(ខេត្តតាកែវ) ÷ល្បែងមាន់ជល់អនឡាញតាមកុំព្យូទ័ររបស់លោកមេការឈ្មោះភ័ក្រ្ត កំពុងដំណើរការជាច្រើនកន្លែង នៅក្នុងស្រុកសំរោង ខេត្តតាកែវ យ៉ាងគគ្រឹកគគ្រេង ក្រោមក្រសែភ្នែករបស់លោកភី ឆុន អធិការនគរបាលស្រុក។ ប្រភពថា មាន់ជល់អនឡាញរបស់មេភ័ក្រ្តនៃក្រុមហ៊ុនSB24 កំពុងដំណើរការច្រើនកន្លែងនៅក្នុងភូមិសាស្ត្រ ស្រុកសំរោង ខេត្តតាកែវ ជាពិសេសនៅក្នុងឃុំបឹងត្រាញ់ខាងត្បូង ។ ឃុំបឹងត្រាញ់ខាងត្បូងដឹកនាំដោយលោកតុប បូនិច្ច មេប៉ុស្តិ៍ស្ដីទី។

ប្រជាពលរដ្ឋនៅឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោងបានឲ្យដឹងថា សព្វថ្ងៃនេះល្បែងស៊ីសងមាន់ជល់អនឡាញ បាននិងកំពុងបង្កឲ្យមានបញ្ហាជាច្រើន ក្នុងសហគមន៍ ស្របពេលដែលអាជ្ញាធរមូលដ្ឋាន,ប៉ុស្តិ៍ធ្វើដូចជាមិនដឹង មិនឮ មិនខ្វល់អំពីល្បែងសុីសង ទោះក្នុងមូលដ្ឋានមានល្បែងស៊ីសងមាន់ជល់ច្រើនកន្លែងក៏ដោយ។ប្រភពប្រាប់ ថា ទីតាំងល្បែងស៊ីសងមាន់ជល់លោក ភក្ត័ នៃក្រុមហ៊ុន SB24 ខុសច្បាប់តាមប្រព័ន្ធអនឡាញកំពុងដំណើរការជាច្រើនកន្លែង នៅឃុំបឹងត្រាញ់ខាងត្បូង,បឹងត្រាញ់ខាង ជើង នៃស្រុកសំរោង ខេត្តតាកែវ ដែលមេការឈ្មោះភក្រ័្ក កំពុងបើកដំណើរការដោយអនុញ្ញាតឱ្យក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង។ អធិការនគរបាលស្រុកសំរោងលោកភី ឆុន ធ្វើដូចជាមិនដឹងមមិនឮ ចំពោះអ្វីដែលកំពុងកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន។

ប្រជាពលរដ្ឋថា ទីតាំងជាច្រើនកន្លែងនេះទំនងជាមានខ្នងបង្អែករឹងមាំ ទើបដំណើរការបានជាចំហដោយមិនញញើតច្បាប់។ គេអាចមើលឃើញទីតាំងល្បែងជល់ មាន់តាមអ៊ីនធឺណិតនេះ ប្រជាពលរដ្ឋក្មេង- ចាស់,ប្រុស -ស្រីដោយភ្នែកទទេ ប៉ុន្តែមិនដឹងថា តើអាជ្ញាធរមូលដ្ឋានតាមបណ្ដាឃុំនានាក្នុងស្រុកសំរោងមើលដោយភ្នែកទទេឃើញដែរឬយ៉ាងណានោះទេ? សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋឲ្យដឹងថា ទីតាំងល្បែងស៊ីសងមាន់ជល់តាមប្រព័ន្ធអនឡាញជាច្រើនកន្លែងនៅក្នុងមូលដ្ឋាននៃស្រុកសំរោង ខេត្តតាកែវ កំពុងបើកលេងចាក់ភ្នាល់យ៉ាងគគ្រឹកគគ្រេង ក្នុង១ថ្ងៃៗរាប់សិបគូរ ហើយក្នុង១គូរៗចាក់ភ្នាល់រាប់រយដុល្លារឯណោះ ដោយមិនខ្លាចញញើតច្បាប់ទាល់តែសោះ ។

អ្នកភូមិខ្សិបថា គេឃើញអស់លោកសមត្ថកិច្ចនគរបាលប៉ុស្តិ៍បឹងត្រាញ់ខាងត្បូង និងនគរបាលនៃអធិការដ្ឋាន
នគបាលស្រុកសំរោងចុះ ទៅមើលដែរ ប៉ុន្តែមិនមែនទៅបង្ក្រាបនោះឡើយ។ អស់លោកនគរបាលទាំងនោះត្រូវប្រជាពលរដ្ឋសង្ស័យថា ទំនងជាអ្នកសម្របសម្រួលដើម្បីឲ្យ ទីកន្លែងល្បែងស៊ី សងមាន់ជល់នេះ ដំណើរការដោយសុវត្ថិភាពតែប៉ុណ្ណោះ។

ប្រជាពលរដ្ឋបានដាក់ការសង្ស័យថា ទំនងជាមានការបើកភ្លើងខៀវពីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានហើយមើលទៅ ទើមម្ចាស់ទីតាំងជល់មាន់អនឡាញទាំងនេះ អាចបើកដំណើរការចាក់ភ្នាល់មាន់ជល់បានយ៉ាងរលូនបែបនេះ ។ ប្រជាពលរដ្ឋរស់នៅឃុំបឹងត្រាញ់ខាងត្បូងក៏ដូចជានៅស្រុកសំរោងទាំងមូលលើកឡើងថា ទីតាំងល្បែងស៊ីសងមាន់ជល់ ខាងលើនេះ កំពុងធ្វើឲ្យពួកគាត់មានការព្រួយបារម្ភពីការកើនឡើងនៃអំពើហិង្សាក្នុងគ្រួសារ,អំពើចោរកម្ម និងការបែកបាក់គ្រួសារនៅក្នងមូលដ្ឋានផងដែរ ។ ដូច្នេះទាមទារឱ្យលោកអធិការនគរបាលស្រុកសំរោង ក៏ដូចជាលោកស្នងការនគរបាលខេត្តតាកែវបង្ក្រាបល្បែងខុសច្បាប់នេះផង៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *