រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុនប្ដេជ្ញាបន្តលើកកម្ពស់ទំនាក់ទំនងជប៉ុន-កម្ពុជា ឱ្យកាន់តែខ្លាំងក្លា

(ភ្នំពេញ) ៖ កាលពីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម KATO Katsunobu រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងជប៉ុននិងកម្ពុជា និងគូសបញ្ជាក់ថា កម្ពុជា ជាដៃគូដ៏សំខាន់មួយរបស់ជប៉ុន។ ឯកឧត្តមបានបង្ហាញសុទិដ្ឋិនិយមថា សេដ្ឋកិច្ចកម្ពុជានឹងកាន់តែរីកចម្រើនបន្ថែមទៀត។ ឯកឧត្តមក៏បានប្ដេជ្ញាចិត្តក្នុងការបន្តពង្រឹង​ និងពង្រីកទំនាក់ទំនងជប៉ុន-កម្ពុជាឱ្យកាន់តែខ្លាំងក្លាថែមទៀត។ ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងកម្ពុជា-ជប៉ុន…

កម្មវិធីស្រូវមិត្តក្រៀលបង្កើតឡើងជួយកិច្ចការងារអភិរក្សសត្វក្រៀល ក៏ដូចជារួមចំណែកក្នុងការបង្កើនជីវភាពដល់សហគមន៍មូលដ្ឋាន នៅក្បែរតំបន់ការពារធម្មជាតិ

(ខេត្តកំពត) ៖កម្មវិធីស្រូវមិត្តក្រៀលបានបង្កើតឡើង ក្នុងឆ្នាំ២០១៩ ដោយដើម្បីលើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋានដែលមានដីស្រែនៅជុំវិញ និងជាប់តំបន់ការពារទេសភាពអន្លង់ព្រីង ក្នុងភូមិសាស្រ្តខេត្ត កំពត ក្នុងកិច្ចការងារអភិរក្សសត្វក្រៀល ក៏ដូចជារួម ចំណែកក្នុងការបង្កើនជីវភាពដល់សហគមន៍មូលដ្ឋាន។ កម្មវិធីនេះជំរុញទៅលើការដាំដុះពូជស្រូវប្រចំាតំបន់ និងប្រភេទស្រូវដែលក្រៀលចូលចិត្តស៊ីដោយមិនប្រើ ប្រាស់ថ្នាំនិងជីគីមីកសិកម្មឡើយ។ កសិករកម្មវិធីស្រូវមិត្តក្រៀលយល់ព្រមក្នុងការរក្សាទុកស្រូវពី៥%ទៅ ៥០% ក្នុងស្រែរបស់ពួកគាត់សម្រាប់ជាចំណីបន្ថែមដល់នសត្វក្រៀលនារដូវ ដែលវាមករកចំណីនៅតំបន់នេះ។ កសិករផលិតស្រូវមិត្តក្រៀលបានជាមធ្យមប្រមាណ ៣០០ តោន ជារៀងរាល់ឆ្នាំ ព្រមទាំងធ្វើឱ្យមានតុល្យភាពនៃការអភិរក្សអេកូឡូស៊ីជាមួយនឹងកសិកម្មប្រកបដោយនិរន្តរភាព។ សូមបញ្ជាក់ថា សត្វក្រៀល (Antigone antigone sharpii) ត្រូវបានចាត់ថ្នាក់ចូលជាប្រភេទកំពុងទទួលរងការគំរាមកំហែងនៅក្នុងបញ្ជីក្រហមអង្គការ IUCN។ យោងតាមលទ្ធផលជំរឿនសត្វក្រៀលក្នុងឆ្នាំ២០២៣…

អតីតមេឃុំសន្លុងស្រុកខ្សាច់កណ្ដាលលក់ដីរួមបានជិត ២០ម៉ឺនដុល្លារទើបភ្ញាក់ផ្អើលប្រជាពលរដ្ឋ គ្រាដែលមេ ឃុំអាណត្តិថ្មីជាអ្នកកាន់កាប់លុយ

ខេត្តកណ្ដាល៖ឧកញ៉ាចាប ហុងលី ត្រូវប្រជាពលរដ្ឋរស់នៅឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលចោទថា ជាមេគំនិតឃុបឃិតជាមួយរដ្ឋបាលឃុំ ដើម្បីទិញដីសហគមន៍ដែលជាអាករឃុំលើផ្ទៃដីទំហំជាង៣ ហិចតាក្នុងតម្លៃលុយជិត២០ម៉ឺនដុល្លារធ្វើឲ្យអ្នកភូមិជ្រួលច្របល់។ យ៉ាងណាក៏ដោយរឿងនេះអង្ករក្លាយជាបាយហើយដីនោះក៏បានទៅជាប្លង់រឹង កម្មសិទ្ធិរបស់ឧកញ៉ាចាបហុងលីទៅហើយ។ បើតានលោកមេភូមិនិងសមាជិកក្រុមប្រឹក្សាឃុំសន្លុង ស្រុកខ្សាច់កណ្ដាល បានអះអាងដូចៗគ្នាថា ដីអាករឃុំរបស់រដ្ឋដែលមានទំហំ៣ហិកតាកន្លះ នៅចំណុចជាប់និងទំនប់ខាងកើត”មេទឹកសំឡូង”ស្ថិត នៅភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ត្រូវមេឃុំ(អាណត្តិមុន) គប់គិតលក់ឱ្យឧកញ៉ា ចាប ហុងលី បានលុយជិត២០ ម៉ឺនដុល្លារចែកគ្នាអស់ហើយ។ លោក ទឹម ទន មេភូមិសន្លុងបានថ្លែងថា មេឃុំសន្លុង ពិតជាបានលក់ដីអាករឃុំរបស់រដ្ឋ…

លោកលីវ វ៉ណ្ណថេង ចៅហ្វាយស្រុកល្វាឯមខ្សោយ ទើបថៅកែអេតចាយហ៊ានសង់ឃ្លាំងរំលោភយកដីចំណីព្រែកអស់ជិតពាក់កណ្ដាលនៅឃុំបឹងគ្រំ?

(កណ្ដាល)៖ ព្រែកតាលនកំពុងប្រឈមនឹងមហន្តរាយដោយការរំលោភយកពីសំណាក់ថៅកែអេតចាយដែលបានសង់សំណង់ឃ្លាំងនិងរបងថ្មរឹងមាំកំពស់ប្រមាណជា៥ម៉ែត្របើគេមើលដោយភ្នែកទទេ ពីចំណុចលើស្ពានព្រែកតាលនទៅ ដោយគ្មានខ្លាចញញើតច្បាប់ឬអាជ្ញាធរមូលដ្ឋាននៃរដ្ឋបាលស្រុកល្វាឯមអ្វីបន្តិចសោះឡើយ បើគិតមកទល់ពេលនេះ ដូចពាក្យចាស់ពោលថា អង្ករបានក្លាយទៅជាបាយបាត់ទៅហើយ។ តើកត្តានេះបណ្ដាលមកពីច្បាប់ធូរលុងឬការមិនអនុវត្តឲ្យបានគ្រប់ជ្រុងជ្រោយឬមកពីអាជ្ញាធរមូលដ្ឋាននៃរដ្ឋបាលស្រុកល្វាឯមដឹកនាំដោយលោកចៅហ្វាយស្រុក លីវ វណ្ណថេង មិនយកចិត្តទុកដាក់ការ ពារដីចំណីព្រែកឲ្យបានគង់វង្ស ឬមកពីថៅកែអេតចាយមានអំណាចខ្លាំងក្លា មានមហិទ្ធិឫទ្ធិ ឬចេះមន្តអាគមអូមអាមសូត្រផ្លុំសណ្ដំឲ្យអាជ្ញាធរមូលដ្ឋាននៃរដ្ឋបាលឃុំបឹងគ្រំនិងស្រុកល្វឯមមើលលែងឃើញពីចំណុចខុសឆ្គង ខុសច្បាប់ នៅក្នងមូលដ្ឋានទៅហើយ? ប្រភពឲ្យដឹងថា ព្រែកតាលន ស្ថិតនៅភូមិបឹងគ្រំ ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្ដាល គេឃើញផ្ទះអេតចាយចេះតែពង្រីកធំទៅៗជិតដល់ពាក់កណ្ដាលស្ពានទៅហើយ នៅខាងក្រោយឃ្លាំងអេតចាយ គេឃើញមានរបងកំពស់៤ទៅ៥ម៉ែត្រសង់ចូលដីចំណីព្រែកនេះយូរ ហើយ ពុំដែលឃើញអាជ្ញាធរណា ចុះមកពីនិត្យឬមានវិធានការទប់ស្កាត់នោះទេ តែបើបណ្ដែតបណ្ដោយអញ្ចឹងយូរៗទៅ…

ទឹកធ្លាក់ចំបក់ ស្ថិតនៅក្នុងភូមិចំបក់ ឃុំចំបក់ ស្រុកភ្នំស្រួច នៅតែមានភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ទៅលេងមិនចេះដាច់ ពិសេសអ្នកនិយមបោះតង់

(ខេត្តកំពង់ស្ពឺ ) ៖ លោក រស់ សុខ ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ស្ពឺឱ្យដឹងថា រមណីយដ្ឋានទឹកធ្លាក់ចំបក់ ជាទឹកជ្រោះធម្មជាតិ កើតឡើងយូរអង្វែងមកហើយ ដោយនៅក្នុងរដូវវស្សា ទឹកធ្លាក់ចំបក់ ជាកន្លែងមួយ ដែលមានសម្រស់ទេសភាពស្អាតប្លែក មានទឹកធ្លាក់ជាច្រើនកន្លែង។ ព្រៃឫស្សីដ៏ក្រាស់ឃ្មឹកក្លាយជាម្លប់ដ៏ត្រឈឹង ត្រឈៃ សម្រាប់អ្នកធ្វើដំណើរជ្រកកោន និងឈប់ពិសាអាហារជួបជុំក្រុមគ្រួសារ និងមានខ្យល់ត្រជាក់ សម្លេងសត្វយំ ស្នូរទឹកធ្លាក់មកពីលើកំពូលភ្នំមកបោកផ្ទប់នឹងថ្មដា ហាក់ដូចជាសណ្តំវិញ្ញាណ និងជាតន្រ្តី កំដរពេលដែលអ្នកទេសចរពិសាអាហារជួបជុំគ្នា។ នៅទីនោះភ្ញៀវក៏អាចងួតទឹកធ្លាក់ដ៏ត្រជាក់ បានរំសាយអស់ទុក្ខកង្វល់។ ជាងនេះភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ…

ភ្លើងប្រច័ណ្ឌបុរសជាប្ដីបានអាករប្រពន្ធសម្លាប់រួចហើយចងកធ្វើអត្តឃាតជាក្រោយ

(ខេត្តក្រចេះ ) ៖ បុរសជាប្ដីម្នាក់ខឹងប្រពន្ធរបស់ខ្លួនព្រោះតែប្រច័ណ្ឌគ្មានសមហេតុផល បានលើកដៃសម្លាប់ប្រពន្ធរបស់ខ្លួនគួរឲ្យសង្វេក។ ហេតុការណ៍អំពើឃាតកម្ម (ប្តីអាករប្រពន្ធនិងកូនកាំបិត)កើតឡើងនៅវេលាម៉ោង១១ ព្រឹកថ្ងៃទី០៩ខែមករាឆ្នាំ ២០២៥ នៅចំណុចអន្លង់ក្រវែន ភូមិច្រកដំបងឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។ បន្ទាប់ ពីធ្វើសកម្មភាពព្រៃផ្សៃនេះរួចបុរសជាប្ដីបានជិះម៉ូតូរត់នគេចខ្លួន។ ក្រោមបញ្ជាពីលោកអធិការនគរបាលស្រុក ឆ្លូងក៏ដូចជាស្នងការនគរបាលខេត្តក្រចេះបានឲ្យកម្លាំងជាច្រើននាក់ ចេញប្រតិបត្តិការតាមរុករកឃាតករជាប្ដី ទីបំផុតដោយខ្លាចសមត្ថកិច្ចចាប់ខ្លួនជនជាឃាតករសម្រេចជីវិតគិតខ្លីចងកធ្វើអត្តឃាត។ សមត្ថកិច្ចមូលដ្ឋានប្រាប់ឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ក្នុងអំពើឃាតកម្មនេះឈ្មោះ ទេស ម៉ានីន ភេទស្រី អាយុ ៣១ ឆ្នាំ មុខរបរ ចុងភៅ មានទីលំនៅចំណុចអន្លង់ក្រវែន…

មិនអន់ទេ នៅត្រើយស្លាស្រុកស្អាងក៏មានមាន់អនឡាញលេងកម្សាន្តបំពានច្បាប់ប្រទេសដែរ

(ខេត្តកណ្តាល) ៖ ប្រជាពលរដ្ឋបានថតផ្ញើមកគេហទំព័រយើងខ្ញុំ អំពីករណីមាន់ជល់អនឡាញស្ថិតនៅភូមិទួលក្តី ឃុំត្រើយស្លាស្រុកស្អាង ខេត្តកណ្ដាល ដែលទទួលបានអតិថិជនជាច្រើនចូលលេងជាហូរហែរ។ បើទោះវាជាល្បែងស៊ីសង ខុស ច្បាប់ដែលប្រមុខរាជរដ្ឋាភិបាលហាមប្រាមក៏ដោយ ប៉ុន្តែហាក់ដូចជាមិនបានយកចិត្តទុកដាក់បង្ក្រាបពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចស្រុកស្អាងនោះឡើយ។ ពលរដ្ឋរស់នៅមូលដ្ឋានខាងលើនេះបានឱ្យដឹងថា ល្បែង ស៊ីសងតាមអ៊ីនធឺណិតមាន់ជល់អនឡាញ កំពុងរីកដុះ ដាល តាមលំនៅដ្ឋានរបស់ប្រជាពលរដ្ឋជា ច្រើនកន្លែងដោយមិនឃើញមានការបង្ក្រាបសោះ ពីសំណាក់មន្ត្រីនគរបាលប៉ុស្តិ៍ និងអធិការដ្ឋាននគរបាលស្រុកស្អាង។ ភាពស្ងៀមស្ងាត់របស់សមត្ថកិច្ចដែលបណ្ដែតបណ្ដោយឲ្យមានទីតាំងល្បែងអ៊ីនធឺណិតមាន់ជល់នេះ បានធ្វើឲ្យប្រជាពលរដ្ឋមានសង្ស័យយ៉ាងខ្លាំង។ ប្រភពថា អធិការនគរបាលស្អាងវរៈសេនីយ៍ឯករស់ ចន្ថា និងអភិបាល ស្រុកលោក ជឺ គឹមហៃ ហាក់ដូចជារក្សាភាពស្ងៀមស្ងាត់ចំពោះបញ្ហាល្បែងទាំងនេះ។…

ប្រជាកសិករនៅឃុំបូសលាវ ស្រុកចិត្របុរី រីករាយនឹងការប្រមូលផលស្រូវ ក្រោយទទួលពូជស្រូវពីរដ្ឋាភិបាល ដើម្បីដាំដុះស្តារឡើងវិញ បន្ទាប់ពីរងគ្រោះដោយទឹកជំនន់

(ខេត្តក្រចេះ ) ៖ បងប្អូនប្រជាកសិកររស់នៅឃុំបូសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ កំពុងតែរីករាយក្នុងប្រមូលទិន្នផលស្រូវ ក្រោយពីបានទទួលគ្រាប់ពូជស្រូវពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើការដាំដុះក្នុងការស្តារឡើងវិញបន្ទាប់ពីរងគ្រោះដោយទឹកជំនន់នាពេលចុងរដូវវស្សាកន្លងមកនេះ។ ជាក់ស្តែងនារសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤នេះ លោក នេត្រ ភក្ត្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រចេះ និងលោក វ៉ា ថន អភិបាល ខេត្តក្រចេះ បានអញ្ជើញចុះត្រួតពិនិត្យដំណាំស្រូវរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងឃុំបូសលាវ ដែលបានកំពុងទទួលផលដោយផ្ទាល់ពីពូជស្រូវផ្តល់ជូនដោយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងអាជ្ញាធរខេត្ត។ ត្រង់ចំណុនេះលោករដ្ឋមន្ត្រី បានលើកឡើងថា…

សេចក្តីប្រកាសព័ត៌មាន | សមត្ថកិច្ចកម្ពុជានឹងបញ្ជូនជនសង្ស័យបាញ់សម្លាប់អតីតតំណាងរាស្ត្របក្សប្រឆាំងទៅឲ្យសមត្ថកិច្ចថៃវិញ តាមសំណូមពររបស់នគរបាលភូមិន្ទថៃ ស្របតាមច្បាប់ បន្ទាប់ពីនគរបាលជាតិកម្ពុជាបញ្ចប់នីតិវិធី

រកឃើញវត្តមានសត្វខ្ទីងមេ-កូន តែងដើរជាមួយហ្វូងគោអ្នកស្រុកក្នុងខេត្តព្រះវិហារ

(ភ្នំពេញ)៖នាថ្មីៗមកនេះមានវត្តមានសត្វខ្ទីងដែលជាសត្វដ៏កម្រ និងងាយរងគ្រោះជិតផុតពូជបានបង្ហាញវត្តមានសារជាថ្មីនៅក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់» ក្នុងភូមិសាស្រ្ត ខេត្តព្រះវិហារ។ ពួកវាតែងមករកចំណីជាមួយហ្វូងគោរបស់អ្នកភូមិ ដោយសុវត្ថិភាព។ ក្រុមមន្រ្តីឧទ្យានុរក្សប្រចាំការនៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្នុងភូមិសាស្រ្ត ខេត្តព្រះវិហារបានប្រាប់ឱ្យដឹងថាសត្វខ្ទីងមេកូន និងហ្វូងសត្វខ្ទីងខ្លះទៀតពួកវាតែងបង្ហាញវត្តមាន នៅក្នុងភូមិភ្ញាក់រលឹក ឃុំធ្មារ ស្រុកជ័យសែន ខេត្តព្រះវិហារ។ឆ្នាំ២០២៤កន្លងមកវាបានជាមួយគោអ្នកភូមិប្រមាណ៣ទៅ៤ដងក្នុងឆ្នាំ២០២៤រួចមកហើយ។ បើតាមមន្រ្តីឧទ្យានុរក្សប្រចាំនៅតំបន់មួយនេះបានបញ្ជាក់ប្រាប់ថាតាមរយៈការកត់សម្គាល់នៃវត្តមានរបស់សត្វខ្ទីង ដែលក្នុងនេះមានមេ និងកូនបានបង្ហាញវត្តមានក្នុងភូមិរបស់ប្រជាសហគមន៍ដែលនៅក្បែរដែនជម្រកសត្វព្រៃ ព្រឡង់ ដែលក្នុងនេះវាបានមកចូលក្នុងហ្វូងរបស់គោរបស់អ្នកភូមិ។ ទាក់ទិនក្នុងរឿងនេះអ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានថ្លែងដោយធ្វើការវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃជីវៈចម្រុះទាំងនេះដោយសារតែការចូលរួមពីគ្រប់ភាគីក្នុងកិច្ចការពារនិងអភិរក្សធនធានធម្មជាតិ ន៨ងជីវចម្រុះនៅកម្ពុជាពិសេសនៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ បានល្អប្រសើរ។ ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងបរិស្ថានបានសំណូមពរឱ្យចូលរួមការពារធនធានធម្មជាតិ…

You missed