(ខេត្តសៀមរាប) ៖ អង្គភាពនគរបាលទេចរណ៍ខេត្តសៀមរាប សហការជាមួយមន្ទីរទេសចរណ៍ខេត្ត បានកោះអញ្ជើញអ្នកបកប្រែភាសាបន្ត ពីមគ្គុទេ្ទសក៏ទេសចរណ៍សម្រាប់ទេសចរកូរ៉េ មកអប់រំណែនាំ ធ្វេីកិច្ចសន្យា និងលិខិតសុំទោសជាសាធារណៈ លើករណីដែលគាត់បានបន្ទោបង់(នោមដាក់ដប)នៅបរិវេណផ្លូវចូលខាងលិចឈៀងខាងជើងនៃប្រាសាទអង្គរវត្ត។

បុរសជនជាតិកូរ៉េនេះបានអត់ឱ្យដឹងអំពីមូលហេតុគាត់មានជំងឺខ្សោយតម្រងនោមរ៊ាំរ៉ៃ​ មិនអាចគ្រប់គ្រងការបន្ទោបង់របស់គាត់បានទាន់ពេលវេលា។ ចំណុចនេះគួរតែមានការយោគយល់ចំពោះស្ថានភាពអ្នកជំងឺដែលមិនអាចគ្រប់គ្រងការបន្ទោរបង់របស់គាត់បាន។

ជាចុងក្រោយបុរសខាងលើបានធ្វើកិច្ចសន្យា​ ហើយចេញវីដេអូសុំទោសថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងប្រជាជនកម្ពុជា ដេីម្បីកុំឱ្យមានការប៉ះពាល់ដល់កិត្តិយស​ សេចក្តីថ្លៃថ្នូនៃប្រាង្គប្រាសាទ​ ភ្ញៀវទេសចរ​ ប្រជាជនកម្ពុជា​ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់​ គាត់បានស្ម័គ្រចិត្តប្រគល់អាជ្ញាប័ណ្ណមកឲ្យខាងមន្ទីរទេសចរណ៍​ ដើម្បីរក្សាទុកបណ្តោះអាសន្ន ។ ពេលព្យាបាលបានធូស្រាលពីជំងឺគាត់នឹងស្នេីសុំការសម្រេចជាថ្មីពីស្ថាប័នជំនាញ​អំពីការងាររបស់គាត់ ។ អាស្រ័យហេតុនេះសូមសាធារណ:ជនមេត្តាជ្រាប៕

ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *