(ភ្នំពេញ) ៖សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល និងជាព្រះប្រធានកិត្តិយសនៃសមាគមកាយឫទ្ធិនារីកម្ពុជា ព្រះបរមរាជានុញ្ញាតជូនលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ដឹកនាំប្រតិភូសមាគមចូលក្រាបថ្វាយបង្គំគាល់ដើម្បីថ្វាយរបាយការណ៏ការងារសមាគម និងថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី នៅក្នុងឱកាសដ៏មហានក្ខត្តឫក្ស ប្រកបដោយសេចក្តីសោមនស្សរីករាយ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់៨៨ យាងចូល ៨៩ព្រះវស្សា នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ នៅព្រះបរមរាជវាំង រាជធានីភ្នំពេញ។

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed