ភ្នំពេញ÷នៅវេលាម៉ោង១:២០នាទីរសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ មានករណីអគ្គិភ័យមួយ​កន្លែងកើតឡើងនៅចំណុចផ្លូវលំ ភូមិ២​ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ។

ហេតុការណ៍​អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ។ អគ្គិភ័យនេះធ្វើឱ្យឆេះផ្ទះទំហំ ៦ម៉ែត្រ​ x​ ១០ម៉ែត្រ អស់ទាំងស្រុង ហើយពុំបានបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡេីយ។

នៅវេលាម៉ោង១:៤០នាទីរសៀល ថ្ងៃទីខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ០៦គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០៣ឡាន ស្មើរនឹង ១២ម៉ែត្រគូប, រថយន្តអគ្គិភ័យរបស់សាលាខណ្ឌឬស្សីកែវ​ ចំនួន ០១គ្រឿង ពុំបានប្រើប្រាស់ទឹក​, ទូកកាណូតពន្លត់អគ្គិភ័យ​ ចំនួន០២ទូក៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed