សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា៖ «អ្នកជំងឺកូវីដវាយកូនគោល! មានអ្នកបន់ឲ្យខ្ញុំឆាប់ជា ដែលមានចំនួនច្រើនលើសលប់ និងមានអ្នកបន់ឲ្យខ្ញុំឆាប់ស្លាប់ដែលមានចំនួនតិចតួចដែលសុទ្ធសឹងតែពួកជ្រុលនិយម។

ព្រឹកនេះខ្ញុំប្រើពេលជាង៣ម៉ោង វាយកូនគោលកម្លាំងប្រៀបដូចយុវជន អាយុជាង៣០ឆ្នាំពេលវាយdriver ចេញ។ គ្មានក្អកគ្មានហៀរសំបោរ។

ទាំងគ្រូពេទ្យ និងបងប្អូនផ្សេងទៀតបានលើកទឹកចិត្តឲ្យខ្ញុំហាត់ប្រាណទើបឆាប់ជាសះស្បើយ។

ខ្ញុំយកការវាយកូនគោលដែលជាកីឡាដែលខ្ញុំចូលចិត្តដើម្បីហាត់ប្រាណ តែខ្ញុំនៅតែប្រុងប្រយ័ត្នមិនឲ្យជំងឺខ្ញុំឆ្លងទៅអ្នកផ្សេងទៀត ជាពិសេសកូនៗដែលបម្រើការងារនៅតារាងកូនគោល។

ដរាបណាការធ្វើតេស្តនៅតែមានវិជ្ជមាន កូវីដ-១៩ ខ្ញុំតែមិនចូលរួមប្រជុំ ឬទទួលភ្ញៀវនោះទេ។

ខ្ញុំសង្ឃឹមថានឹងបានចូលរួមអាពាហ៍ពិពាហ៍កូនអ្នកឧកញ៉ា លី ហួរ នៅថ្ងៃ០៧ ខែមីនា ឆ្នាំ២០២៥ ខាងមុខ» ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *