ខេត្តព្រះសីហនុ-របាយការណ៍បឋមស្តីពីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០២៥ វេលាម៉ោង២៣និង៥០នាទី លើផ្លូវលេខ៨៣៥ ត្រង់ចំណុចផ្ទះល្វែងជិតសណ្ឋាគារកំពង់ដេវ៉ា ស្ថិតក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បណ្តាលឱ្យបុរសម្នាក់ដែលជាអ្នកជិះម៉ូតូ ស្លាប់នៅនឹងកន្លែងកើតហេតុ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្ត១ គ្រឿងម៉ាក PRIUS ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ2BX-0815 អ្នកបើកបរឈ្មោះ ម៉ែន ចន្ថា ភេទ ប្រុស អាយុ៣១ឆ្នាំ មុខរបររត់តាក់ស៊ី មានទីលំនៅភូមិក្បាល ហុង ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ក្នុងទិសដៅពីលិចទៅកេីត។ លុះមកដល់ចំណុចកេីតហេតុខាងលើ បានផ្លាស់ប្តូរទិសបត់ឆ្វេង ស្របពេលនោះមានម៉ូតូ១ គ្រឿង ម៉ាក HONDA DREAM C125 ពពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ1JM-4785 បេីកបរដោយឈ្មោះ លួង នឿន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអណ្តាត ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលមានទិសដៅផ្ទុយគ្នា បានបុកចំពីចំហៀងរថយន្ត(ទ្វារក្រោយ)ពេញទំហឹងតែម្តង។
តុល្យការគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលឲ្យស្លាប់មនុស្ស០១នាក់ អ្នកបេីកបរម៉ូតូ ស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុ។ ស.ពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី។
អ្នកបេីកបររថយន្ត PRIUS ឈ្មោះ ម៉ែន ចន្ថា ត្រូវបានសមត្ថកិច្ច នាំមកសាកសួរនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងធ្វេីតេស្តជាតិស្រវឹង(អវិជ្ជមាន)។
វត្ថុតាង រថយន្ត០១គ្រឿង និងម៉ូតូ០១គ្រឿង សមត្ថកិច្ចយកមករក្សាទុកបណ្តោះអាសន្ននៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដេីម្បីបន្តតាមនីតិវិធី៕