(ខេត្តកំពង់ស្ពឺ ) ៖ ឈើជាច្រើនដុំបាននឹងកំពុងដាក់ពង្រាយនៅក្នុងរោងសិប្បកម្មអារជ្រៀកឈើខ្នាតធំចំនួន២ កន្លែងសង្ស័យគ្មានច្បាប់ទំលាប់ បានធ្វើសកម្មភាព អារច្រៀកដោយប្រើប្រភេទម៉ាស៊ីនរ៉ៃ ជារៀងរាល់ថ្ងៃយប់ សមត្ថកិច្ចនិង មន្ត្រីជំនាញពាក់ព័ន្ធហាក់បីដូចជាមិនមានឆន្ទះក្នុង ការទប់ស្កាត់និងបង្ក្រាបទាល់តែសោះ សង្ស័យជាឆ្នាំងបាយរបស់អស់លោកហើយ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋប្រាប់ឲ្យដឹងថា កន្លែងអារជ្រៀកឈើដោយប្រើប្រភេទម៉ាស៊ីនរ៉ៃ ចំនួន០២កន្លែងនេះដែលមានម្ចាស់  ទី១.ឈ្មោះ ធី និងទី២. ឈ្មោះ វុធ ដែលមានទីតាំងស្ថិតនៅក្នុងភូមិឃ្លៃថ្មី ឃុំពោធិ៍ចំរើន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានធ្វើសកម្មភាពអារឈើជារៀងរាល់ថ្ងៃដោយមិនខ្លាច ញញើតច្បាប់អ្វីបន្តិចសោះ។

ប្រជាពលរដ្ឋម្នាក់ដែលរស់នៅជិតទីតាំងម៉ាស៊ីនរ៉ៃនោះមិនបញ្ចេញឈ្មោះបានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា រាល់ថ្ងៃរោងម៉ាស៊ីនអាច្រៀកឈើនេះបានធ្វើសកម្មភាពអារឈើជារៀងរាល់ថ្ងៃដែលធ្វើឲ្យពួកគាត់ពិបាកក្នុងការរស់នៅ ជួបនឹងការហុយពិបាកដកដង្ហើមទ្រាំនឹងក្លិនអាចម៍រណាស្ទើរតែមិនបាន,សំឡេងម៉ាស៊ីនលាន់ឮរំខានរកពេលសម្រាកពេលថ្ងៃមិនបាន។ ម្យ៉ាងទៀតពេលយប់មានរថយន្ត ឬរ៉ឺម៉កមកទម្លាក់ឈើ នឹងលើកឈើឡើងម្ដងៗឮស្នូរក្តូងក្តាំងរកពេលដេកពួនមិនបាន។ ពួកគាត់ឆ្ងល់ថា ហេតុអ្វីរោងម៉ាស៊ីនអារជ្រៀកឈើខ្នាតធំ របស់លោក ធី និងលោក វុធ អាចបើកដំណើរការនៅកណ្ដាលភូមិបានដោយមិនគិតពីផលប៉ះពាល់ពួកគាត់។ អ្នកភូមិសង្ស័យលោក ធី និងលោក វុធ សែនព្រេនដល់អ្នកតាម្ចាស់ទឹកម្ចាស់ដី ឬមន្ត្រីជំនាញពាក់ព័ន្ធអស់ ហើយទេដឹង? ទើបបើកដំណើរការបានរលូនបែបនេះបាន?។

ជុំវិញរោងសិប្បកម្មអាជ្រៀកឈើខ្នាតធំ០២កន្លែងខាងលើនេះ លោក ឃុត សំអាត មន្ត្រីមេព្រៃប្រចាំស្រុកបសេដ្ឋបាន និយាយឱ្យដឹង ចាំលោកចុះទៅពិនិត្យ និង ឱ្យម្ចាស់សុំច្បាប់ដើម្បីធ្វើអាជីវកម្មទៅថ្ងៃខាងមុខ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed