Oplus_131072
Oplus_131072

ប្រជាពលរដ្ឋភូមិចំការសំរោង សង្កាត់ចំការសំរោងទី១ ក្រុង-ខេត្ងបាត់ដំបង មិនពេញចិត្តទាល់តែសោះចំពោះ អាជ្ញាធរក្រុងបាត់ដំបង ជាពិសេសសមត្ថកិច្ចដែលពេលនេះកាន់តែបង្កើនឲ្យមានល្បែងស៊ីសងច្រើនកន្លែងដែលក្នុងនោះគ្រាន់តែនៅភូមិរបស់គាត់មានវង់ល្បែងអាប៉ោង២កន្លែងទៅហើយ ដែលកំពុងប្រជែងគ្នាទាក់ ទាញអ្នកលេង។ ទី១គឺវង់អាប៉ោងរបស់តាត្នោតជ្រុំ និងនៅចម្ងាយប៉ុន្មានសិបម៉ែត្រពីគ្នានោះគឺវង់អាប៉ោងរបស់ម៉ែ.ត្រងោល..។ ដូច្នេះពិតជាគគ្រឹកគគ្រេងណាស់ នៅក្រុងបាត់ដំបងសព្វថ្ងៃនេះ។

អ្នកភូមិចាត់ទុកជារឿងធម្មតា បានត្រឹមតែខ្សឹបខ្សៀវពីក្នុងចំណោម អ្នកលេងល្បែងអាប៉ោង តាត្នោតជ្រុំ និងម៉ែ.ត្រងោលបានឲ្យដឹងថា ដំណើរការល្បែងស៊ីសងនៅសង្កាត់ចំការសំរោងទី១ ដំណើរការបានដោយសារមានមន្ត្រីនគរបាលជាន់ខ្ពស់ថ្នាក់ស្នងការរងខេត្តមួយរូបជាអ្នកកាង។ វង់ល្បែងអាប៉ោងម៉ែ.ត្រងោលនិងតាត្នោតជ្រុំនៅកណ្ដាលក្រុងបាត់ដំបងដំណើរការជាចំហ ដែលអ្នក លេងល្បែងស៊ីសងមានទំនុកចិត្តថាមិនត្រូវប្រឈមនឹងការបង្ក្រាបនោះឡើយ។ អាជ្ញាធរក្រុង-ខេត្តបាត់ដំបង ជា ពិសេសនគរបាលត្រូវគេរាយការណ៍ថា ជាអ្នកបិទភ្នែកឲ្យមានបទល្មើសល្បែងស៊ីសងវង់អាប៉ោងម៉ែ.ត្រងោលនិងតាត្នោតជ្រុំនេះ។

ប្រជាពលរដ្ឋចោទសួរថា តើលោកសុខលូ អភិបាលខេត្តក៏ដូចជា លោកឧត្តមសេនីយ៍ទោ​ ដាញ់ អេង​ប៊ុន​ចាន់​ ស្នងការនគរបាលខេត្តបាត់ដំបងដឹងអំពីទីតាំងវង់ល្បែង ស៊ីសងរបស់ម៉ែ.ត្រងោលនិងលោកតាត្នោតជ្រុំ ដែលកំពុងដំណើរការយ៉ាងគគ្រឹកគគ្រេងនៅកណ្ដាលក្រុងបាត់ដំបងបើកដំណើរការជារៀងរាល់ថ្ងៃនេះទេ? គេថា ទីតាំងល្បែងស៊ីសងទាំងពីរកន្លែងនេះ ដំណើរការជាយូរណាស់មកហើយ ដោយមានការសម្របសម្រួលពីលោកស្នងការរងម្នាក់ និងជាពិសេសពីលោកអធិការនគរបាលក្រុងបាត់ដំបងផ្ទាល់តែម្ដង។

ប្រភពរាយការណ៍ថា ទីតាំងវង់ល្បែងអាប៉ោងនិងល្បែង ស៊ីសងស្ថិតនៅភូមិចំការសំរោង សង្កាត់ចំការសំរោង១ ក្រុង-ខេត្តបាត់ដំបង កៀងគរក្រុមញៀនល្បែងឲ្យចូល លេងជាចំហ ធ្វើឲ្យប្រជាពលរដ្ឋរិះគន់អាជ្ញាធរសង្កាត់- ក្រុងនិងអាជ្ញាធរខេត្តបាត់ដំបងយ៉ាងខ្លាំង។ សេចក្តីរាយការណ៍ឲ្យដឹងថា ម្ចាស់ទីតាំងឈ្មោះម៉ែ.ត្រងោលនិងតាត្នោតជ្រុំ ដែលបានបើកដំណើរការល្បែងច្រើនប្រភេទនាកន្លងមក រហូតដល់សព្វថ្ងៃវង់អាប៉ោងចាក់ភ្នាល់លុយច្រើនៗរហូតរាប់ពាន់ដុល្លារ។ រីឯអធិការនគរបាលក្រុងបាត់ដំបងលោកពេជ្រ សារ៉ែន ធ្វើ មិនដឹង មិនឮ ដែលប្រជាពលរដ្ឋសង្ស័យថា លោកអធិការទទួលបាន ផលប្រយោជន៍ពីតាត្នោតជ្រុំនិងម៉ែ.ត្រងោល។

រីឯ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានសង្កាត់ចំការសំរោង ១-ក្រុងបាត់ដំបងនៅសម្ងំស្ងៀម មិនឃើញចុះបង្រ្កាប បើទោះបីជាមានការរិះគន់ជាច្រើនយ៉ាងណាក៏ដោយ។ ភាពស្ងៀមស្ងាត់អាជ្ញាធរមានសមត្ថកិច្ចក្រុងបាត់ដំបងធ្វើឲ្យប្រជាពលរដ្ឋមានមន្ទិលសង្ស័យថា ទំនងត្រូវបានលាបសក្ការៈពីម៉ែ.ត្រងោលនិងតាត្នោតជ្រុំ។ វង់អាប៉ោង
ម៉ែ.ត្រងោលនិងតាត្នោតជ្រុំនេះ កំពុងតែផ្គើននឹងបទ បញ្ជាដ៏ម៉ឹងម៉ាត់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទៀតផង។ នេះក៏ដោយសារតែការឃុបឃិតគ្នារវាងថៅកែវង់ល្បែងម៉ែ.ត្រងោល និងតាត្នោតជ្រុំនិងលោកអធិការក្រុងបាត់ដំបងនោះដែរ។ ប្រជាពលរដ្ឋនិយាយថា លោកអធិការក្រុងបាត់ដំបងមិនដែលខ្វល់នឹងបទ បញ្ជានាយករដ្ឋមន្ត្រីឬចៅហ្វាយខេត្តអ្វីទេ គឺគិតតែពីបញ្ហាលុយកាក់ប៉ុណ្ណោះ។

ប្រភពឱ្យដឹងថា វង់អាប៉ោងម៉ែ.ត្រងោលនិងតាត្នោតជ្រុំ ដែលមានទីតាំងខាងលើ បើកលេងអនាធិបតេយ្យ គ្មានអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានចុះអនុវត្តទប់ស្កាត់និងបង្រ្កាបឡើយ។នៅទីនេះគេអាចដំណើរការលេងល្បែងស៊ីងសងច្រើនប្រភេទ ជាពិសេសគឺអាប៉ោងដែលក្នុង១សប្តាហ៍ ពួកគេលេង៧ ថ្ងៃ ហើយក្នុង១ថ្ងៃលេង២៤ម៉ោងតែម្ដង។ សម្រាប់ប្រជាពលរដ្ឋនៅក្រុងបាត់ដំបង មានចម្ងល់តែមួយគត់ថា តើហេតុអ្វីបានជាអាជ្ញាធរមានសមត្ថកិច្ចពិសេសនគរបាលមិនបង្ក្រាបល្បែងស៊ីសងម៉ែត្រងោលនិងតាត្នោតជ្រុំ…។

ហេតុដូច្នេះហើយ ប្រជាពលរដ្ឋសំណូមពរដ៏ទទូចដល់ ឧត្តមសេនីយ៍ទោដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង ជាពិសេសលោក សុខ លូ អភិបាលនៃគណៈអភិបាល ខេត្តបាត់ដំបង សូមជួយចាត់វិធានការតាមផ្លូវច្បាប់ចំពោះទីតាំងវង់អាប៉ោង២កន្លែងខាងលើនេះផង។ ជាងនេះទៅទៀតប្រសិន អាជ្ញាធរនិងជំនាញ ខេត្តបាត់ដំបងមិនអាចបង្ក្រាបល្បែងស៊ីសងតាត្នោតជ្រុំបានទេ ដូច្នេះមានតែអគ្គស្នងការនគរបាលជាតិក៏ដូចជាក្រសួងមហាផ្ទៃប៉ុណ្ណោះ ដែលអាចបង្ក្រាបបាន៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed