ឧត្តមសេនីយ៍ត្រីស្នងការរងទទួលបន្ទុកចរាចរណ៍ខេត្តមណ្ឌលគិរីឈ្នោះចាន់ ទិត្យ មានទំនាក់ទំនងស្នេហាជាមួយស្ត្រីម្នាក់រយៈពេល១៥ ឆ្នាំ។ ចុងក្រោយក្លាយ ទៅជាបែកបាក់និងបោកប្រាស់។ លោកស្នងការរងបានបដិសេធការចោទប្រកាន់នេះ។ ខាងស្រីបានសរសេរនៅលើបណ្ដាញសង្គមយ៉ាងដូច្នេះថា

ក្នុងនាមខំុដែលបានស្គាល់គ្នារយះពេល១៥ឆ្នាំសន្យាមុខផ្នូរឳពុករបស់ខ្ញុំ ទទួលពាក្យសន្យាអ្វីខ្លះដឹងខ្លួនឯងច្បាស់ណាស់ហើយអ្នកបានលុតជង្គង់សំព លោកយាយ ខ្ញុំសន្យាមិនឱ្យគាត់លំបាកវេនាទេ។ ប៉ុន្តែបច្ចុប្បន្នចូលជិត២ឆ្នាំអ្នកធើ្វឱ្យរស់នៅគាត់ភ័យខ្លាចរាល់ថ្ងៃ…ជីវិតរបស់អ្នកហែលទឹកភ្នែកយាយខ្ញុំចុះ រហូតដល់ថ្ងៃគាត់ផុតដង្ហើម…រាល់ទព្យសម្បត្តិដែលយាយខ្ញុំប្រគល់ខ្ញុំ ខ្ញុំអ្នកបានដឹងលឺទាំងអស់់ព្រមសន្យាគ្រប់បែបយា៉ងប៉ុន្តែចុងក្រោយអ្នកឲ្យគាត់រស់ទាំងភ័យខ្លាច។ រាល់ពេលដែលខំុផើ្ញរូបភាពទាំងពេលគ្រួសារជួបឧបសគ្គអ្នកមិនខ្វល់។ ខ្ញុំបានព្យាយាមប្រឹងអស់ពីសមត្ថភាព ខ្ញុំទាល់បំផុតខលទៅមេអ្នក ទើបអ្នកជួយបានត្រឹមមួយគ្រារហូតដល់ខ្ញុំមិនទុកចិត្តអ្នកទើបខ្ញុំស្នើសំុធើ្វកិច្ចសន្យាផ្តិតមេដៃព្រមព្រៀង រហូតបន្តបានគោរពបានប៉ុន្មានខែគឺអ្នកមានល្បិចលេះទៀត។ ទើបខ្ញុំទៅខេត្តមណ្ឌលគិរីដោយបានព្រមពៀងជាមួយគ្នាដោយមានមេធាវីហើយអ្នកយល់ព្រមណាត់។

នាងបានសរសេរទៀតថា ថ្ងៃជួបគ្នានៅពេលប្រជំុសន្យាថាធើ្វ ដល់ជូនខ្ញុំចាំអ្នករហូតច្រើនខែអ្នកលេះរហូត!ដល់ពេលដែលខ្ញុំឃើញយាយរបស់ខ្ញុំសង្វេកគាត់ជាខ្លាំងទើបខ្ញុំលែងខ្មាសនឹងកិត្តិយសខ្លួនឯងទើបខ្ញុំផុសជាសាធារណៈ! ភស្តុតាងខ្ញុំមានទាំងអស់ នៅពេលខ្ញុំចាប់ផើ្តមខ្ញុំសង្ស័យរយះជិត២ឆ្នាំ គឺគាត់រកលេះគ្រប់យា៉ង !នាងខំុសូមជំរាបជូនដំណឹងដល់ក្រសួងមហាផៃ្ទ គ្រប់ជាន់ថ្នាក់ដឹកនាំទាំងអស់បានដឹងព្រោះគាត់ប្រើអំណាចពឹងអ្នកធំនៅក្រោយឲ្យជួយនឹងបិទសារពត៌័មានមិនឲ្យអ្នកលូកដៃក្នុងរឿងនេះទេ។ ប៉ុន្តែតែខំុជឿលើកម្មពៀមានពិត…សាងអ្វីនឹងជួប។

នាងបានបន្តនៅក្នុង facebook ដដែលថា គ្រប់យា៉ង នាងខ្ញុំពិតជាអរគុណដល់ លោក សូ សុវណ្ណ ដែលបានព្យាយាមសម្របសម្រួលជាច្រើនដងប៉ុន្តែគាត់រំលោភលើទំនុកចិត្តទើបនាងបង្ហាញជូនដល់មហាជនឱ្យបានដឹង។នាងខ្ញុំសូមលើកម្រាមដៃសំពះជូនដល់មហាជនជួយ share បន្តដល់គ្រប់ជាន់ថ្នាក់ដឹកនាំទាំងអស់ដែលបានស្គាល់គាត់នឹងមេរបស់គាត់ផង។ សូមបងប្អូនជួយរកយុត្តិធម៌ជូនដល់អ្នកមានគុណរបស់ខ្ញុំជាពិសេសលោក យាយនាងខំុដែលគាត់មានអាយុ១០១ ឆ្នាំដែលគាត់នៅរាល់ថ្ងៃគាត់រស់ទាំងពិបាកដោយសារតែម្នាក់ហ្នឹងបំពានសន្យាទើបគ្រួសារខ្ញុំជួបលំបាកជាខ្លាំង។ ខ្ញុំនឹងបង្ហាញភស្តុតាងជាច្រើនដែលគាត់បំពាននៅមានភស្តុតាងដែលខ្ញុំមានកូន៦ខែជាង ចាក់បង្កើតចេញនិងការវះកាត់ដោយស្នាមផ្តិតមេដៃរបស់គាត់។ ដូច្នេះខ្ញុំចង់បង្ហាញមហាជនឲ្យបានដឹងថា គាត់ធ្វើឲ្យខ្ញុំឈឺចាប់ជាខ្លាំង។ទើបដល់ចំណុចបែបនេះគ្រួសារខ្ញុំជួបការលំបាកជាខ្លាំងណាស់។

លោកចាន់ ទិត្យ ស្នងការរងនៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរីទទួលផែនចរាចរណ៍បានប្រាប់ពេញចិត្តមេឌា អោយដឹងនៅព្រឹកនេះថា លោកបានទាក់ទងស្នេហាជាមួយនាងព្រីមសុខានៅអំឡុងឆ្នាំ២០១០ នៅគ្រាដែលនាងធ្វើការក្នុងហាងខារ៉ាអូខេ១កន្លែងនៅខេត្តមណ្ឌលគិរី។ ទំនាក់ទំនងស្នេហានេះបានអូសបន្លាយដល់ឆ្នាំ 2019 ទៅគ្រាដែលមានវិបត្តិកូវីដ19 ហើយ លោកក៏មិនបានជួបនាងញឹក ញាប់ដូចមុនទៀតដែរ។ រហូតមកដល់រយៈពេល 2 ឆ្នាំចុងក្រោយនោះលោកស្ទើរតែមិនបានជួបនាងតែម្ដង។

ពាក់ព័ន្ធ នឹងស្នាមមេដៃ និងកិច្ចសន្យា ស្នងការរងបញ្ជាក់ វាកើតឡើងដោយការបង្ខិតបង្ខំដែលនាងបង្គាប់បញ្ជា វាពិបាកទទួលយក។ មានរឿងរ៉ាវជាច្រើនដែលជាការទាម ទាររបស់នាង ហើយលោកមិនអាចបំពេញឲ្យបានពី ព្រោះ វាហួសពីសមត្ថភាព និងលក្ខខណ្ឌខ្ពស់ៗជាច្រើន។ លោកបញ្ជាក់ថានាងក៏ដឹងថា លោកមានប្រពន្ធកូនរួចលោកបានជំរុញឲ្យនាងរៀបចំកសាងអនាគតគ្រួសារថ្មីប៉ុន្តែនាងមិនព្រមដោយព្យាយាមឲ្យលោកបំពេញនូវអ្វីៗជាច្រើន។ លោកសង្កេតឃើញថា វាហាក់ដូចជាសម្ពាធខ្លាំងពេកទាំងការងារ និងជីវភាពប្រចាំថ្ងៃរបស់លោក។

លោកស្នងការរងបានបន្ថែមថា ការចោទប្រកាន់អំពីករណីលោកបង្ខំឲ្យនាងពន្លូតកូននោះ គឺជារឿងប្រឌិតមួយទៀតដោយដោយនោះគឺជាការដែលនាងមានកូនក្រៅស្បូនហើយត្រូវវះកាត់តែប៉ុណ្ណោះ។ នាងប្រើគ្រប់វិធីដើម្បីដាក់ការគាបសង្កត់ និងដាក់សម្ពាធមកលើលោកឲ្យព្រមទទួលយកអ្វីដែលលោកមិនអាចទទួលយកបាន។ យ៉ាងណាក៏ដោយលោកនៅតែទទូចឱ្យនាងរៀប ចំអនាគតប្ដីសីក្រុមគ្រួសារ ប៉ុន្តែនាងនៅតែបដិសេធ។

លោកស្នងការរងបានបញ្ជាក់ថា លោកគ្មានអ្វីដែលត្រូវចរចា ឬដោះស្រាយទៀតទេ ពីព្រោះលោកក៏មិនបានរួមរស់នៅជាមួយនាងក្នុងរយៈពេលយូរមកហើយដែរ ដូច្នេះសូមឲ្យនាងដោះស្រាយការងារដោយខ្លួនឯងចុះ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *