ខេត្តរតនគិរី៖ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់បានកើតឡើងរវាងរថយន្តយីឌុបដឹកដី និងរថយន្តកាមរីបាឡែនបើកបរបញ្ច្រាសទឹសគ្នាបណ្តាលឲ្យមនុស្ស៥នាក់ ក្នុងនោះមន្រ្តីអាវុធហត្ថចំនួន៤នាក់ស្លាប់នឹងកន្លែងកើតហេតុ។
ហេតុការណ៍គ្រោះថ្នាក់ដ៍រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៨ខែកុម្ភៈ ឆ្នាំ២០២៥លើកំណាត់ផ្លូវពាក់កណ្តាលក្នុងក្រុមហ៊ុន «ថាកូអាគ្រី»ចំការចេក ស្ថិតក្នុងភូមិស្រែឈូកឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្តរតនគិរី។
តាមការឲ្យដឹងពីកម្មករដាំចេកក្នុងចំការខាងលើបានប្រាប់ថា ពួកគាត់បានឃើញរថយន្តដឹកដីបើកឆ្លងកាត់ផ្លូវ លុះរថយន្តរងគ្រោះខាងលើបើកបរមកដល់ចំណុចនោះក៏បុកគ្នាពេញទំហឹងតែម្តង។
ក្នុងករណីនោះបង្ក ឡើងដោយរថយន្ដម៉ាកHYUNDAI.ពណ៌សពសក់ផ្លាកលេខ ភ្នំពេញ3D-4650 ទឹសដៅពីលិចទៅកើតហើយអ្នកបើកបររត់គេចខ្លួនបាត់ភ្លាមៗពីកន្លែងកើតហេតុ។
ឯរថយន្ដរងគ្រោះម៉ាកCAMARYបាឡែន ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ2N- 0340មានទឹសដៅពីកើតទៅលិច។
ជនរងគ្រោះទី១.អ្នកបើកបរឈ្មោះ ប្រាក់ សក្ខី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កងរាជអាវុធហត្ថមានទីលំនៅភូមិថ្មី ឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្តរតនគិរី (ស្លាប់នៅកន្លែងកើតហេតុ)។
ទី២.អ្នករួមដំណើរឈ្មោះ ម៉ុន ម៉េងលាង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កងរាជអាវុធហត្ថមានទីលំនៅភូមិថ្មី ឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្ដរតនគិរី (ស្លាប់នៅកន្លែងកើតហេតុ)។
ទី៣.អ្នករួមដំណើរឈ្មោះ អេង ពិសី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកងរាជអាវុធហត្ថ ទីលំនៅភូមិថ្មី ឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្ដរតនគិរី (ស្លាប់នៅកន្លែងកើតហេតុ)។
ទី៤អ្នករួមដំណើរឈ្មោះ អ៊ុក ផាន្នី ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកងរាជអាវុធហត្ថមានទីលំនៅភូមិថ្មី ឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្ដរតនគិរី (ស្លាប់នៅកន្លែងកើតហេតុ)។
និងទី៥.អ្នករួមដំណើរឈ្មោះ TRUONG VAN THANH ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិវៀតណាម មុខរបរ បុគ្គលិកក្រុមហ៊ុនចំការចេកស្នាក់នៅភូមិថ្មី ឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្តរតនគិរី (ស្លាប់នៅកន្លែងកើតហេតុ)។
មូលហេតុដឬលនាំឲ្យមានករណីគ្រោះថ្នាក់យ៉ាងរន្ធត់នោះកើតឡើងគឺបណ្ដាលមកពីអ្នកបើកបររថយន្ដកាមេរីបាឡែនឆ្លងចូលទៅគន្លងផ្លូវខាងស្ដាំរបស់រថយន្ដបែនដឹកដីទើបបុកពេញទំហឹងតែម្តង។
ក្រោយកើតហេតុជំនាញចរាចរណ៍បានធ្វើកំណតុហេតុប្រគល់សាកសពទាំង៥នាក់ឲ្យទៅក្រុមគ្រួសារសាច់ញាត្តិយកទៅធ្វើ បុណ្យតាមប្រពៃណី។
វត្ថុតាងបង្ករថយន្ដទាំង២គ្រឿងខាងលើកម្លាំងជំនាញបានយកទៅរក្សាទុកជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកលំផាត់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ៕