ទៀត នៅនាទីទី៦៧ នៅពេលដែលអតីតកីឡាកររបស់ក្រុម Manchester City រូបនេះស៊ុតបញ្ចូលទីបានយ៉ាងល្អផុតដៃអ្នកចាំទី Peter Gulacsi…

សម្តេចធិបតី ហ៊ុន ម៉ាណែតអញ្ជើញមានប្រសាសន៍សំខាន់ៗ ឱកាសប្រារព្ធខួប៤៧ឆ្នាំ នៃដំណើរឆ្ពោះទៅរក​ការតស៊ូរំដោះជាតិ

ខេត្តត្បូងឃ្មុំ) ៖ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ គឺជារយៈពេល ៤៧ឆ្នាំហើយ ដែលសម្តេច​តេជោ ហ៊ុន សែន និងយុទ្ធមិត្តរួមអាវុធដ៏ស្មោះស្ម័គ្រ៤រូបទៀត បានរួមគ្នាយកជីវិតធ្វើជា​ដើម​ទុន​ចេញទៅកាន់ប្រទេសវៀតណាម ស្វែងរកការគាំទ្រ ដើម្បីតស៊ូរំដោះជាតិ និងប្រជា​ជន​កម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅរបស់ ប៉ុល ពត និងបក្ខពួក។ ថ្ងៃជាប្រវត្តិសាស្ត្រនៃការរំដោះប្រជាជាតិកម្ពុជាចេញពីឋាននរកនៃរបបខ្មែរក្រហមនេះ ដូច​ទៅនឹងរាល់ឆ្នាំដែរ គឺមានការៀបចំពិធីរំលឹកដល់ព្រឹត្តិការណ៍នៃដំណើរតស៊ូនោះ នៅតំបន់​ប្រវត្តិសាស្ត្រយោធាតេជោកោះថ្មអ៉ិច១៦ ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្ត​ត្បូង​ឃ្មុំ។ ពិធីរំលឹកដល់ព្រឹត្តិការណ៍នៃដំណើរតស៊ូរំដោះជាតិ របស់សម្តេចតេជោ និងយុទ្ធ​មិត្តកាលពី៤៧ឆ្នាំមុននោះ…

កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ពី៥ទៅ ៣០ ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី២០ ខែមិថុនា នេះ

(ភ្នំពេញ) ៖យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ៥%-១០% ។ តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី ៥%-២០% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី១០%-៣០%។ ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយសម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ទន្ទឹងនេះទៀត កម្ពុជាត្រូវបានគេព្យាករណ៍ថា ទទួលរងការប្រែប្រួលអាកាសធាតុ ដែលតំបន់វាលទំនាប នឹងមានសីតុណ្ហភាពអប្បបរមា២៤°C និងសីតុណ្ហភាពអតិបរមា៣៦°C។ ដោយឡែក សម្រាប់តំបន់ខ្ពង់រាប នឹងមានសីតុណ្ហភាពអប្បបរមា២៣°C និងសីតុណ្ហភាពអតិបរមា៣៥°C។…

លោកប្រធានាធិបតី ពូទីន បានមកដល់ទីក្រុងហាណូយប្រទេសវៀតណាម

(ហាណូយ) ៖លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានអញ្ជើញដល់ប្រទេសវៀតណាមហើយនៅព្រឹកថ្ងៃព្រហស្បតិ៍ ២០ មិថុនានេះ ដើម្បីជួបពិភាក្សាជាមួយមេ ដឹកនាំរបស់ប្រទេសនេះ បន្ទាប់ពីបានបញ្ចប់សន្ធិសញ្ញាការពារជាតិជាមួយកូរ៉េខាងជើងសម្រាប់ការឈប់សំចតចុងក្រោយរបស់លោកក្នុងដំណើរទស្សនកិច្ចមកកាន់ប្រទេសចំនួនពីរនៅតំបន់អាស៊ី។ ទស្សនកិច្ចរបស់លោក ពូទីន នៅវៀតណាម ពេលនេះ បង្ហាញពីឥទ្ធិពលរបស់រុស្ស៊ី នៅអាស៊ីអាគ្នេយ៍ខណៈ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) កំពុងស្ថិតនៅក្នុងប្រទេសវៀតណាម នៅថ្ងៃព្រហស្បតិ៍ (២០ មិថុនា) នេះ ជាលើកដំបូងក្នុង រយៈ…

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អបអរសាទរ ខួបលើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧ ~ ២០ មិថុនា ២០២៤នេះ ៕

You missed