ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បញ្ជាក់ថា គិតត្រឹមខែមីនា ឆ្នាំ២០២៤ ស្ត្រីមានតួនាទីក្នុងវិស័យមុខងារសាធារណៈ មានជាង១ម៉ឺននាក់

ភ្នំពេញ÷លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណ:ថ្លែងថា “គិតត្រឹមខែមីនា ឆ្នាំ ២០២៤ ចំនួនស្ត្រីក្នុងតួនាទីធ្វើសេចក្តីសម្រេច ហើយមានមុខតំណែងក្នុងវិស័យមុខងារសាធារណៈទូទាំងប្រទេសចាប់ពីថ្នាក់ការិយាល័យរហូតដល់ថ្នាក់អគ្គនាយក និងថ្នាក់ស្មើ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ មានចំនួន១០.៧៨៦នាក់ ក្នុងចំណោមចំនួនសរុប ៣៩ ៥៩៤នាក់ ស្មើនឹង២៧%។ ដោយឡែកមន្ត្រីរាជការស៊ីវិលជាស្ត្រី សរុបនៅទូទាំងប្រទេសមានចំនួន ៩៥.៨៧៩នាក់ ក្នុងចំណោមមន្ត្រីរាជការសរុប ២២៧.៨៥១នាក់ ពោលគឺស្មើនឹង៤២% នៃចំនួនមន្ត្រីរាជការទូទាំងប្រទេស។” លោកឧបនាយករដ្ឋមន្ត្រីបានបន្ថែមថា “គិតពីឆ្នាំ ២០១៩ ដល់ត្រឹម ត្រីមាសទី១…

សំណុំរឿងពាក់ព័ន្ធនឹងករណីក្មេងទំនើងចំនួន ២០១ ករណី ដែលមានជនសង្ស័យចំនួន ១២១៦ នាក់ ហើយតុលាការបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៨២៨ នាក់

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌សូមជម្រាបជូនសាធារណជនទាំងអស់ជ្រាបថាក្នុងរយះពេល ៣០ថ្ងៃ ពីថ្ងៃទី២៣ ខែឧសភា ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីក្មេងទំនើងចំនួន ២០១ ករណី ដែលមានជនសង្ស័យចំនួន ១២១៦ នាក់ ហើយតុលាការបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៨២៨ នាក់ អ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត ដែលបានចាត់វិធានការក្នុងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ក្នុងសំណុំរឿង ពាក់ព័ន្ធករណីក្មេងទំនើងប្រកបដោយស្មារតីយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ដើម្បីការការពារសន្តិសុខ និងសុវត្ថិភាពរបស់សង្គមជាតិ ព្រមទាំងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ បន្ថែមពីនេះ…

កម្លាំងកងរាជអាវុធហត្ថក្រុងច្បារមន ពន្លាតដែនដីឃាត់ខ្លួនក្រមជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនដល់ស្រុកសំរោងទង សរុបបានចំនួន៨នាក់ បញ្ជូនទៅតុលាការ

ខេត្តកំពង់ស្ពឺ៖ មន្ត្រីអាវុធហត្ថក្រុងច្បារមនធ្វើការបង្ក្រាបក្រុមជនសង្ស័យចំនួន៣នាក់ពាក់ព័ន្ធគ្រឿងញៀន ដោយមានការ សម្របសម្រួលនីតិវិធីពី លោក ទិន សុចិត្រា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត​ផងនោះ។ កម្លាំងអាវុធហត្ថក្រុងច្បារមនបានសួរនាំក្រុមជនសង្ស័យបានសារភាពថា ពួកគេបានទិញពីមេខ្លោងនៅក្នុងស្រុកសំរោងទង ទើបពន្លាតដែនដីពីក្រុងច្បារមន ឈានទៅបង្ក្រាបបានក្រុមជនសង្ស័យចំនួន៥នាក់បន្ថែមទៀតដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់។ កម្លាំងមន្ត្រីអាវុធហត្ថបានឃាត់ក្រុមជនសង្ស័យបាននៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ពាក់ព័ន្ធករណីគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យចំនួន ០៨នាក់ ត្រូវបានកម្លាំងជំនាញបញ្ជូនខ្លួនទៅតុលាការហើយ។ ប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលឃាត់ខ្លួនក្រុមជនសង្ស័យខាងលើ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងច្បារមន បានចុះឃាត់ខ្លួនបានជនសង្ស័យ ចំនួន០៣នាក់ ករណី ប្រើប្រាស់ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី២០…

សេចក្តីប្រកាសព័ត៌មាន របស់ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរូបភាពផ្សោត ឬត្រីដូហ្វីនពណ៌ផ្កាឈូក កាលពីពេលថ្មីៗនេះ

រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសង្កេតឃើញថា ថ្មីៗនេះមានការផ្សព្វផ្សាយ និងចែករំលែកក្នុងបណ្តាញសង្គមយ៉ាងផុសផុល អំពីការប្រទះឃើញផ្សោតឬត្រីដូហ្វីនពណ៌ផ្កាឈូក នៅសមុទ្រកម្ពុជា ត្រង់ចំណុចពាក់កណ្តាលផ្លូវកំពង់សោម និងកោះរ៉ុង ដោយភ្ជាប់នូវរូបភាពសត្វផ្សោតឃ្លៀច (ផ្សោតពណ៌ផ្កាឈូក) ដែល មានប្រភពមិនច្បាស់លាស់។ ករណីនេះរដ្ឋបាលជលផលសូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា នៅក្នុងសមុទ្រ កម្ពុជាមានផ្សោតឃ្លៀចឬផ្សោតផ្កាឈូក (Indo-Pacific humpbacked dolphin – Sousa chinensis) ដែលហែលជា ហ្វូងជាមួយប្រភេទផ្សោតសមុទ្រដទៃទៀត។ ហ្វូងផ្សោតទាំងនោះតែងតែមានវត្តមានក្នុងសមុទ្រនៃខេត្តកែប កំពត ប្រជុំ កោះរ៉ុង…

ស្លាប់ ១២នាក់នៅក្នុងអគ្គិភ័យមួយ ដែលបានឆាបឆេះនៅទូទាំងតំបន់ភាគអាគ្នេយ៍ប្រទេសទួរគី

រដ្ឋមន្រ្ដីសុខាភិបាលទួរគី លោក ហ្វារេតទីន កូកា (Fahrettin Koca) បានបង្ហោះសេចក្ដី ថ្លែងការណ៍មួយ នៅលើប្រព័ន្ធទំនាក់ទំនង X (អិច) ពីការកើនឡើងនៃចំនួនមនុស្សស្លាប់ ពីអគ្គិភ័យដែលបានកើតឡើងឆ្លងខេត្ដ ឌីយ៉ាបាគៀរ (Diyarbakir) និងខេត្ដម៉ាឌីន (Mardin) នៅភាគអាគ្នេយ៍ ប្រទេសទួរគី កាលពីយប់ ថ្ងៃព្រហស្បតិ៍ កន្លងទៅនេះ។ បន្ទាប់ពីអគ្គិភ័យបានឆាបឆេះ អនុរដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ លោក មូនៀ ការ៉ាឡូគ្លូ (Munir Karaloglu) បាននិយាយ…

សាលាដំបូងរាជធានីភ្នំពេញ ចេញប្រកាសព័ត៌មានស្ដីពីការចោទប្រកាន់ និងចំណាត់ការនីតិវិធីលើសំណុំរឿងពាក់ព័ន្ធនឹងអំពើឃាតកម្មប្រព្រឹត្តដោយឈ្មោះ ស្រី ស៊ីណា

អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូន ដល់សាធារណជនជ្រាបថា៖ ករណីបាញ់ប្រហារនៅខណ្ឌច្បារអំពៅដែលមានជនត្រូវចោទឈ្មោះ ស្រី ស៊ីណា ភេទប្រុស អាយុ ៥០ ឆ្នាំ ត្រូវបានចោទប្រកាន់ពី បទឃាតកម្ម បទប៉ុនប៉ងឃាតកម្ម (ឃាតកម្មមិនបានសម្រេច) និងបទប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត។ ដោយផ្អែកលើអង្គហេតុ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ០៣ រសៀល ឈ្មោះ ស្រី ស៊ីណា បានទៅទីតាំងផ្ទះជនរងគ្រោះ ឈ្មោះ ឡុង លីសុង…

ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា នឹងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាមួយអង្គការសុខភាពពិភពលោក

(ភ្នំពេញ) ៖លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យ វេជ្ជបណ្ឌិត សាយអា ម៉ាអ៊ូ ព្យូកាឡា នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។ ឧបនាយករដ្ឋមន្ត្រី អបអរសាទរលោកវេជ្ជបណ្ឌិត ព្យូកាឡា ដែលបានជាប់ឆ្នោត និងត្រូវបានតែងតាំងជានាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ កាលពីខែមករា ឆ្នាំ២០២៤។ ឧបនាយករដ្ឋមន្រ្តី បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសុខភាពពិភពលោក ក្នុងការលើក…

រឿងរ៉ាវនៅបាល់ទាត់ពានរង្វាន់ទ្វីបអឺរ៉ុប២០២៤ (Euro 2024)

បាល់ទាត់ពានរង្វាន់ទ្វីបអឺរ៉ុប២០២៤ (Euro 2024)៖ កីឡាករ Cristiano Ronaldo បង្ហាញក្តីរីករាយ នៅពេលក្មេងប្រុសម្នាក់រត់ចូលទីលានថតសែលហ្វី ជាមួយក្នុងការប្រកួតនាទីទី៦៩ តែក្រោយមកសម្តែងការមិនសប្បាយចិត្តពេលអ្នកគាំទ្រពេញវ័យច្រើនទៀតចូលទីលានពេលអាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់ការប្រកួត ខណៈគ្រូបង្វឹកលោក Roberto Martinez បង្ហាញក្តីបារម្ភ ដោយលោកថានេះសំណាងអ្នកគាំទ្រមានចេតនាល្អ បើបំណងអាក្រក់វិញ មិនដឹងមានអ្វីកើតលើទីលានទេ។ ទាក់ទងករណីនេះ UEFA នឹងបើកការស៊ើបអង្កេត៕

បាល់ទាត់ពានរង្វាន់ទ្វីបអឺរ៉ុប២០២៤ (Euro 2024)៖ ពូល E បែលហ្ស៊ិក នៅតែមានឱកាសឡើងវគ្គ១៦ក្រុម

បាល់ទាត់ពានរង្វាន់ទ្វីបអឺរ៉ុប២០២៤ (Euro 2024)៖ ពូល E បែលហ្ស៊ិក នៅតែមានឱកាសឡើងវគ្គ១៦ក្រុមចុងក្រោយ បន្ទាប់ពីឈ្នះ រ៉ូម៉ានី ២ទល់០។ ពូលនេះ ក្រោយឆ្លងកាត់២ប្រកួត រ៉ូម៉ានី បែលហ្ស៊ិក ស្លូវ៉ាគី និងអ៊ុយក្រែន សុទ្ធតែមាន៣ពិន្ទុដូចគ្នា។ ពូល F ព័រទុយហ្កាល់ ឡើងវគ្គ ១/៨ផ្តាច់ព្រ័ត្រ ក្រោយឈ្នះទួកគី ៣ទល់នឹង០ ខណៈហ្សកហ្ស៊ី ស្មើឆែក ១ទល់១ ៕

ក្រុមគ្រូពេទ្យ TYDA បានវះកាត់ជំងឺពកក ស្ត្រីភិន រ៉ា ដោយជោគជ័យ នៅមន្ទីរពេទ្យព្រះអង្គឌួង

(ភ្នំពេញ)៖ ក្រុមគ្រូពេទ្យស្ម័គ្រយុវជនសម្តេចតេជោ (TYDA) បានវះកាត់ជំងឺពកក ស្ត្រី ភិន រ៉ាអាយុ ៣៥ឆ្នាំ រស់នៅក្នុងភូមិគ្រើល ឃុំអណ្តូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំដោយជោគជ័យ នៅមន្ទីរពេទ្យព្រះអង្គឌួង ។ បើតាមក្រុមគ្រូពេទ្យស្ម័គ្រយុវជនសម្តេចតេជោ (TYDA) បានឲ្យដឹងថា ប្អូនស្រីភិន រ៉ា មានជំងឺពកកអស់រយៈពេលជាយូរមកហើយ ដោយគ្មានលទ្ធភាពក្នុងការវះកាត់។ ប្អូនស្រីបាន បានមកជួបក្រុមគ្រូពេទ្យ TYDA ក្នុងពេលមានបេសកកម្មចុះពិនិត្យជំងឺជូនបងប្អូនប្រជាពលរដ្ឋ ស្ថិតក្នុងបរិវេណ អនុវិទ្យា ល័យ-បឋមសិក្សា ហ៊ុនសែន គ្រើល…

You missed