មន្ទីរទេសចរណ៍ខេត្តសៀមរាបបានកំណត់អត្ត សញ្ញាណបុរសជនជាតិកូរ៉េដែលឈរបន្ទោបង់នៅមុខប្រាសាទអង្គរវត្តនៅរួចហើយ,ហើយក៏នឹងត្រូវចាត់ វិធានការតាមនីតិវិធីរដ្ឋបាលចំពោះបុរសនេះផងដែរ ។

លោក ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានប្រាប់អ្នកសារព័ត៌មាន ថា មន្ទីរទេសចរណ៍ខេត្តសៀមរាប បានកំណត់អត្តសញ្ញាណបុរសដែលឈរនោមនៅប្រាសាទអង្គរវត្តហើយ។ លោកបញ្ជាក់ថា មន្ទីរទេសចរណ៍ខេត្តសៀមរាប នឹងចាត់ វិធានការតាមនីតិវិធីរដ្ឋបាល។

សូមជម្រាបថា បុរសជនជាតិកូរេម្នាក់ជាមគ្គុទេសក៍ទេសចរណ៍ ដែលកំពុងដឹកនាំភ្ញៀវទេសចរដើរកម្សាន្តនៅកម្ពុជា បានឈរបន្ទោបង់ (បត់ជើងតូច) ដាក់ក្នុងកូនដបទឹកសុទ្ធ ហើយក៏ចាក់ទឹកនោមចេញពីកូនដប ពេលដឹកនាំភ្ញៀវរបស់ខ្លួន ទៅដល់ក្នុងបរិវេណប្រាសាទអង្គរវត្ត។ វីដេអូអំពីសកម្មភាពដែលមិនគួរកើតមាននេះ ត្រូវបានគេថតជាប់និងបង្ហោះលើបណ្តាញសង្គម៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *