(ប៉ោយប៉ែត ) ៖ សេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីយប់រំលងអាធ្រាត្រថ្ងៃទី២៦ខែកុម្ភ:ឆ្នាំ២០២៥ មានករណីអគ្គីសភ័យបានឆាបឆេះ តូបលក់ដូរ របស់អាជីវករខ្មែរ – ថៃអស់ជាច្រើនតូប ស្ថិតនៅចំណុចម្ដុំដើមពោធិ៍ (ហៅថាផ្សារថ្មី) ខាងលិចអគារA ក្នុងផ្សាររុងគ្លឿស្រុកអារញ្ញខេត្តស្រះកែវ ប្រទេសថៃ ដែលឈមនឹងច្រកទ្វារអន្តរជាតិប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមាន ជ័យ ។

ប្រភពព័ត៌មានពីអាជីវិករខ្មែរបានឲ្យដឹងថា អគ្គីភ័យនេះបានផ្ដើមឆាប់ឆេះតាំងពីវេលាម៉ោងប្រមាណជាង១២រំលងអាធ្រាតឈានចូលថ្ងៃទី ២៦ខែកុម្ភៈឆ្នាំ ២០២៥
ឆេះតូបអស់ប្រមាណជា ៤៦ តូបភាគច្រើនជាតូបលក់ខោអាវជជុះ ទ្រនាប់ជើង តុកៅអីជាដើម ។

ជុំវិញហេតុការណ៍គ្រោះអគ្គីសភ័យនេះដែរ គេបានឃើញវត្តមានសមត្ថកិច្ចអាជ្ញាធរថៃ បានចេញអន្តរាគមន៍ ដោយប្រើរថយន្តពន្លត់អគ្គីភ័យរហូតដល់ម៉ោងជាង ២ទៀបភ្លឺ ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ។

គិតត្រឹមវេលាព្រឹកថ្ងៃដដែលនេះអាជ្ញាធរនៅមិនទាន់អាចធ្វើវាយតម្លៃចំពោះទំហំនៃការខូចខាតបាត់បង់ទ្រព្យសម្បត្តិអស់ចំនួនប៉ុន្មានឲ្យប្រាកដនៅឡើយទេ ។

សូមបញ្ជក់ផងដែរថាផ្សារុងគ្លឿគឺជាផ្សារមួយដែលស្ថិតនៅក្នុងទឹកដីនៃស្រុកអារញ្ញខេត្តស្រះកែវ ឈមនឹងប្រទេសកម្ពុជានៃក្រុងប៉ោយប៉ែត។ដែលផ្សារនេះសម្បូរទៅដោយអាជីវករខ្មែរ បានចេញចូលទៅលក់ដូរធ្វើអាជីវកម្មនៅទីនោះ ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *