(ខេត្តកំពង់ស្ពឺ) ៖ បុរសជាប្តីកំហូចម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកឱរ៉ាល់ធ្វើការឃាត់ខ្លូនបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ខណៈដែលស្ត្រីជាប្រពន្ធបានដាក់ពាក្យបណ្តឹង ទាំងមានស្នាមរបួសភ្នែក ដៃជើង ក្រោយពីប្តីកំហូចរូបនោះវាយធ្វើបាបទាំងប្រពន្ធ និងកូនស្រី។
ព្រោះតែខឹងប្រពន្ធនិងកូនស្រី មិនទៅជួយស្ទូងស្រូវស្រីស្នេហ៍ (ប្រពន្ធទី២) គាប់ជួនពេលនោះស្រវឹងស្រាផងប្តីចិត្តកំណាចប្រើហិង្សាតែម្តងទៅ។ ការឃាត់ខ្លួនប្តីកំហូចរូបនោះកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងភូមិពុទ្រា ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
នគរបាលស្រុកឱរ៉ាល់បានឱ្យដឹងថា មុននឹងឈានទៅឃាត់ខ្លួនបុរសជាជនដៃដល់ខាងលើនេះ គឺនគរបាល យើងបានទទួលពាក្យបណ្តឹងនិងកំណត់បណ្តឹងពីឈ្មោះ ស៊ុយ សុខា (ហៅឡាញ់) ភេទស្រី អាយុ៥៦ឆ្នាំ មានទីលំ នៅភូមិពុទ្រា ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ បានរៀបរាប់ថា កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង២០ និង ៣០នាទី នៅចំណុចភូមិពុទ្រា ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ឈ្មោះពែក បន ភេទប្រុស អាយុ៤៣ ឆ្នាំ ត្រូវជាប្តី បានផឹកស្រាស្រវឹងជោគជាំ ហើយធ្វើសកម្ម ភាពវាយទាត់ធាក់មកលើខ្លួន បណ្តាលឲ្យរងរបួសហើមជាំពេញខ្លួន ដើរមិនរួច និងបានវាយទៅលើកូន ស្រីឈ្មោះ បន ស្រីតូច អាយុ ២១ឆ្នាំ បណ្តាលឱ្យ រងរបួសហើយគំរាមសម្លាប់ទៀតផង ។ ពេលនោះស្ត្រីរងគ្រោះជាប្រពន្ធបានធ្វើការសំណូមពរដល់សមត្ថកិច្ចយើងឱ្យជួយធ្វើអន្តរាគមន៍ ។
នគរបាលស្រុកឱរ៉ាល់បានបន្តថា ក្រោយទទួលបណ្តឹងកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុឱរ៉ាល់ បានធ្វើការស្រាវជ្រាវឃាត់ជនសង្ស័យខាងលើមកធ្វើការសាកសួរ។ បន្ទាប់ពីធ្វើការសាកសួរ រួចមកជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពវាយទៅលើប្រពន្ធនិងកូនពិត ប្រាកដមែន ។
មូលហេតុដែលរូបគេវាយប្រពន្ធ និងកូនស្រីនោះ មកពីខ្លួនខឹងប្រពន្ធ និងកូនស្រីនោះ មិនទៅជួយស្ទូងស្រូវស្រីស្នេហ៍របស់ខ្លួន ( ប្រពន្ធទី២) ដែលរស់នៅភូមិកោដូនតី ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ (ផ្ទះក្បែរគ្នា) ពេល នោះខ្លួន ស្រវឹងស្រាផងក៏វាយទៅលើប្រពន្ធនិងកូនស្រីតែម្តង ។
បច្ចុប្បន្នជនដៃដល់ជចាប្តី បានឃាត់ខ្លួនជន សង្ស័យខាងលើនៅអធិការដ្ឋាននគរបាលស្រុឱរ៉ាល់ជាបណ្តោះអាសន្នដើម្បីចាត់ការបន្តទៅ កាន់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺចាត់ ការបន្តតាមផ្លូវច្បាប់ ៕